ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានក្រុមសម្របសម្រួល និងក្រុមការងារ ១២៩៧ នៅប្រចាំការជារៀងរាល់ថ្ងៃ ដើម្បីរង់ចាំទទួលទូរសព្ទ ដោះស្រាយការងារ និងបញ្ហាផ្សេងៗដែលអាចកើតមានជាយថាហេតុ។ ជាមួយគ្នានោះ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលត្រូវការសាកសួរព័ត៌មានអំពីឱកាសការងារ សូមទាក់ទងទូរសព្ទមកលេខ ១២៩៧។ ក្រុមការងាររង់ចាំទទួលការទំនាក់ទំនងរបស់បងប្អូន ដោយក្តីរីករាយ។ សូមជូនពរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នឹងលោកស្រី បានឧបត្ថម្ភថវិកាចំនួន ២ពាន់ដុល្លាអាមេរិក ជូនដល់ស្រ្តីម្នាក់ជាប្រពន្ធកងទ័ពជួរមុខ ដែលបានបែកទឹកភ្លោះសម្រាលកូន ព្រមទាំងបញ្ជូនអូប័រល្បឿនលឿន ទៅជួយយកពីកោះរ៉ុង យកមកសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ ស្ត្រីដែលជាប្រពន្ធកងទ័ពជួរមុខខាងលើនេះ បានមកដល់មន្ទីរពេទ្យខេត្ត និងសម្រាលបានកូនភ្លោះ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ គ្រួសារខាងលើ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្របានបរាជ័យក្នុងការអនុម័តដំណោះស្រាយ ដែលនឹងបន្តផ្តល់ការបន្ធូរបន្ថយទណ្ឌកម្ម សម្រាប់អ៊ីរ៉ង់ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។ សេចក្តីព្រាងសេចក្តីសម្រេចដែលដាក់ចេញដោយសាធារណរដ្ឋកូរ៉េក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែ កញ្ញា បានទទួលសំឡេងគាំទ្រចំនួនបួន សំឡេងប្រឆាំងចំនួន៩ និងអនុប្បវាទចំនួន២ ដោយមិនទទួលបានសំឡេងវិជ្ជមានចំនួន៩ ដែលត្រូវការសម្រាប់ការអនុម័ត។ ប្រសិនបើត្រូវបានអនុម័ត សេចក្តីព្រាងសេចក្តីសម្រេចនេះនឹងរារាំង “ការដក” នៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាយន្តការ ដែលមាននៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខលេខ ២២៣១ ដែលគាំទ្រកិច្ចព្រមព្រៀង ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់ នឹងមិនទទួលយក “សកម្មភាពនយោបាយ និងសម្ពាធអយុត្តិធម៌” លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយព្រមានថា វិធានការបែបនេះអាចបង្កើនភាពតានតឹង។ លោកបានទទូចថា អ៊ីរ៉ង់បានបន្តកិច្ចសហប្រតិបត្តិការការទូត និងបច្ចេកទេសជាប់លាប់។ ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បានរាយការណ៍ថា លោក Araghchi...
សួស្តីប្អូនៗសិស្សានុសិស្សទាំងអស់គ្នា!តើប្អូនៗកំពុងស្វែងរកសាកលវិទ្យាល័យដែលមានកម្មវិធីសិក្សាទូលំទូលាយ ងាយស្រួលរៀន និងមានឱកាសការងារខ្ពស់មែនទេ? សាកលវិទ្យាល័យបៀលប្រាយ (Build Bright University – BBU) គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ប្អូនៗ! យើងមានមោទនភាពក្នុងការផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងជាច្រើនជំនាញ នៅទូទាំង ៩ សាខាខេត្ត-រាជធានី ដើម្បីឲ្យប្អូនៗងាយស្រួលជ្រើសរើសទីតាំងសិក្សាតាមតម្រូវការ តោះមកមើលថាតើមហាវិទ្យាល័យ និងជំនាញណាខ្លះដែលកំពុងរង់ចាំប្អូនៗ? ១. មហាវិទ្យាល័យសេដ្ឋកិច្ច និងវិទ្យាសាស្ត្រកសិកម្ម: បើប្អូនៗស្រលាញ់ខាងលេខ...
