ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដំឡើងផ្ទាំងផ្សព្វផ្សាយយុទ្ធនាការ “ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ” នៅ ៧ទីតាំង ដើម្បីសម្រួលដល់ការរកការងារធ្វើដល់ពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកពីថៃ។ ទីតាំងទាំង ៧ នោះរួមមាន ផ្លូវជាតិលេខ ១ ខាងមុខភោជនីយដ្ឋានប្រណិត, ផ្លូវជាតិលេខ២ ហួសរូបសំណាក់ស្ត្រីបីគួរស្រូវ,...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ដាក់បិណ្ឌនៅខេត្តតាកែវ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានឆ្លៀតចុះសួរសុខទុក្ខមន្រ្តី និងបុគ្គលិកសុខាភិបាល បម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពក្រាំងស្លា ។ ក្នុងឱកាសនោះសាស្ត្រាចារ្យ ឈាង រ៉ា បានលើកសរសើរថា ១ឆ្នាំកន្លងទៅ ក្នុងអគារមណ្ឌលសុខភាពក្រាំងស្លា មានអនាម័យល្អ និងសកម្មភាពបម្រសេវាសុខភាព កើនឡើងគួរឲ្យកត់សម្គាល់។...
ភ្នំពេញ ៖ លោក Will Parks ប្រធានមូលនិធិកុមារអង្គការ សហប្រជាជាតិប្រចាំកម្ពុជា ( UNICEF) បានលើកឡើងថា UNICEF តែងតែបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ខាងសុខភាពមាតា ទារក និងកុមារ ជាពិសេសការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ ។ការលើកឡើងរបស់លោកនេះ ក្នុងជំនួបជាមួយសាស្ត្រាចារ្យ...
ភ្នំពេញ ៖ កម្ពុជា ប្តេជ្ញាបន្តចូលរួម ជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យ នូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឱ្យបាននូវប្រសិទ្ធភាព នៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់ សារធាតុបំផ្លាញស្រទាប់អូហ្សូន។ តាមរយៈសារលិខិតអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០២៥ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានថ្លែងថា សម្រាប់ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥នេះ គឺប្រកាសក្នុងតែមួយជាមួយគ្នាតែម្តង ក្នុងគោលបំណងឲ្យ បេក្ខជនទទួលលទ្ធផលព្រមៗគ្នា។ លោកស្រី ឃួន វិច្ឆិកា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៦ ខែកញ្ញា...
ព្រឹត្តិការណ៍ “Glow Run Wonderland 2025” ថ្មីៗនេះបានប្រព្រឹត្តទៅដោយជោគជ័យ នៅបរិវេណប្រាសាទអង្គរវត្ត ដោយមានការរត់ប្រណាំងដ៏សប្បាយរីករាយនាពេលរាត្រី។ ព្រឹត្តិការណ៍នេះបានបង្កើតឱកាសមួយ សម្រាប់សហគមន៍ដើម្បីរួមគ្នាគាំទ្រ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ខណៈជួយថែរក្សាបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា។ នៅថ្ងៃទី 13 ខែកញ្ញា ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមជាមួយនឹងការរត់កម្សាន្តពេលរាត្រី ដោយនាំអ្នកចូលរួមទាំងអស់ធ្វើដំណើរដ៏ប្លែកមួយតាមរយៈផ្លូវដែលមានពន្លឺភ្លើងពណ៌ជុំវិញរមណីយដ្ឋានអង្គរ។ ក្នុងនាមជាព្រឹត្តិការណ៍កីឡាបើកចំហ កម្មវិធីនេះបានស្វាគមន៍អ្នកចូលរួមគ្រប់វ័យ — ពីអ្នកចូលចិត្តកាយសម្បទាវ័យក្មេងរហូតដល់គ្រួសារ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៅទីក្រុង Minsk បាននិយាយថា មន្ត្រីយោធាអាមេរិក បានចូលរួមជាមួយអ្នក សង្កេតការណ៍អន្តរជាតិ ផ្សេងទៀតនៅក្នុងប្រទេសបេឡារុស ដើម្បីចូលរួមទស្សនាសមយុទ្ធយោធា Zapad-2025 ជាមួយនឹងប្រទេសរុស្ស៊ី។ យ៉ាងណាក្តីសម្រាប់វត្តមានរបស់អាមេរិក ដែលជាការមើលឃើញថា ជារឿងមិនធម្មតានៅឯសមយុទ្ធរុស្ស៊ី-បេឡារុស បានបង្ហាញសញ្ញាមួយផ្សេងទៀតនៃទំនាក់ទំនង កាន់តែក្តៅរវាងទីក្រុងវ៉ាស៊ីនតោន និងបេឡារុស។ កាលពីថ្ងៃចន្ទ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi បានព្រមានថា មហាអំណាចអឺរ៉ុបនឹង “បាត់បង់វាទាំងអស់” ប្រសិនបើពួកគេផ្លាស់ទី ដើម្បីដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញលើទីក្រុងតេអេរ៉ង់ ក្រោមយន្តការ “snapback” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Araghchi បានចេញ ការព្រមាននៅក្នុងការបង្ហោះនៅលើ X ក្នុងការឆ្លើយតបទៅនឹងការ សម្រេចចិត្តកាលពីខែមុនដោយបារាំង...
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឲ្យដឹងថា ការទម្លាក់ពន្ធរបស់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ចំនួន ១៥ ភាគរយលើរថយន្តពីប្រទេសជប៉ុន ចូលជាធរមាន នៅថ្ងៃអង្គារនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។ អត្រាពន្ធរបស់សហរដ្ឋអាមេរិក សម្រាប់រថយន្ត ដែលមានដើមកំណើតពីបរទេសបានកើនឡើងដល់ ២៧.៥ ភាគរយ បន្ទាប់ពីលោក ត្រាំ បានដាក់...
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥, មហាសេដ្ឋីអាមេរិក លោក អេឡុន ម៉ាសក៍ (Elon Musk) “បានបង្ហាញខ្លួនដោយមិននឹកស្មានដល់” នៅឯការប្រមូលផ្តុំតវ៉ាប្រឆាំង នឹងអន្តោប្រវេសន៍នៅទីក្រុងឡុងដ៍ ដែលមានអ្នកចូលរួមជាង ១០ម៉ឺននាក់ តាមរយៈតំណភ្ជាប់វីដេអូ។ លោក Musk បានសន្ទនាជាមួយសកម្មជនស្តាំនិយមអង់គ្លេស Tommy Robinson នៅចំពោះមុខអ្នកមើលរាប់ម៉ឺននាក់។...