ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌចំការមន និង ខណ្ឌច្បារអំពៅ និងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យ ទីតាំងចំនួន០២កន្លែង ដែលសង្ស័យ Online Scames។ ទីតាំងទី១ស្ថិតនៅ ផ្ទះលេខC12...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា មានការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពគឃ្លីន និងបង្កហេតុ ដែលប្រព្រឹត្តដោយកងកម្លាំង ប្រដាប់អាវុធថៃ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេស...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោកVladimir Zelensky របស់ប្រទេសអ៊ុយក្រែន បាននិយាយថា លោកត្រៀមខ្លួនជាស្រេច ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinតែម្នាក់ឯង ឬជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដោយគ្មានលក្ខខណ្ឌ ប៉ុន្តែបានបដិសេធ សំណើធ្វើដំណើរ ទៅកាន់ទីក្រុងមូស្គូប៉ុណ្ណោះ ដើម្បីពិភាក្សា។ លោកPutinបាននិយាយថាលោកត្រៀមខ្លួន ជាស្រេចជាគោលការណ៍...
ភ្នំពេញ ៖ ចិន បានចាប់អារម្មណ៍ខ្លាំង លើការអនុវត្តភារកិច្ចបន្ទាន់ ចំពោះមុខរបស់មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា CMAC ក្នុងការពង្រាយកម្លាំងអន្តរាគមន៍ចាំបាច់ ដើម្បីបោសសម្អាត សំណល់យុទ្ធភណ្ឌសង្គ្រាម រយៈពេល ៥ថ្ងៃ រវាង កម្ពុជា-ថៃ នាពេលកន្លងទៅ។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ CMAC បានឲ្យដឹងថា នៅថ្ងៃទី១៧ កញ្ញា...
ព្រុចសែល៖ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានថ្កោលទោសការវាយលុកដោយដីរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាដោយព្រមានថា វានឹងធ្វើឱ្យជនស៊ីវិលរងទុក្ខវេទនាកាន់តែខ្លាំងនិងធ្វើឱ្យវិបត្តិមនុស្សធម៌ក្នុងតំបន់កាន់តែស៊ីជម្រៅ។ លោកស្រី Kallas បានសរសេរនៅលើ X ថា “ការវាយលុកលើដីរបស់អ៊ីស្រាអែលនៅហ្គាហ្សា នឹងធ្វើឱ្យស្ថានភាពអស់សង្ឃឹមកាន់តែអាក្រក់ទៅៗ” ដោយបន្ថែមថា វានឹងមានន័យថា មានការស្លាប់ ការបំផ្លិចបំផ្លាញ និងការផ្លាស់ទីលំនៅកាន់តែច្រើន។ លោកស្រីបានលេីកឡេីងថា គណៈកម្មការអឺរ៉ុបនឹងបង្ហាញវិធានការនៅថ្ងៃពុធ ក្នុងគោលបំណងដាក់សម្ពាធលើអ៊ីស្រាអែល...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន ភត្ត្រា យោធិននៅវរសេនាតូច៥១៣ កងពលតូចថ្មើរជើងលេខ៥១ ។ លោកបានរងរបួស ពេលចូលរួមពាំង និងការពារបងប្អូនយើងដែលរុញច្រាន និងតវ៉ាប្រឆាំងជាមួយកងកម្លាំងរបស់ថៃ...
មូស្គូៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអង្គារនេះថា ទាហាន ១០ម៉ឺននាក់កំពុងចូលរួមក្នុងសមយុទ្ធយោធារួមគ្នារវាងរុស្ស៊ី និងបេឡារុស្ស ដែលត្រូវបានគេស្គាល់ថា Zapad-2025 ។ លោក ពូទីន បានលេីកឡេីងនៅពេលទៅទស្សនាកន្លែងហ្វឹកហាត់ Mulino ក្នុងតំបន់ Nizhny Novgorod របស់រុស្ស៊ីថា “ព្រឹត្តិការណ៍នេះកំពុងធ្វើឡើងនៅទីលានហ្វឹកហ្វឺនចំនួន ៤១...
សៀមរាប: បើតាមការអោយដឹងពី អភិបាលស្រុកពួកលោក សុីនចាន់ថុល នៅយប់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៥ សពស្រ្ដីដែលត្រូវម្ដាយ បានរកឃើញហើយ។សពត្រូវបានរកឃើញ មានចំងាយ៤គីឡូម៉ែត្រ ពីទីតាំងលិចទូក។ សូមជំរាបថា ក្រុមការងារស្រុកពួកបានរៀបចំប្រគល់សពស្រី្តរងគ្រោះ ជូនទៅសាច់ញាតិរួចរាល់អស់ហើយ។ គួររំលឹកផងដែរថា ករណីលិចទូកស្លាប់១គ្រួសារគឺមានសមាជិត៣នាក់ មូលហេតុចេញរកត្រី ដែលស្ថិតនៅ ភូមិស្ទឹងព្រះស្រុក ឃុំល្វាស្រុកពួកខេត្តសៀមរាប។ ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារប្រាប់ប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ថា យោធាថៃ មានបំណងប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយកទឹកដីកម្ពុជា នៅទីតាំងចំនួន ១៧ទីតាំងផ្សេងទៀត ស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥...