កំពត ៖ ថ្លែងក្នុងវេទិកាការងារ ក្នុងស្រុកបន្ទាយមាស នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកទឹកចិត្តពលករ ដែលត្រឡប់ពីប្រទេសថៃ យកជំនាញមកធ្វើការក្នុងស្រុក ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ លោក អភិបាលខេត្ត បន្ដថា កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ ក្នុងឱកាសស្នាក់នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើក (អាយប៉ា)លើកទី៤៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ លោកស្រី សុធន់ សាយ៉ាចាក់ (Sounthone XAYACHACK) អនុប្រធានរដ្ឋសភាឡាវ ខណៈភាគីទាំងពីរ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា...
ភ្នំពេញ ៖ កម្ពុជា ប្តេជ្ញាចិត្តដោយឥតងាករេ ក្នុងការបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយបណ្តាដៃគូអាស៊ាននិងប្រទេសចិន ដើម្បីធានាការអនុវត្ត CAFTA 3.0 ប្រកបដោយប្រសិទ្ធភាព។ នាឱកាសអញ្ជើញថ្លែងសុន្ទរកថា សម្ពោធបើកពិព័រណ៍ ចិន-អាស៊ាន លើកទី២២ ដែលប្រព្រឹត្តទៅចាប់ថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន លោក វង្សី វិស្សុត...
មណ្ឌលគិរី ៖ មិនសរសើរមិនបាន ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបំបែកសំណុំរឿងឆបោក តាមបណ្តាញសង្គម រហូតឈានទៅដល់ការចាប់ខ្លួនស្ត្រី ជាមេក្លោងម្នាក់ដាក់ពន្ធនាគារ ក្រោយធ្វើសកម្មភាព ជាក្រុម បោកប្រាក់ជនរងគ្រោះកាលពីជិត១ខែមុន។ មានការបញ្ជាក់ថា សកម្មភាពរបស់ក្រុមនេះមានការចាត់តាំង មានមេ មានកើយ មានបច្ចេកទេសកាត់តឯកសារត្រឹមត្រូវ ដែលជាហេតុ អាចឆបោកជនរងគ្រោះបានយ៉ាងងាយ។ឆ្លើយតបបន្ទាប់ពីបង្ក្រាបករណីនេះលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នគរបាលខេត្តមណ្ឌលគិរី...
ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី រាប់ទាំងអ្នកនៅតាមបណ្តាខេត្តជាយដែនផង កំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌជារៀងរាល់ថ្ងៃ។ ទីវត្តអារាមនានាប្រមូលផ្តុំ ដោយប្រជាពុទ្ធបរិស័ទដែលកាន់បិណ្ឌ តាមវេនរបស់ខ្លួនជាទៀងទាត់។ ទោះបីជាប្រជាពលរដ្ឋមួយចំនួន បន្តរស់នៅក្នុងជំរុំជនភៀសសឹកនៅឡើយក៏ដោយ ក៏យ៉ាងហោចណាស់ក៏ពួកគេមានលំនឹងចិត្ត ជាងពេលផ្ទុះអាវុធដែរ ហើយអ្នកខ្លះក៏អាចឆ្លៀតទៅវត្តបានដែរ។ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន នាពាក់កណ្តាលអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក ក្តីមហន្តរាយ និងសោកនាដកម្មនានា រាប់តាំងពីការបាត់បង់ជីវិតមនុស្ស រហូតដល់ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធសង្គមនានា ត្រូវបានបញ្ចៀស...
កំពង់ធំះ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកទៅឧបត្ថម្ភជូនក្រុមគ្រួសារកងទ័ពដែលរស់នៅក្នុងទីតាំងបន្ទាយ និងចាស់ជរាគ្មានទីពឹង ដែលរស់នៅជិតទីតាំងឈរជើងរបស់កងវរសេនាតូចលេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១០ នៃរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ចំនួន ៣០គ្រួសារ...
តាកែវ ៖លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះបានដឹកនាំ ប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខ រក្សាសុវត្តិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ដោយមានសមាសភាពចូលរួម លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧...
តាកែវ : លោកវរសេនីយ៏ឯក ជា សុផល អធិការនគរបាលស្រុកគីរីរង្ស បានចាត់តាំងកម្លាំងនគរបាលជំនាញ និងកម្លាំងប៉ុស្តិ៍ទាំង 12 ចុះផ្សព្វផ្សាយ ស្តីពី : យើងត្រូវការពារ និងលុបបំបាត់ ក្មេងទំនើង ចោរកម្ម មុខសញ្ញាជនខិលខូច និងផលប៉ះពាល់នៃការប្រើប្រាស់ គ្រឿងញៀន គោលបំណងដើម្បី ភូមិ ឃុំ...
ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដែលបានកើតឡើងនៅថ្ងៃទី១៤ ខែកញ្ញា នៅលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក។ ករណីហិង្សានេះ បានបង្កឡើងដោយមនុស្សមួយក្រុមប្រមាណ ១០ នាក់ ដែលបានប្រើមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះឈ្មោះ ដ មល...
បរទេស: ចម្ងាយ ៩.០០០ម៉ាយពីទីក្រុងវ៉ាស៊ីនតោន នៅតាមច្រាំងទន្លេដែលមានដីភក់នៃទន្លេមេគង្គ ការគាំទ្រចំពោះលោក Trump កំពុងសុសសាយ។ ទីប្រឹក្សារដ្ឋាភិបាល និងអ្នកដឹកនាំធុរកិច្ចនៅទីនោះ បានប្រដូចប្រធានាធិបតីសហរដ្ឋអាមេរិកទៅនឹងព្រះ។ ព្រះសង្ឃ ជាទីគោរពដ៏ខ្ពង់ខ្ពស់ក្នុងប្រជាជាតិដែលកាន់ព្រះពុទ្ធសាសនា បាននិមន្តតាមដងផ្លូវដោយកាន់រូបថតរបស់លោក Donald Trump ។ កាលពីខែមុន នាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា បានតែងតាំងលោកសម្រាប់រង្វាន់ណូបែលសន្តិភាព។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Washington Post...