ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ជំនួបទ្វេភាគីជាមួយ នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានឧ្យដឹងថាខ្លួនបានដាក់សំណើទៅក្រុមប្រឹក្សាសហភាពអឺរ៉ុប ដោយផ្តល់អនុសាសន៍ឱ្យផ្អាកមួយផ្នែកនៃការអនុគ្រោះពាណិជ្ជកម្មដែលផ្តល់ឱ្យអ៊ីស្រាអែល និងការដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីអ៊ីស្រាអែល អ្នកតាំងលំនៅ និងអង្គភាពពាក់ព័ន្ធមួយចំនួន។ យោងតាមមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប វិធានការនេះមិនសំដៅលើការបញ្ឈប់ពាណិជ្ជកម្មជាមួយអ៊ីស្រាអែលនោះទេ ប៉ុន្តែជាការព្យួរការអនុគ្រោះរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងសមាគម EU-Israel។ នៅពេលដែលត្រូវបានអនុវត្ត ការនាំចេញរបស់អ៊ីស្រាអែលទៅកាន់សហភាពអឺរ៉ុបនឹងធ្លាក់នៅក្រោមច្បាប់របស់ប្រទេសដែលពេញចិត្តបំផុត (MFN) របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលបណ្តាលឱ្យមានពន្ធកើនឡើង។ យោងតាមទិន្នន័យពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ការនាំចេញទំនិញរបស់អ៊ីស្រាអែលទៅកាន់សហភាពអឺរ៉ុបមានចំនួនប្រហែល ១៥.៩ពាន់លានអឺរ៉ូ (១៨.៨ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៤។ សហភាពអឺរ៉ុប...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជម្រាបមហាសន្និបាតអាយប៉ាថា កាលពីម្សិលមិញថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ កងកម្លាំងយោធាថៃ បានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា ដែលបណ្តាលឱ្យមានអ្នករងរបួសជាង ២០នាក់។ ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី សម្តេច ឃួន...
ផ្សារទេសចរណ៍បែបខ្មែរដ៏ធំដំបូងគេ «ភូមិខ្មែរអ្នកធ្វើ» នៅកម្ពុជានឹងបើកដំណើរការសាកល្បងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៥ ពោលគឺនៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ស្ថិតក្នុងបរិវេណផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» នឹងមានប្រមូលផ្ដុំទៅដោយផលិតផលស្នាដៃរបស់ខ្មែរជាង ១២០ហាង ដែលនឹងក្លាយជាមេដែកទេសចរណ៍ថ្មីមួយទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលតែងនិយមគាំទ្រផលិតផលដែលជាស្នាដៃរបស់ខ្មែររាប់តាំងពីរបស់របរប្រើប្រាស់ គ្រឿងអលង្ការ វត្ថុអនុស្សាវរីយ៍ និងចំណីចំណុករាប់រយមុខផ្សេងទៀត។ គំនិតផ្ដួចផ្ដើមផ្សារទេសចរណ៍មួយនេះ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ស្នេី លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹង រវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំអោយមានការរាយបន្លាលួសបន្ថែម ឬធ្វើសកម្មភាពណាមួយ ដែលពង្រីកវិសាលភាពនៃជម្លោះ។ តាមរយៈ បណ្ដាញ...
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងកែច្នៃ ជួញដូរ និងរក្សាទុកគ្រឿងញៀន នៅទីតាំងចំនួន៦កន្លែង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទៅ៧ទីតាំងនេះ សមត្ថកិច្ចជំនាញដកហូតបាន៖ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ឈ្មោះ NGUYEN...
បរទេស៖ កងយោធភូមិភាគ១ របស់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះបានព្រមានថា ពលរដ្ឋខ្មែរ ដែលទន្ទ្រានចូលទឹកដីថៃ នឹងត្រូវចាប់ខ្លួន ដាក់ក្នុងរថយន្តប៉ូលិស និងកាត់ទោសនៅប្រទេសថៃ ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យបញ្ជាការភូមិភាគ១ ព្រមានថា ថៃនឹងលែងអត់អោនទៀតហើយ។ “ប្រទេសថៃនឹងបង្កើនកម្រិតនៃកម្លាំង ហើយនឹងមិនអត់ធ្មត់ចំពោះការញុះញង់ឡើយ។...
មណ្ឌលគិរីៈ ក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានដឹកនាំយុវជនយុវនារីជាសមាជិកកាកបាទក្រហម ដោយសហការជាមួយនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា ចុះយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក ពេញ១ថ្ងៃនាថ្ងៃទី១៨ខែកញ្ញានេះ តាមបណ្តោយផ្លូវជាតិលេខ៧៦ដឹកនាំដោយលោកអាន សុឃីម ប្រធានសាខា។ លោកអាន សុឃីម បានអោយដឹងថាសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចុះអប់រំផ្សព្វផ្សាយ ដោយប្រើរថយន្តដង្ហែរតាមផ្លូវជាតិលេខ៧៦ ដោយអានច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីអោយប្រជាពលរដ្ឋ បានជ្រួតជ្រាប...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ និងលោកស្រី ចាយ ច័ន្ទរ៉ានី ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន មន្ត្រីក្រុមការងារ ពុទ្ធបរិស័ទចំណុះជើងវត្តមកពីគ្រប់ទិសទី អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តផ្ចឹកជ្រុំ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ទោ ហ៊ុល...
ភ្នំពេញ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៨ កញ្ញា នេះ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងម្តងហើយម្តងទៀតរបស់ភាគីថៃថា កម្ពុជាបានប្រើប្រាស់ និងបន្ត ដាក់មីនប្រឆាំងមនុស្ស នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ ក្រសួងការពារជាតិ គូសបញ្ជាក់សាជាថ្មីម្តងទៀតថា...