ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ប្រកាសផ្អាកការងារ ចំពោះលោកវរសេនីយ៍ទោ ពៅ រិទ្ធី មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបើកផ្លូវឱ្យតុលាការ បន្តនីតិវិធីតាមផ្លូវច្បាប់៕
នាថ្ងៃទី២២ខែ កញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនា ទន្ទឹងរង់ចាំ ចាប់ពីវេណបិណ្ឌទី០១ រហូតមក ដល់ថ្ងៃនេះបានអញ្ជេីញទៅកាន់ទីអារាម ដេីម្បីបំពេញបុណ្យតាមបំណងប្រាថ្នារៀងៗខ្លួនដោយសោមនស្សក្តីរីករាយ សប្បាយប្រកបដោយស្នាមញញឹម។ តាមការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កងកម្លាំងនគរបាល បានយកចិត្តទុកដាក់សហការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនបងបង្អូនប្រជាលរដ្ឋនៅតាមដងផ្លូវ តាមទីអារាម កន្លែងកំសាន្ត ទីរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបងដោយការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់។ ដោយ៖...
ព្រៃវែងៈលោកតា លោកយាយ ចំនួន៤០នាក់ រស់នៅភូមិកាឡីខាងជើង&កាឡីខាងត្បូង ទទួលបានការសំណេះសំណាលសួរសុខទុក្ខនិងទទួលបានអំណោយ ជាគ្រឿងឧបភោគបរិភោគមួយចំនួន ពីមន្ត្រីរាជការនៃក្រសួង ដែលមានដើមកំណើតកើតជា ពីមូលដ្ឋាននេះ។ ការចុះសួរសុខទុក្ខលោកយាយលោកតានេះ បានធ្វើឡើងកាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៥ពីសំណាក់លោកសាយ អ៊ាន ទីប្រឹក្សាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកទេព ភារុណ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា(អតីតអភិបាលស្រុកបាភ្នំ)ព្រមទាំងលោកឡាយ សំអឿន អភិបាលស្រុកបាភ្នំ បច្ចុប្បន្នផងដែរ៕...
ភ្នំពេញ៖ លោកស្រី ថៃ គីមមុនី ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញដីកា ចោទប្រកាន់ និងបង្គាប់ឱ្យឃុំខ្លួនជនជាតិកូរ៉េខាងត្បូង ចំនួន០៣នាក់ពីបទ ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) ទៅកាន់មណ្ឌលអប់រំកែប្រែទី១ (ម១)។ នៅក្នុងដីកាផ្សេងគ្នាចំនួន៣ បានបង្ហាញថា ជនត្រូវចោទទាំងនោះ គឺទី1. ឈ្មោះ SIN...
ភ្នំពេញ៖ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងប្រារព្ធពិធីបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងការបញ្ចុះតម្លៃសំបុត្រអេកូរាប់រយរាប់ពាន់សំបុត្រ ដែលមានតម្លែចាប់ពីត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) នៅទូទាំងផ្លូវហោះហើរក្នុងស្រុករបស់ប្រទេសវៀតណាម និងអន្តរជាតិ។ ការផ្តល់ជូនដ៏ពិសេសនេះ ចាប់ផ្តើមពីម៉ោង ០:០០ ថ្ងៃទី ២៤ ខែកញ្ញា ដល់ម៉ោង ២៣:០០ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥(GMT+7) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦។ សំបុត្រអាចរកបានតាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air ។ អ្នកដំណើរពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិនពិសេសរបស់ក្រុមហ៊ុន Vietjet ដើម្បីស្វែងយល់ពីវប្បធម៌ដ៏រស់រវើករបស់វៀតណាម ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងយ៉ាងរលូនពីរដ្ឋធានីវៀតណាមទៅកាន់គោលដៅពេញនិយមនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ Vietjet ផ្តល់ជូននូវសេវាដឹកអ្នកដំណើរជាមួយយន្តហោះទំនើប សុវត្ថិភាព តម្លៃប្រកួតប្រជែង និងសេវាកម្មពិសេស ដែលធានាបាននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយភាពរីករាយជូនដល់ភ្ញៀវធ្វើដំណើរទាំងអស់។ អ្នកដំណើរពីប្រទេសកម្ពុជា ក៏អាចរីករាយជាមួយនឹងសកម្មភាពនៃការប្រារព្វពិធីបុណ្យនានាដ៏គួរឱ្យភ្ញាក់ផ្អើលនិងដ៏រីករាយនៅលើយន្តហោះ ដូចជា៖ ការផ្ដល់ជូនគោមអនុស្សាវរីយ៍ ការសម្តែងសិល្បៈលើយន្តហោះ និងនំព្រះខែ Vietjet ដែលផ្តល់ជូននៅលើជើងហោះហើរក្នុងអំឡុងពេលនៃពិធីបុណ្យទាំងនេះ...
ភ្នំពេញ៖ បន្ទាប់ពីមានការចែករំលែកលើបណ្តាញសង្គម ពីករណី អតិថិជនម្នាក់ ទិញមីជាតិ តែពេលហែកកេស ទៅជាបានមីម៉ាម៉ាទៅវិញ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់និងមីជាតិ) សូមបញ្ជាក់ជូនសាធារណជនថា ករណីនេះមិនបានចេញពីក្រុមហ៊ុននោះទេ សូមបងប្អូនអតិថិជនទាំងអស់ មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់មុននឹងជាវ។ ការបំភ្លឺបែបនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន (មីជាតិ) បានឃើញនៅគណនីហ្វេសបុក ឈ្មោះ Ly...
តាកែវ ៖ នាវេលាម៉ោង១១:៣០នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានដីការពី លោក ឯក ឆេង ហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ, លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានបញ្ជារទៅកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជេីញចូលរួមពិធីសូត្រមន្តរាប់បាត្រកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅវត្ត ហរិរក្សរាជិនី ហៅវត្តវាំងចាស់ ខេត្តកំពង់ស្ពឺ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន...
ពោធិ៍សាត់៖ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៥ លោក ខៀវ ចែ ប្រធានក្រុមប្រឹក្សាស្រុកបាកាន និងលោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ព្រមទាំងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលឃុំ កាន់បិណ្ឌវេនទី១៤ ក្នុងឱកាសបុណ្យកាន់បិណ្ឌ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងករពារជាតិ បានអោយដឹងថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់...