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ តាមការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុក បវេល ដឹកនាំកម្លាំងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ដោយចាប់ខ្លួនពិរុទ្ធជនឈ្មោះ នាង សុខណា ហៅខ្លុយ ភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ជាប់ចោទពីបទ...
ត្បូងឃ្មុំ៖ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ចុះចែកស្បៀងអាហារដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៩៩៨ គ្រួសារ ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥។ ទឹកជំនន់ទន្លេមេគង្គដែលជន់ឡើងពីរដងជាប់ៗគ្នា បានជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនក្នុង ឃុំជីរោទ៍ទី១ និង ឃុំទន្លេបិទ នៃស្រុកត្បូងឃ្មុំ។ ទឹកជំនន់លើកទីមួយបានឡើងដល់ ១៣,០០ ម៉ែត្រ ហើយលើកទីពីរឡើងដល់...
ស្វាយរៀង៖ ករណីឡានបុកម៉ូតូស្កុបពីខ្ទាតទៅបុកម៉ូតូសង់ ដែលបើកបរដោយប្តីប្រពន្ធពីនាក់បណ្តាយអោយរងរបួសនារីម្នាក់ រហែកសាច់ចេញឆ្អឹងក្បាលជង្គង់ដេរាប់សិបថ្នេ ពេលនេះប៉ូលីសស្នងការខេត្ត ស្វាយរៀង បានប្រគល់ជូនជនរងគ្រោះវិញហើយនៅថ្ងៃទី21ខែកញ្ញាឆ្នាំ2025៕ ករណីឡានបុកម៉ូតូស្កុបពីខ្ទាតទៅបុកម៉ូតូសង់ ដែលបើកបរដោយប្តីប្រពន្ធពីនាក់បណ្តាយអោយរងរបួសនារីម្នាក់ រហែកសាច់ចេញឆ្អឹងក្បាលជង្គង់ដេរាប់សិបថ្នេ។ បុកភ្លាមប៉ូលីសក៏បានទៅដល់កន្លែង កើតហេតុ តែឡានបានបើករត់គេចខ្លួនបាត់រហូតមកទល់ពេលនេះមិនទាន់ចាប់បាននៅឡើយ ។ កើតហេតុកាលពីថ្ងៃទី 15ខែកញ្ញា ឆ្នាំ2025 វេលាម៉ោង04:45នាទីល្ងាច នៅម្តុំរង្វង់មូលគោបួន ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ម៉ូតូជនរងគ្រោះម៉ាកសង់ទ្រីម017...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយសារវីរៈភាពដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន របស់បងប្អូនវីរៈកងទ័ព និងវីរៈនគរបាលគ្រប់រូប ទើបប្រជាជនខ្មែរយើងគ្រប់រូប អាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះបាន ។ ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសថ្លែងសារពិសេស ផ្ញើជូនជនរួមជាតិកម្ពុជា “ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ” នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ...
កំពង់ធំះ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នាក្នុងរយៈពេល ៤ថ្ងៃ បួនយប់ កន្លងមកនេះ បណ្ដាលឱ្យផ្ទះក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានលិចលង់រងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង មិនអាចហូរតាមប្រព័ន្ធលូ និងប្រឡាយ ដែលមានស្រាប់ទាន់ពេលវេលា បណ្ដាលឲ្យផ្ទះក្រុមគ្រួសារតីតយុទ្ធជនចំនួន ៣៥ខ្នង រងផលប៉ះពាល់ផលដំណាំផ្សេងៗ ដោយជំនន់ទឹកភ្លៀងនេះ។ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥...