ភ្នំពេញ៖ នារសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលបានទទួលមរណភាព នៅថ្ងៃទី១៦...
បរទេស៖ ពាណិជ្ជកម្មឆ្លងទ្វីបអឺរ៉ាស៊ី ប្រឈមមុខនឹងភាពតានតឹងថ្មី នៅពេលនេះ ដែលប៉ូឡូញបានបិទព្រំដែនរបស់ខ្លួនជាមួយបេឡារុស្ស ដោយលើកឡើង ពីការព្រួយបារម្ភផ្នែកសន្តិសុខ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបិទនេះរំខានដល់ច្រករបៀងដែលជាធម្មតាមានចំណែក 90% នៃចរាចរដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសចិន និងសហភាពអឺរ៉ុប, នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ Politico ។ ក្រសួងការបរទេសប៉ូឡូញ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន និងអ្នកដែលចង់មានជំនាញមួយច្បាស់លាស់ សូមអញ្ជើញចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ព្រោះជាការសិក្សារយៈពេលខ្លី ឆាប់ចប់ និងឆាប់ទទួលបានផល។ ការអំពាវនាវនេះ ស្របពេលយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធជាង ១៣ម៉ឺននាក់ បានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលនេះ។ លោក ស៊ុន...
ត្បូងឃ្មុំ ៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីថ្លែងអំណរគុណ ចំពោះការខិតខំបំពេញការងារកន្លងមក ។ ក្នុងពិធីនោះ លោកក៏បានជូនពរមន្ត្រីរាជការទាំងអស់ ឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព ពេលត្រឡប់ទៅលេងស្រុកកំណើត។ លោកក៏បានលើកឡើងពីវីរៈកងទ័ព ដែលកំពុងការពារជាតិមាតុភូមិពីសត្រូវ ហើយអំពាវនាវឱ្យមន្ត្រីរាជការទាំងអស់ ចូលរួមបួងសួងជូនពរ ទ័ពជួរមុខឱ្យទទួលបានជោគជ័យ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់ទៅឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេថា ជំហររបស់កម្ពុជានៅតែដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃដោយសន្តិវិធី។ ក្នុងឱកាសអនុញ្ញាត ឲ្យអគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេ ចូលជួបសម្តែងការគួរសម...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃដែលព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ កក្កដា កន្លងមកនៅប្រទេសម៉ាឡេស៊ី ។ ក្នុងឱកាសអនុញ្ញាតឲ្យលោក Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលសម្តែងការគួរសម នាថ្ងៃទី១៩ កញ្ញា សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់ប្រធានាធិបតីបារាំងលោក...
បរទេស៖ រដ្ឋាភិបាលថៃបានបើកការស៊ើបអង្កេតភ្លាមៗបន្ទាប់ពីអ្នកធ្វើបទបង្ហាញ BBC បានរាយការណ៍ថា មានការរារាំងដោយមន្ត្រីក្នុងទីក្រុងបាងកក។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ បានបដិសេធយ៉ាងដាច់អហង្កាចំពោះការអះអាងដែលថា មន្ត្រីរដ្ឋាភិបាលថៃបានជ្រៀតជ្រែកក្នុងការថតភាពយន្តឯកសាររបស់ BBC នៅទីក្រុងបាងកក បន្ទាប់ពីមានរបាយការណ៍បង្កឱ្យមានការព្រួយបារម្ភអំពីបរិយាកាសផលិតកម្មភាពយន្តរបស់ប្រទេសថៃ។ លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងទេសចរណ៍ និងកីឡា លោកស្រី...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបាន រាយការណ៍ទៅលោក Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីអំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមាន ក្រោយយោធាថៃធ្វើសកម្មភាពបំពានកម្ពុជាជាថ្មីម្តងទៀតកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ យោងតាមការផ្សព្វផ្សាយរបស់ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងនៅថ្ងៃ១៩...
មណ្ឌលគិរីៈ ជនជាប់ឃុំជាច្រើនអ្នកដែលកំពុងអនុវត្តន៍ទោសក្នុងពន្ធនាគារខេត្តមណ្ឌលគិរី ត្រូវបានអនុញ្ញាតអោយចូលរួមសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ បង្សុកូល ដែលប្រព្រឹត្តទៅក្នុងពន្ធនាគារផ្ទាល់នាព្រឹកថ្ងៃទី១៩កញ្ញានេះ ក្រោមការដឹកនាំពីលោកមុិញ រដ្ឋា ប្រធានពន្ធនាគារ។ ប្រធានពន្ធនាគារលោកមុិញ រដ្ឋា បញ្ជាក់ថា អង្គភាពពន្ធនាគារខេត្តមណ្ឌលគិរី បាននិមន្តព្រះសង្ឃចំនួន០៤អង្គ និងលោកអាចារ្យ០១រូប ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ញ្ញាតិការទាំងប្រាំពីរសណ្តានដែលបានចែកកាល ទៅកាន់លោកខាងមុខ និងវីរ:កងទ័ពដែលបានពលីជីវិត...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានមានប្រសាសន៍ថា អង្គការ UNESCO បានចូលរួមចំណែកជួយឲ្យសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា បានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ លោកជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោក Sardar Umar Alam តំណាងអង្គការ UNESCO...