ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៧ និង០០នាទីព្រឹក ស្ថិតនៅចំណុច JR Bar ក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីចាប់មនុស្សជំរិតទារប្រាក់ បង្កដោយជនសង្ស័យ ៥នាក់ បានធ្វើសកម្មភាពចាប់ជនរងគ្រោះ ០១នាក់ ភេទប្រុស ជនជាតិប៉ាគីស្ថាន...
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន ហើយមានខ្លឹមសារដូចខាងក្រោម៖ អ្នកស្រី តែ បូផា អាយុ៤៥ឆ្នាំ មានមុខរបរលក់ដូរ រស់នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ...
ពោធិ៍សាត់ ÷ លោកប៊ុន ហ៊ុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក អ៊ុយ សុធាវី និង លោកញឹក បានខេង ជាអភិបាលរង ខេត្តពោធិ៍សាត់...
បរទេស៖ ឧប្បត្តិហេតុក្នុងសប្តាហ៍នេះនៅក្នុងប្រទេសប៉ូឡូញបានបង្ហាញពីភាពងាយរងគ្រោះរបស់អង្គការណាតូចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើនរួមទាំងសារព័ត៌មាន Politico និងកាសែត Kurier ប្រចាំថ្ងៃរបស់ប្រទេសអូទ្រីស ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលប៉ូឡូញបានរាយការណ៍អំពីការរំលោភលើដែនអាកាសរបស់ខ្លួនចំនួន ១៩ ដោយការចោទប្រកាន់ពីយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីកាលពីថ្ងៃពុធ ដោយប៉ូឡូញបានហៅឧបទ្ទវហេតុនេះថា “មិនធ្លាប់មានពីមុនមក” និងបានស្នើសុំឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់។ ទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់នៃ “ការវាយប្រហារដោយចេតនា”...
ភ្នំពញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការបំពេញ បេសកកម្មការងារគ្រប់គ្រង និងអភិរក្សឱ្យបានហ្មត់ចត់នូវប្រាង្គប្រាសាទ បុរាណដ្ឋាន ប្រពៃណីទំនៀមទម្លាប់ ប្រជាជន ដីធ្លី ព្រៃឈើ និងសត្វព្រៃ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ។ សារលិខិត ក្នុងឱកាសខួប ២ឆ្នាំ...
បរទេស៖ តម្លៃប្រេង បានកើនឡើងនៅក្នុងពាណិជ្ជកម្មអាស៊ី ដោយបានពង្រីកការកើនឡើងបន្តិចបន្តួចពីសប្តាហ៍មុន ខណៈដែលពាណិជ្ជករ បានឃ្លាំមើលការរំខាន ដែលអាចកើតមាននៅក្នុងការផ្គត់ផ្គង់ របស់រុស្ស៊ី បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនលើហេដ្ឋារចនា សម្ព័ន្ធថាមពល របស់ទីក្រុងម៉ូស្គូ។ យោងតាមគេហទំព័រ Investment.com បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ថា ការផ្តោតអារម្មណ៍ក្នុងសប្តាហ៍នេះក៏មានលក្ខណៈស្មើគ្នាចំពោះ Federal Reserve (ធនាគារកណ្តាលអាមេរិក)...
ហ្គាហ្សា ៖ ក្រុមហាម៉ាស់ បានឲ្យដឹងថា ខ្លួនបានផ្អាកកិច្ចពិភាក្សាស្តីពីការផ្លាស់ប្តូរអ្នកទោសជាមួយអ៊ីស្រាអែល បន្ទាប់ពីបានចោទប្រកាន់អ៊ីស្រាអែលថា បានកំណត់គោលដៅ នៃគណៈប្រតិភូចរចារបស់ខ្លួននៅក្នុងរដ្ឋធានីដូហា ប្រទេសកាតាកាលពីសប្តាហ៍មុន នេះបើយោតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Tahir al-Nono មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការចរចាមិនអាចបន្តបាននោះទេ ប្រសិនបើគណៈប្រតិភូ ទទួលខុសត្រូវចំពោះពួកគេត្រូវបាន វាយប្រហារនៅក្នុងប្រទេស ដែលដើរតួជាអ្នកសម្របសម្រួល”។ ក្រុមហាម៉ាស់បានឲ្យដឹងថា ការវាយប្រហារតាមអាកាស...
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិក្សាការងារជាមួយ លោកស្រី ហ្វីអូណា ហ្វីលីព (Fiona Phillip) ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ខាងវិស័យអភិវឌ្ឍន៍តំបន់ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសភាអូស្រ្តាលី ក្នុងពេលដែលលោកជំទាវ ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ជំនួបពិភាក្សាការងារនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា...
ម៉ាឌ្រីត៖ គណៈប្រតិភូចិន និងអាមេរិក បានកោះប្រជុំ នៅទីក្រុងម៉ាឌ្រីត កាលពីថ្ងៃអាទិត្យ សម្រាប់ការពិភាក្សា អំពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារ័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ភាគីទាំងពីរនឹងពិភាក្សាគ្នាអំពីបញ្ហា មួយចំនួនដូចជា វិធានការពន្ធឯកតោភាគីរបស់សហរដ្ឋអាមេរិក ការរំលោភលើការគ្រប់គ្រង ការនាំចេញ និងកម្មវិធី TikTok។...