តេហេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់នាពេលថ្មីៗនេះដោយសមាជិកនៃក្រុម 7 (G7) និងដៃគូរបស់ពួកគេថា ជាការចោទប្រកាន់គ្មានមូលដ្ឋាន ចំពោះការគាបសង្កត់ឆ្លងប្រទេស និង សកម្មភាពអាក្រក់ផ្សេងទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រុមនេះបានចោទប្រកាន់អ៊ីរ៉ង់ និងសេវាស៊ើបការណ៍ សម្ងាត់របស់ខ្លួនពី “ការគាបសង្កត់ឆ្លងប្រទេស និងអនុវត្តសកម្មភាពអាក្រក់ផ្សេងទៀត ដូចជាការប៉ុនប៉ងសម្លាប់...
ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ នៅក្រុងតាខ្មៅ ត្រូវធ្វើការអប់រំ និងផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៏ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងកាត់បន្ថយការស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៏ ។ លោក គួច ចំរើន មានប្រសាសន៏នេះ...
គៀវ៖ យោធាអ៊ុយក្រែនបានឲ្យដឹងថា ខ្លួនបានវាយប្រហាររោងចក្រចម្រាញ់ប្រេង Kirishi ក្នុងតំបន់ Leningrad ភាគពាយ័ព្យនៃប្រទេសរុស្ស៊ីកាលពីយប់ថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ការវាយប្រហារនេះបានបណ្តាលឱ្យមានការផ្ទុះ និងឆេះនៅរោងចក្រ ដែលជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយនៅក្នុងប្រទេសរុស្ស៊ី។ យោងតាមប្រភពខាងលើបានឲ្យដឹងថា រោងចក្រចម្រាញ់ប្រេងដែលផលិតផលិតផលប្រេងប្រហែល ៨០ ប្រភេទ រួមទាំងប្រេងសាំង រថយន្ត ប្រេងម៉ាស៊ូត និងឥន្ធនៈអាកាសចរណ៍ ដែលបានចូលរួមនៅក្នុងការផ្គត់ផ្គង់ដល់កងទ័ពរុស្ស៊ី៕ ប្រែសម្រួល...
ភ្នំពេញ៖ ស្ថានទូតអង់គ្លេសប្រចាំទីក្រុងភ្នំពេញ បានស្វាគមន៍លោកស្រី Tri Mai Hoang ពីក្រុមហ៊ុន Airbus ដើម្បីពិភាក្សាអំពីឱកាសក្នុងវិស័យអាកាសចរណ៍របស់កម្ពុជា។ លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ដោយមានការចូលរួមពីសហការីរបស់ស្ថានទូត បានដឹកនាំកិច្ចប្រជុំផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់កំណើនវិស័យប្រកបដោយចីរភាព។ នេះបើតាមហ្វេសប៊ុក របស់ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា នៅថ្ងៃចន្ទទី១៥ ខែកញ្ញា ឆ្នាំ២០២៥។...
ដូហា៖ នាយករដ្ឋមន្ត្រីកាតា និងរដ្ឋមន្ត្រីការបរទេស Sheikh Mohammed bin Abdulrahman bin Jassim Al-Thani បានឲ្យដឹងថា ការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីស្រាអែល លើទីក្រុងដូហា នឹងមិនរារាំងប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ពីការបន្តកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលរបស់ពួកគេ ដើម្បីបញ្ចប់សង្រ្គាម នៅក្នុងតំបន់ហ្គាហ្សានោះទេ។ យោងតាម QNA...
ភ្នំពេញ៖ នៅថ្ងៃទី២៨ ដល់ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំ របស់បណ្តាប្រទេស តាមបណ្ដោយខ្សែក្រវាត់ និងផ្លូវ នឹងចាប់ផ្តើមឡើង នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ពិព័រណ៍ពាណិជ្ជកម្មទំនិញចិន នៅកម្ពុជាឆ្នាំ២០២៥ នឹងត្រូវប្រារព្ធឡើងយ៉ាងអធិកអធមនៅទីនេះ។ នេះមិនត្រឹមតែជាពិព័រណ៍ទំនិញអន្តរជាតិលើកដំបូង ដែលរៀបចំដោយប្រទេសចិន នៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែវាក៏ជាពិព័រណ៍ប្រធានបទរបស់ចិន ដែលមានទ្រង់ទ្រាយធំបំផុត ក្នុងប្រវត្តិសាស្ត្រកម្ពុជា...
កំពង់ស្ពឺ ៖ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានលើកឡើងថា ការតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ច គឺជារឿងធម្មតា របស់មន្ត្រីរាជការមុខងារសាធារណៈ ហើយក៏ជាការឆ្លើយតបទៅនឹងកំណែទម្រង់ កាន់តែស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ ការលើកឡើងរបស់ លោក អ៊ុំ ម៉ារ៉ា នាឱកាសអញ្ជើញជាតំណាង លោកឧបនាយករដ្ឋមន្រ្តី ស...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានច្រានចោលការវាយប្រហារ ទៅលើប្រទេសវេណេហ្ស៊ុយអេឡានោះឡើយ ដោយចោទប្រទេសនេះថា បានបញ្ជូនសមាជិក និងគ្រឿងញៀនចូលអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ការលើកឡើងនេះកើតឡើងបន្ទាប់ពី មានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។ ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយនាវាចម្បាំងបីគ្រឿង និងទាហានប្រហែល ៤.០០០...
ភ្នំពេញ ៖ មូលនិធិគន្ធបុប្ផាកម្ពុជាបានប្រកាសឲ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ថា គ្រាន់តែក្នុងខែសីហា ឆ្នាំ២០២៥នេះ មានកុមារចំនួន ៨ ៤២១នាក់ បានមកទទួលការព្យាបាលជំងឺគ្រុនឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា ៕
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មានទណ្ឌិតចំនួន ៧៣នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តបន្ទាយមានជ័យ ទៅកាន់ពន្ធនាគារខេត្តព្រះវិហារ ដើម្បីរំដោះភាពចង្អៀតណែន។ យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា «ការផ្ទេរទណ្ឌិតនេះ ធ្វើឡើងដោយបានការអនុញ្ញាតពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ...