រុក្ខគិរី៖ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកជីក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃត្រឡាច ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនៃអធិការដ្ឋាននគរបាលស្រុក បានបង្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតខ្វែវ) កើតហេតុកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៩:០០នាទី នៅចំណុចក្រុមទី០៣ ភូមិបឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ឆាន ឈឿន...
បាត់ដំបង៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៩និង៤៧នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានទទួលបណ្តឹង មានករណីរំលោ ភសេពសន្ថវៈ មួយកើតឡើង ទៅលើជនរងគ្រោះឈ្មោះ ស-ច-ន ហៅកាតុ ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រព្រឹត្ដដោយជនសង្ស័យឈ្មោះ សារឿន...
ក្នុងឱកាសខួប ៧៦ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កម្មវិធីល្អៗដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានចាក់បញ្ចាំងនិងតាំងបង្ហាញនៅតំបន់រដ្ឋបាលពិសេសហុងកុងនៅថ្ងៃទី ២៩ ខែកញ្ញា។ ភាពយន្តនិងកម្មវិធីទូរទស្សន៍ល្អៗចំនួន ៩ នៃ CMG បានបញ្ចាំងក្នុងពេលតែមួយ ដើម្បីកំដរអ្នកក្រុងហុងកុងគ្រប់រូបរីករាយឆ្លងថ្ងៃខួបកំណើតរបស់មាតុប្រទេស ។ សូមបញ្ជាក់ថា ភាពយន្តនិងកម្មវិធីទូរទស្សន៍ល្អៗដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) មានខ្លឹមសារសម្បូរបែប ដែលចែកជាប្រភេទជាច្រើនដូចជាភាពយន្តឯកសារ ភាពយន្តទូរទស្សន៍ស្តីពីប្រធានបទពិសេសជាដើម ដែលនឹងចាក់បញ្ចាំងក្នុងពេលដំណាលគ្នាចាប់ពីថ្ងៃទី...
នៅថ្ងៃទី២៥ ខែកញ្ញា លោក Adam Smith ប្រធានគណៈប្រតិភូសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកនិងសហការីបានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិន មតិអន្តរជាតិបានផ្តោតការយកចិត្តទុកដាក់យ៉ាងទូលំទលាយ ។ បន្ទាប់ពីរំលងអស់រយៈពេល ៦ ឆ្នាំ គណៈប្រតិភូសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកបានបំពេញទស្សនកិច្ចនៅប្រទេសចិនម្តងទៀតដែលបាននាំមកនូវសំឡេងរបស់បក្សទាំងពីរនៃសហរដ្ឋអាមេរិកនិងក្តីរំពឹងទុករបស់ប្រជាជនអាមេរិកចំពោះទំនាក់ទំនងរវាងចិននិងអាមេរិក ។ មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា នៅមុនពេលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកនៅប្រទេសចិនលើកនេះ ប្រមុខរដ្ឋចិននិងអាមេរិកទើបបានជួបសន្ទនាតាមទូរស័ព្ទដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង់និងស៊ីជម្រៅអំពីទំនាក់ទំនងរវាងចិននិងអាមេរិកនាពេលបច្ចុប្បន្ននិងបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជាផ្តល់ការណែនាំជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍដោយនឹងនរនៃទំនាក់ទំនងរវាងចិននិងអាមេរិកនៅដំណាក់កាលបន្ទាប់ ។ ក្នុងបរិបទបែបនេះ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកនៅប្រទេសចិនបានបង្ហាញយ៉ាងពេញលេញពីតួនាទីដ៏សំខាន់នៃការណែនាំជាយុទ្ធសាស្រ្តរបស់ប្រមុខរដ្ឋចិននិងអាមេរិកដែលជាការបោះជំហានយ៉ាងសកម្មទៅរកការលំនឹងទំនាក់ទំនងរវាងចិននិងអាមេរិក ។ លោក...
