ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដ៏ប្រពៃ និងពោរពេញដោយអត្ថន័យនេះ ខ្ញុំសូមជូនពរ សូមឲ្យជួបតែសេចក្តីសុខ សុភមង្គល សុខភាពល្អរឹងមាំ និងសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ទីកន្លែង។ សូមឲ្យបុណ្យភ្ជុំបិណ្ឌនាំមកនូវបុណ្យកុសលផលបុណ្យដ៏ឧត្តុង្គឧត្តម និងភាពជោគជ័យក្នុងជីវិត។ ជាពិសេស សូមឲ្យអ្នកបន្តភារកិច្ចវិជ្ជាជីវៈសារព័ត៌មាន ដោយនាំយកព័ត៌មានពិត និងមានតម្លៃជូនសង្គមជាមួយភាពជឿជាក់ និងស្មារតីទទួលខុសត្រូវ។ សូមអបអរសាទរបុណ្យភ្ជុំបិណ្ឌជាមួយក្តីរីករាយ និងជាមួយក្រុមគ្រួសារ! ដោយក្តីរាប់អាន ដោយ សយ ឫទ្ធី
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ ទទួលបានលទ្ធផលមិនគាប់ប្រសើរ កុំបាក់ទឹកចិត្ត ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ...
(ភ្នំពេញ)៖ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខ្មែរ ប៊ែវើរីជីស ចែកទឹកពិសាកម្ពុជាចំណុះ ១លីត្រកន្លះ រហូតដល់ ៨ម៉ឺនដប ដោយឥតគិតថ្លៃ! ភ្ជុំបិណ្ឌឆ្នាំនេះ ថ្នាក់ដឹកនាំកំពូល ជីប ម៉ុង និង ខ្មែរ ប៊ែវើរីជីស មូលមតិគ្នាធ្វើទានឈុតធំ ចែកទឹកពិសាកម្ពុជាចំណុះ 1.5L ដោយឥតគិតថ្លៃរហូតដល់ ៨០,០០០...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា នៅសាលប្រជុំថ្មីសាលាខេត្តដើម្បីពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ កិច្ចប្រជុំនេះដោយមានការចូលរួម ពីសំណាក់លោកអភិបាលរងខេត្ត, លោកអភិបាលក្រុង/ស្រុក, លោកមេបញ្ជាការ...
ភ្នំពេញ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកវិភាគបញ្ហាសង្គម បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួល ២១០ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៦ អាចធ្វើឱ្យកម្មករទទួលយកបាន ព្រមទាំងជួយរក្សានូវកំណើនវិនិយោគិនបន្ថែមទៀត ដើម្បីបង្កើតឱកាសការងារជូនដល់កម្មករនិយោជិត ការបន្តជំរុញឱ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៦នេះ គឺកម្មករនិយោជិត និងនិយោជក ទទួលយកបានទាំងអស់គ្នា ហើយភាគីទាំងពីរនៅតែអាចទាញផលប្រយោជន៍ពីគ្នាទៅវិញទៅមកបានដដែល។...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានទទួលរូបភាពពីសាធារណជនដែលបានបង្ហាញទីតាំងជាក់ស្តែងដែលជនខិលខូច បានឈូសឆាយ ទន្ទ្រានដី សាងសង់ដោយខុសច្បាប់ លើទីតាំងដីមួយកន្លែង នៃតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ថា មន្ត្រីបរិស្ថានកំពុងចុះរុះរើសំណង់ខុសច្បាប់នៅឧទ្យានជាតិគីរីរម្យនិងបានកសាងសំណុំរឿងទៅតុលាការ សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់សាធារណជន...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបជាមួយក្រុមគ្រួសាររបស់វីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវបានថៃចាប់ខ្លួន ដើម្បីសាកសួរសុខទុក្ខ និងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងធ្វើការយ៉ាងសកម្មលើគ្រប់យន្តការទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយក្នុងការការពារអាយុជីវិត, សេចក្តីសុខសុវត្ថិភាព...
(ភ្នំពេញ)៖ ពិតជាអស្ចារ្យខ្លាំងណាស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបតែសម្ពោធផលិតផលថ្មី ៣មុខជាផ្លូវការ មិនទាន់ដល់១ខែផង ឥឡូវ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានធ្វើការបញ្ចេញនូវសមាជិកថ្មីបន្ថែមទៀត ក្រោមម៉ាកផលិតផលទឹកក្រូចអាយស៍ IZE ជាមួយជម្រើសរសជាតិ ផ្លែឈើជាច្រើន «អាយស៍រសជាតិក្រូច, អាយស៍រសជាតិទំពាំងបាយជូរ, អាយស៍រសជាតិផ្លែឈើចម្រុះ និង អាយស៍រសជាតិក្រូចឆ្មា» រសជាតិថ្មី ប្លែកមាត់...
ភ្នំពេញ : នាយឧត្តមសេនីយ៏ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ចើញជាអធិបតីភាពក្នុងពិធីបញ្ចុះសព នាយឧត្តមសេនីយ៏ ហេង បូរិន្ទ រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា វាមិនមែនជាពេលវេលាត្រឹមត្រូវ សម្រាប់លោកក្នុងការអំពាវនាវ ឱ្យមានបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកយកព័ត៌មានម្នាក់បានសួរលោក Trump នៅលើយន្តហោះ Air Force One...