ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការជាតិរួមចំណែកឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ។ លោករដ្ឋមន្ដ្រី បានថ្លែថា ផែនការជាតិរួមចំណែកឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT វិមានក្រឹមឡាំង បានបញ្ជាក់ថា លោក Dmitry Kozak អនុប្រធានរដ្ឋបាល របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសលាលែង ពីតំណែងហើយ។ លោកKozak បានដាក់ពាក្យស្នើសុំ សម្រាប់ហេតុផល ផ្ទាល់ខ្លួនរបស់គាត់ នេះបើយោងតាមការបញ្ជាក់ ដោយអ្នកនាំពាក្យ...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់ ភាគីថៃមកលើបូរណភាពទឹកដីរបស់កម្ពុជា រាជរដ្ឋាភិបាលបាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការស្វែងរក ដំណោះស្រាយ ដើម្បីឧត្តមប្រយោជន៍ជាតិ ប្រជាជន និងរក្សាបាននូវអធិបតេយ្យភាពជាតិ។ ក្នុងន័យនេះ ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាល...
តេអេរ៉ង់ៈ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi បានសង្កត់ធ្ងន់កាលពីថ្ងៃអង្គារថា អ៊ីរ៉ង់ តែងតែចាត់ទុកការទូតជាដំណោះស្រាយតែមួយគត់ ចំពោះបញ្ហានុយក្លេអ៊ែររបស់ខ្លួន។ នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីយប់ថ្ងៃអង្គារ ជាមួយសមភាគីបារាំងលោក Jean-Noel Barrot លោក Araghchi បានអះអាងសារជាថ្មីអំពីការត្រៀមខ្លួនរបស់អ៊ីរ៉ង់ ក្នុងការស្វែងរកដំណោះស្រាយ “យុត្តិធម៌ និងតុល្យភាព” ដែលនឹងការពារផលប្រយោជន៍រួម នេះបើយោងតាមសេចក្តីថ្លែងការណ៍...
បរទេស៖ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា នៅពន្ធនាគារ Klong Prem ក្រុងបាងកក អ្នកយកព័ត៌មានបានប្រមូលផ្តុំគ្នានៅមុខពន្ធនាគារ និងមជ្ឈមណ្ឌលសេវាអ្នកទស្សនា។ ថ្ងៃនេះជាការទៅជួបគ្រួសារលើកទីពីរ សម្រាប់អ្នកទោសថាក់ស៊ីន ស៊ីណាវ៉ាត្រា។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកសារព័ត៌មានជាច្រើនបាននៅដើម្បីរាយការណ៍អំពីស្ថានភាពនេះ ខណៈដែលមានការរាយការណ៍ថា លោកស្រី...
ខេត្តពោធិ៍សាត ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវេទិកាបរិវេណសាលាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ ក្រោមឱវាទ ក្នុងឱកាសអបអរ ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ក្នុងលក្ខណៈមហាគ្រួសារតែមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលខេត្តពោធិ៍សាត់ លោកខូយ រីដា អភិបាលខេត្ត បានបញ្ជាក់ថា...
ភ្នំពេញ៖ លោក អាន់វ៉ា អុីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានប្រាប់លោក Anutin Charnvavidakul នាយករដ្ឋមន្ត្រីថៃ ឱ្យយកបញ្ហាព្រំដែនជាមួយកម្ពុជា ដាក់តុចរចា តាមរយៈកិច្ចប្រជុំ គណៈកម្មការព្រំដែនរួម (JBC)។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោក អាន់វ៉ា អុីប្រាហ៊ីម...
បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្លាំងគ្រប់អធិការដ្ឋានប្រគបាលក្រុង-ស្រុក ពិសេសកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ-សង្កាត់ បានចុះផ្សព្វផ្សាយតាមវេទិកាសាធារណៈស្ដីពីគោលនយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន យាយជី តាជីតាមវត្តអារាមនាឱកាស បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។...
កំពង់ចាម ៖ ដើមឈើផ្កាលម្អ ប្រភេទ”ជើងគោ” ចំនួន ១៥.០០០ដើម ដែលជាអំណោយរបស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ តាមរយៈការស្នើសុំរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ត្រូវបានធ្វើពិធីដាំ នៅថ្ងៃទី ១៨ ខែកញ្ញា...
ខេត្តសៀមរាប៖ ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២៥ បើយោងតាមការជូនដំណឹងរបស់មន្ទីរសាធារណ:ការ នឹងដឹកជញ្ជូនខេត្តសៀមរាបកាលពីល្ងាចមិញ បានធ្វើសេចក្តីជូនដំណឹងស្តីពីការផ្អាកការធ្វើចរាចរណ៍ លើកំណាត់ផ្លូវខេត្ត ៦២-៣ ក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប ជាបណ្តោះអាសន្ន។ ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកស្វាយលើ បាននិងកំពុងជន់ឡើងខ្លាំង ធ្វើឱ្យលិចលង់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួភូមិសាស្ត្រស្រុកស្វាយលើ។ សូមជំរាបថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នឹងធ្វើការជូនដំណឹងសារជាថ្មី នៅពេលដែលស្ថានភាពបានធូរស្រាលឡើងវិញ។ ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមពម្ពិល