នៅថ្ងៃទី ២៨ ខែកញ្ញា “ពិធីស្តីពីការធ្វើឱ្យកិច្ចសហប្រតិបត្តិការមានភាពកាន់តែស៊ីជម្រៅរវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនជាមួយគ្រប់មជ្ឈដ្ឋាននៃម៉ាកាវ” បានប្រារព្ធធ្វើនៅតំបន់រដ្ឋបាលពិសេសម៉ាកាវ ។ លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញចូលរួមសកម្មភាពនេះនិងថ្លែងសុន្ទរកថា ។ លោក Shen Haixiong បានលើកឡើងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានអន្តរជាតិបែបចម្រុះដែលមានទ្រង់ទ្រាយធំបំផុត ធុរកិច្ចច្រើនបំផុតនិងវិសាលភាពធំទូលាយបំផុតលើពិភពលោកបច្ចុប្បន្ននេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់នូវកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនិងគ្រប់មជ្ឈដ្ឋាននៃម៉ាកាវដើម្បីប្រមូលផ្តុំនូវកម្លាំងដ៏ខ្លាំងក្លាពីការស្នេហាជាតិនិងស្នេហាតំបន់ម៉ាកាវរបស់ប្រជាពលរដ្ឋនៅតំបន់ម៉ាកាវ ។ថ្ងៃនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ដំណើរការម្តងទៀតនូវកិច្ចសហប្រតិបត្តិការដ៏សំខាន់ជាច្រើនជាមួយគ្រប់មជ្ឈដ្ឋាននៃម៉ាកាវដើម្បីជួយជំរុញម៉ាកាវឱ្យរួមបញ្ចូលជាមួយនិម្មាបនកម្មអភិវឌ្ឍន៍ទូទៅនៃប្រទេសជាតិឱ្យបានកាន់តែល្អ ។...
ក្នុងឱកាសអបអរសាទរខួបទី៧៦ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កម្មវិធី “និស្ស័យវប្បធម៌របស់លោកXi Jinping” និងកម្មវិធីពិសេស“ការបកស្រាយអំពីគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping ”ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍និងវេទិកាផ្សព្វផ្សាយចម្រុះនៃវិទ្យុហុងកុង វេបសាយ Ta Kung Wen Wei និងប្រព័ន្ធសារព័ត៌មាន dotdotnews ជាដើមចាប់ពីថ្ងៃទី២៩ខែកញ្ញាតទៅ ។ កម្មវិធី “និស្ស័យវប្បធម៌របស់លោកXi Jinping” បានថតពីកន្លែងដែលលោក Xi...
ថ្ងៃទី២៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ សកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងចិននិងហុងគ្រីក្រោមប្រធានបទ “សម្លឹងមើលទៅកាន់អនាគត ជោគវាសនារួម” ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន មូលនិធិផ្តល់សេវាកម្មនិងគ្រប់គ្រងទ្រព្យសម្បិត្តរបស់ប្រព័ន្ធសារព័ត៌មានហុងគ្រី និងសមាគមន៍មិត្តភាពហុងគ្រី-ចិនរបស់ប្រទេសហុងគ្រី បានប្រារព្ធធ្វើនៅក្រុងBudapest រដ្ឋធានីប្រទេសហុងគ្រី ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ លោក Shen Haixiong បានថ្លែងថា...
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីប្រេីប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ លោក ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង...
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យកឋិនទាន ក្រសួងធម្មការ និងសាសនា បានហាមដើររៃអង្គាសនៅតាមផ្លូវសាធារណៈ តាមផ្សារ និងទីប្រជុំជនជាដើម ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងកិត្យានុភាពព្រះពុទ្ធសាសនា។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងធម្មការ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ចាយ បូរិន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ដើម្បីឱ្យការរៀបចំបុណ្យកឋិនទាន...
យូអិន៖ រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez Parrilla បានឧ្យដឹងថា ការគំរាមកំហែងនៃសង្គ្រាមនឹងកើតឡើងយ៉ាងធំនៅលើសមុទ្រការីប៊ីន ជាមួយនឹងការសាងសង់ទ័ពជើងទឹក និងផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ដែលមានលក្ខណៈមិនសមហេតុផល។ ថ្លែងទៅកាន់ការជជែកដេញដោលប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លោក Rodriguez បានឧ្យដឹងថា សហរដ្ឋអាមេរិកប្រើលេសនៃការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការជួញដូរគ្រឿងញៀនសម្រាប់វត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ការីប៊ីន។ លោកបានលេីកឡេីងថា “ការវាយប្រហារ និងការបំផ្លិចបំផ្លាញទូកល្បឿនលឿន ដែលមិនបានចុះបញ្ជី ឬមិនមានធម្មនុញ្ញ...