ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ ក្នុងបំណងដើម្បីផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងការងារ...
ភ្នំពេញ ៖ ស្នងការនគរបាលខេត្តព្រះសីហនុ បង្ក្រាបបានករណីកាន់កាប់ រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ចំនួន ១៣ដើម និងឃាត់ខ្លួនជនសង្ស័យ ៤៧នាក់ បន្ទាប់ពីមានករណីផ្ទុះអាវុធ មួយកើតឡើង បង្កដោយជនជាតិចិន ២ក្រុម។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង២២និង០០នាទីយប់ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅហាងបាយនៅចំនុចព្រីនមល...
បរទេស ៖ តុលាការកំពូលប្រេស៊ីលបានកាត់ទោសអតីតប្រធានាធិបតីលោក Jair Bolsonaro ពីបទប៉ុនប៉ងផ្តួលរំលំការបោះឆ្នោតឆ្នាំ ២០២២ របស់ប្រទេសនេះ សម្រាប់ការដឹកនាំអំពីអ្វី ដែលរដ្ឋអាជ្ញាហៅថា ជាការសមគំនិតឧក្រិដ្ឋកម្ម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ចៅក្រមបួននាក់ក្នុងចំណោមប្រាំនាក់ នៅលើក្រុមប្រឹក្សាតុលាការ កំពូល បានរកឃើញថា...
ភ្នំពេញ ៖ តំណាងក្រុមហ៊ុនបារាំងធំៗប្រមាណជា៣០ បានអញ្ជើញមកដល់ប្រទេសកម្ពុជាដើម្បីស្វែងយល់អំពីឱកាសវិនិយោគថ្មីៗ ក៏ដូចជាពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ។ នេះបើយោងតាមផេកស្ថានទូតបារាំងប្រចាំកម្ពុជា នាថ្ងៃ១២ កញ្ញា ។ គណៈប្រតិភូដឹកនាំដោយលោក អូលីវ្យេ រីឆា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី Sidos-Vicat ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មនៅបរទេស(CCEF) និងជាសហប្រធានគណៈកម្មាធិការអឺរុប និងសហព័ន្ធនិយោជកបារាំងអន្តរជាតិ(MEDEF) និងលោក ហ្វ្រងស៊័រ ក័របាំង...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃកាន់បិណ្ឌទី៥នេះ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោកស្រី បានដឹកនាំមន្ត្រីនៃរដ្ឋបាលរាជធានី អញ្ជើញរាប់បាត្រ បង្សុកូល ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តលង្កាកុសមារាម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ក្នុងឱកាសនោះលោក ឃួង...
ភ្នំពេញ ៖ លោក Olivier RICHARD ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំងប្រចាំកម្ពុជា បានសន្យានៅចំពោះមុខលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាព របស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសលើវិស័យ សុខាភិបាលបន្ថែមទៀត ។ ការសន្យារបស់ទូតបារាំងនេះ ក្នុងជំនួបពិភាក្សាជាមួយសាស្ត្រាចារ្យ ឈាង...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធចំពោះការចោទប្រកាន់របស់ប្រទេសប៉ូឡូញថា យន្តហោះគ្មានមនុស្សបើករុស្ស៊ី មានចេតនាបំពានដែនអាកាសរបស់ខ្លួន ក្នុងសប្តាហ៍នេះ ដោយលើកឡើងថា ឧបទ្ទវហេតុដែលត្រូវបានចោទប្រកាន់ថា “អាចជាការយល់ច្រឡំ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់ថា ខ្លួនបានប្រព្រឹត្ត “អំពើឈ្លានពាន”...
ភ្នំពេញ ៖ លោក KITAMURA Toshihiro អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានបង្ហាញក្តីរំពឹងទុកថា ស្ថានភាពជម្លោះព្រំដែន កម្ពុជា-ថៃ ដែលកំពុងស្ថិតក្នុង ភាពផុយស្រួយនៅឡើយនោះ នឹងមានស្ថានភាពធូរស្រាល ដោយប្រើប្រាស់យន្តការសន្តិវិធី ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ។ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ ស្តីពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ រវាងកម្ពុជា-ថៃថា ជប៉ុនស្វាគមន៍កម្ពុជា-ថៃ បានបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី១០ ខែកញ្ញា...
តាកែវ ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្ដែងការកោតសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរខេត្តតាកែវ បានខិតខំប្រឹងប្រែងគៀងគរ បណ្ដាអ្នកវិនិយោគគិន ក្នុងនិងក្រៅប្រទេសមកបណ្ដាក់ទុកក្នុងខេត្តកាន់តែច្រើន ដើម្បីបង្កើនសេដ្ឋកិច្ច និងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ។ ការលើកឡើងរបស់ លោក ប៊ុន ហុន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តតាកែវថ្មី នៅសាលប្រជុំរដ្ឋបាលខេត្ត នាថ្ងៃសុក្រ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហៅកាត់ថាUNSCកាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការ វាយប្រហាររបស់អ៊ីស្រាអែល សំដៅទៅលើមន្ត្រីកំពូលៗ របស់ក្រុមហាម៉ាស់នៅទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃទី៩ខែកញ្ញា និងសោកស្តាយ ចំពោះការបាត់បង់ជីវិត ជនស៊ីវិលក្នុងហេតុការណ៍នេះផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញ ដោយប្រធាន UNSC លោក Sangjin Kim សមាជិកនៃក្រុមប្រឹក្សាបាន គូសបញ្ជាក់អំពីសារៈសំខាន់នៃការកាត់បន្ថយការកើនឡើង និងបង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយប្រទេសកាតា។ សមាជិករបស់ UNSC...