យូអិន៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឧ្យដឹងថាយន្តការ “snapback” សម្រាប់ការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ គឺជាអន្ទាក់ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Lavrov បានប្រាប់អ្នកយកព័ត៌មានថា យន្តការនេះត្រូវបានរួមបញ្ចូលនៅក្នុងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២២៣១ ដែលគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ បន្ទាប់ពីការចរចាដោយផ្ទាល់រវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងរដ្ឋមន្ត្រីការបរទេសអាមេរិកនៅពេលនោះ។ លោកបានលេីកឡេីងថា យន្តការនេះមិនមែនជាការរៀបចំធម្មតាទេ ដោយលោកបានបន្ថែមថា នៅក្នុងខ្លឹមសារ វាអនុញ្ញាតឱ្យភាគីណាមួយ...
វៀតណាម ជម្លៀសមនុស្សរាប់ពាន់នាក់ និងបិទព្រលានយន្តហោះមួយចំនួន ខណៈព្យុះទីហ្វុង Bualoi បង្កការបាក់ដី សារព័ត៌មាន NBC ៖ អាមេរិក កំពុងរៀបចំជម្រើស ក្នុងការវាយប្រហារ ទៅលើប្រទេស វ៉េណាស៊ុយអេឡា ក្នុងនោះមានទាំងការ ទម្លាក់គ្រាប់បែក ម្ចាស់រថយន្តទំនើប គេចវេសមិនបង់ពន្ធតម្លៃ ៨,៥ លានដុល្លារ បង្កឲ្យមានការខឹងសម្បារ និងអំពាវនាវឲ្យអនុវត្តច្បាប់តឹងរ៉ឹងនៅម៉ាឡេស៊ី...
(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានលើកឡើងពីគម្រោងបណ្តាក់ទុនប្រមាណពី ១០០ ទៅ ២០០ លានដុល្លារ ដើម្បីវិនិយោគឱ្យជ្រៅ លើវិស័យកសិកម្ម ជាពិសេសលើការកែច្នៃគ្រាប់ធញ្ញជាតិ ដើម្បីបន្តបង្កើតផលិតផលខ្មែរដែលមានគុណភាពខ្ពស់ ស្របតាមតម្រូវការប្រជាជន និងអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិ បន្ថែមពីលើសកម្មភាពជំរុញកសិផលខ្មែររបស់ ជីប ម៉ុង ស៊ុបភើម៉ាឃីត កន្លងមក។ អ្នកឧកញ៉ា ក៏បានបន្ថែមថា ជីប ម៉ុង នៅតែបន្តបេសកកម្មក្នុងការបណ្តុះបណ្តាលធនធានជំនាន់ក្រោយតាមរយៈការផ្តល់ឱកាសហាត់ការ និងធ្វើការដល់យុវជនដែលកំពុងសិក្សា ឬទើបបញ្ចប់ការសិក្សាប្រមាណជាង ១ ពាន់នាក់ជារៀងរាល់ឆ្នាំ ព្រោះការចុះអនុវត្តផ្ទាល់ នឹងធ្វើឱ្យយើងយល់ពីគន្លឹះ តិចនិកលម្អិតបន្ថែមពីអ្វីដែលសាលាបានបង្រៀន។ អ្នកឧកញ៉ា លាង ម៉េង ដែលជាវាគ្មិន្យកិត្តិយស បានលើកឡើងចំណុចសំខាន់ខាងលើ ក្នុងវេទិកាពិភាក្សាជុំវិញប្រធានបទ «កម្ពុជា៖ ទឹកដីប្រកបដោយសក្តានុពល និងឱកាស» ក្រុមហ៊ុនយក្ស ជីប ម៉ុង នៅតែមានវត្តមានយ៉ាងសកម្មក្នុងការចូលរួមលើកស្ទួយផលិតផលក្នុងស្រុក ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនាមជាដៃគូឧបត្ថម្ភមួយរូប ដើម្បីរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ដែលបានបញ្ចប់ជាស្ថាពរ ក្រោយប្រព្រឹត្តិឡើងរយៈពេល ៣ ថ្ងៃពេញ ចាប់ពីថ្ងៃទី ២៦-២៧-២៨ ខែកញ្ញាកន្លងទៅ។ ក្នុងអំឡុងពេលប្រទេសកំពុងមានសង្គ្រាម ជីប ម៉ុង បានផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលករខ្មែរជាង ២ ពាន់នាក់ បន្ថែមពីលើការចូលរួមឧបត្ថម្ភទឹកប្រាក់ជាង ២ លានដុល្លារ និងសម្ភារប្រើប្រាស់ចំបាច់ទៅដល់កងទ័ពជួរមុខ ព្រមទាំងភេសជ្ជៈជាង ៤ ម៉ឺនកេស ដល់បងប្អូនភៀសសឹក ដែលមានវត្តមានលោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ចុះចែកជូនដោយផ្ទាល់ បង្ហាញច្បាស់ពីស្មារតី «ខ្មែរ ស្រលាញ់ ខ្មែរ ខ្មែរ ជួយ ខ្មែរ»៕
