ខេត្តមណ្ឌលគិរី ៖ លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងអាជ្ញាធរមូលដ្ឋាន ជាច្រើនរូប អញ្ជើញចុះសួរសុខទុក្ខ គ្រួសារមានជីវភាពខ្វះខាត ១គ្រួសារ ដែលមានឈ្មោះ ឡា ស្រីអូន អាយុ២៦ឆ្នាំ មានកូនតូចឈ្មោះ យាំង ពុធសៃយ៉ា អាយុទើប ១១ខែ...
បរទេស៖យោងតាមការចេញផ្សាយ របស់ RTក្រសួងការបរទេសរុស្ស៊ី បានសាទរចំពោះប្រទេសឥណ្ឌា ដែលបានបន្តកិច្ចសហប្រតិបត្តិការ របស់ខ្លួនជាមួយទីក្រុងមូស្គូ ហើយបានច្រានចោលសម្ពាធ ក្នុងការកាត់ផ្តាច់ទំនាក់ទំនង រវាងគ្នាថែមទៀតផង។ ក្រសួងបាននិយាយថា ខ្លួនស្វាគមន៍ចំពោះការពិតដែលថា ឥណ្ឌា ទោះបីជាមានសម្ពាធ និងការគំរាមកំហែងក៏ដោយ ក៏កំពុងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីជាមួយរុស្ស៊ី។ ក្រុមមន្ត្រីបានបន្ថែមថា ៖និយាយដោយត្រង់ទៅ អ្វីផ្សេងទៀតនឹងពិបាកនឹងស្រមៃ។ ក្រសួងបាននិយាយថាទំនាក់ទំនងរុស្ស៊ី-ឥណ្ឌាកំពុងរីកចម្រើនជាលំដាប់ និងមានទំនុកចិត្តគ្នាខ្លាំង។ ដោយបានបន្ថែមថា៖ការប៉ុនប៉ងណាមួយដើម្បីរារាំងដំណើរការនេះគឺនឹងមិនអាចទទួលបានជោគជ័យឡើយ។...
ប៉េកាំង៖ ប្រទេសចិន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍កាន់តែតានតឹងនៅមជ្ឈិមបូព៌ា ដោយជំរុញឱ្យភាគីពាក់ព័ន្ធ ជាពិសេសអ៊ីស្រាអែល ធ្វេីយ៉ាងណាខិតខំប្រឹងប្រែងជាវិជ្ជមានបន្ថែមទៀត ដើម្បីបន្តការចរចាឡើងវិញ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Lin Jian បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទកាសែតជាប្រចាំដើម្បីឆ្លើយតបនឹងសំណួរពាក់ព័ន្ធ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោកបានលេីកឡេីងថា “ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានការណ៍កើនឡើងនៅមជ្ឈិមបូព៌ា” ដោយសង្កត់ធ្ងន់ថា ប្រទេសចិន ប្រឆាំង ទៅនឹងសកម្មភាព...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានប្រកាសបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងរបស់ភាគីថៃ នាពេលកន្លងមកថា «កម្ពុជាបានបង្ហោះដ្រូន នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ»។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងការពាជាតិ នាថ្ងៃទី១៤ កញ្ញា។ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា...
ភ្នំពេញ៖ លោកគ្រូ ស្រេង ផល្លា អតីតគ្រូជើងចាស់ឯកទេសសីលធម៌ នៅសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលមរណៈភាព កាលពីវេលាម៉ោង ១៨៖០០នានី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។ សពលោកគ្រូ ស្រេង ផល្លា ត្រូវបានតម្កល់ធ្វើបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ678...
អាមេរិក ជំរុញឲ្យជប៉ុន និងប្រទេស G7 ដំឡើងពន្ធលើចិន សម្រាប់ការទិញប្រេងពីរុស្ស៊ី អភិបាលរដ្ឋ Utah នៅអាមេរិក ប្រកាសពីការកាត់ទោសប្រហារជីវិត ចំពោះខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់សកម្មជនអភិរក្សនិយម គឺលោក Charlie Kirk ចិន និងអាមេរិក គួរតែធ្វើការរួមគ្នាដើ ម្បីសន្តិភាពពិភពលោក និងភាពរីកចម្រើន មេដឹកនាំកូរ៉េខាងជើងលោក...
កំពង់ស្ពឺ៖ នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ មួយខ្នងស្ទើខ្ទេចទាំងស្រុង ស្ថិតនៅក្នុងឃុំវាល ស្រុកគងពិសី ។ បឋម យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី ថាម្ចាស់ផ្ទះខាងលេីពុំនៅផ្ទះនោះទេ មូលហេតុនៃការកេីតជាអគ្គិភ័យអាចមកពីការឆ្លងចរន្ដអគ្គីសនី ដោយគ្មានអ្នកនៅផ្ទះអាចរវល់ទៅវត្ដដាក់បិណ្ឌឬក្នុងពិធីបុណ្យកាន់វេណ ។ បច្ចុប្បនញនកំលាំងរថយន្ដសង្រ្គោះ អគ្គិភ័យបានចេញទៅកាន់គោលដៅ និងបានចាត់កំលាំងនគរបាល សហការជាមួយកំលាំងប្រជាការពារ ប្រជាពលរដ្ឋ...
សៀមរាប ៖ សាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីនេះដោយសហការជាមួយសាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាំយកសម្ភារសិក្សា ចំនួន ១៧៣កញ្ចប់ ផ្ដល់ជូនសិស្សានុសិស្ស ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនជូនលោកគ្រូ-អ្នកគ្រូចំនួន៦នាក់ នៅសាលាបឋមសិក្សាតាកាំ ស្ថិតក្នុងភូមិតាកាំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ នេះជាលើកទី៧ហើយ...
ភ្នំពេញ៖ អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលមានបំណងអញ្ជើញទៅលេងនៅ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ សូមផ្អាកអញ្ជើញទៅលេងសិន ដោយសារនៅថ្ងៃអាទិត្យនេះ មានបង ប្អូនប្រជាពលរដ្ឋយើង គាត់មកលេងច្រើនណាស់ បណ្តាលឲ្យមានការកកស្ទះគ្រប់កន្លែង សូមរងចាំថ្ងៃក្រោយវិញ ។ លោក គួច ចំរើន បានបញ្ចាក់ថា គិតត្រឹម ម៉ោង...
សាធារណរដ្ឋកូរ៉េ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងបងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េប្រមាណ ២ ៥០០នាក់ បានសហការរៀបចំពិធីកាន់បិណ្ឌវេណទី៧ ដោយបាននាំយកបច្ច័យ និងទេយ្យទានទៅប្រគេនព្រះសង្ឃគង់នៅវត្តគូមី នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់វីរកងទ័ព។ ពិធីកាន់បិណ្ឌរបស់បងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ រួមមាន កម្មវិធីសាសនា ការសម្ដែងសិល្បៈ ការលក់ដូរម្ហូបខ្មែរ និងការសំណេះសំណាលជាមួយក្រុមការងារយ៉ាងជិតស្និទ្ធបំផុត។ សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមពិធីកាន់បិណ្ឌ...