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានបដិសេធថា មិនបានទទួលសំណើថ្មីណាមួយ ពីអ្នកសម្របសម្រួលទាក់ទង នឹងបទឈប់បាញ់នៅហ្គាហ្សានៅឡេីយទេ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រុមហាម៉ាស់ បានឧ្យដឹង នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ការចរចាបទឈប់បាញ់ត្រូវបានជាប់គាំងចាប់តាំងពី “ការប៉ុនប៉ងធ្វើឃាត ដែលបរាជ័យ កាលពីថ្ងៃទី៩ ខែកញ្ញា ក្នុងរដ្ឋធានីដូហា ប្រទេសកាតា” ដោយសំដៅទៅលើការវាយប្រហារ របស់អ៊ីស្រាអែល...
ភ្នំពេញ ៖ មហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្រោមអធិបតីភាព សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអនុម័តសេចក្តីសម្រេច ៩ចំណុច ។ អង្គមហាសន្និបាតវិសាមញ្ញបានប្រព្រឹត្តទៅ ដោយរលូន...
ភ្នំពេញ ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២៥ បានអញ្ជេីញទទួលសម្ភារៈយោធា អាវក្រោះ និងមួកការពារ ចំនួន ៣០ ឈុត ពីក្រុមហ៊ុន ណារ៉េត លីមីធីត អភិវឌ្ឍន៍...
ភ្នំពេញ ៖ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងលោកស្រី ម៉ែន ស៊ុន ម៉ុងឫទ្ធី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ ចុះជួបពិភាក្សាការងារ និងទទួលព័ត៌មានសំខាន់ៗ អំពីសភាពការណ៍ដែលកើតមាន ក្នុងខេត្តពោធិ៍សាត់ ពិសេសនៅសមរភូមិព្រំដែនប្រទេសកម្ពុជា និងប្រទេសថៃ ។...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឧ្យដឹងថា ខ្លួនចាត់ទុកចំណាត់ការដែលធ្វើឡើងដោយបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលហៅថា E3 និងសហរដ្ឋអាមេរិក ដើម្បីបញ្ចូលដំណោះស្រាយដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លើអ៊ីរ៉ង់ថាជា “ខុសច្បាប់ និងមិនសមហេតុផល”។ ក្រសួងបានធ្វើសេចក្តីប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ុន្មានម៉ោងបន្ទាប់ពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងអ៊ីរ៉ង់បានចូលជាធរមានវិញក្នុងរយៈពេល ១០ឆ្នាំបន្ទាប់ពីត្រូវបានលុបចោលក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) រវាងប្រទេស និងមហាអំណាចពិភពលោក។ ប្រភពបានឧ្យដឹងថាអ៊ីរ៉ង់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថា រដ្ឋនឹងមិនផ្តល់ដីសម្បទាន សេដ្ឋកិច្ចទៅដល់ក្រុមហ៊ុនឯកជន ណាទៀតទេ ដើម្បីទុកសម្រាប់ផ្តល់ឲ្យអតីតយុទ្ធជន និវត្តជន និងអ្នកក្រីក្រពិតប្រាកដ ដែលមានជីវភាពខ្វះខាត។ ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥...