ព្រុចសែល៖ សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ក៏ដូចជារដ្ឋាភិបាលអឺរ៉ុបមួយចំនួននៅសប្តាហ៍នេះ បានពង្រឹងជំហររបស់ពួកគេលើយុទ្ធនាការយោធា ដែលកំពុងកើនឡើងរបស់អ៊ីស្រាអែលនៅទូទាំងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីវាបានបើកការវាយប្រហារតាមអាកាសលើប្រទេសកាតា កាលពីរសៀលថ្ងៃអង្គារ។ ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងដូហា បានកំណត់គោលដៅលើទីតាំងមួយដែលត្រូវបានចោទប្រកាន់ថាប្រើប្រាស់ដោយមេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស់។ ទោះបីជាក្រុមហាម៉ាស់ បានរាយការណ៍ថាគណៈប្រតិភូរបស់ខ្លួនបានរួចរស់ជីវិតក៏ដោយ ក៏មនុស្ស ៦ នាក់ត្រូវបានសម្លាប់ រួមទាំងអ្នកអមដំណើរ និងមន្ត្រីសន្តិសុខកាតាម្នាក់ផងដែរ។ ការវាយប្រហារនេះបានទាក់ទាញការថ្កោលទោសយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក។ កាលពីថ្ងៃអង្គារ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។ គូសបញ្ជាក់ផងដែរថា៖ មន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ គឺជាមន្ទីរពេទ្យឯកជនមួយ របស់លោក GUAN ZHOUQIN ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងផ្លុងទី១...
បរទេស: សត្វតោឈ្មោលអាយុ 10 ឆ្នាំដែលមានឈ្មោះថា Trump គឺជាសត្វដែលធ្វើការវាយប្រហារខាំស៊ីបុគ្គលិកសួនសត្វដំបូងគេ ក្រោយមកសត្វ4ក្បាលផ្សេងទៀតបានចូលរួមខាំតាមក្រោយ។ បើតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី11 ខែកញ្ញានេះថា សត្វតោចំនួន 5 ក្បាល ត្រូវបានបំបែកចូលទៅក្នុងទ្រុងនីមួយៗ បន្ទាប់ពីពួកវាបានវាយប្រហារ និងសម្លាប់លោក Jian ដែលជាអ្នកថែរក្សាសួនសត្វនៅ Safari World...
ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃទីស្ដីការគណៈរដ្ឋមន្ត្រី (គ.ក.វ.ផ.ល.) បានអញ្ជើញចូលរួមកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «ការគាំទ្រការកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) នៅកម្ពុជា» រវាងទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងការបរទេសកំមិនវ៉ែល (Commonwealth) និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស...
📢 ប្រធានបទ៖ ការពារជំងឺមហារីកថ្ងៃនេះ ដើម្បីថ្ងៃស្អែកគ្មានជំងឺមហារីកមាត់ស្បូន ព័ត៌មានលំអិតអំពីកម្មវិធី៖ 📆កាលបរិច្ឆេទ: ថ្ងៃសៅរ៍ទី 13 ខែ កញ្ញា ឆ្នាំ 2025🕐ម៉ោង: 8:00 ព្រឹក – 11:00 ព្រឹក📍ទីតាំង: សាលារៀនវ៉េស្ទឡាញន៍ (Google maps: https://maps.app.goo.gl/t5jf5KcceJvomn85A?g_st=ipc) 🥰ត្រូវចាំថាការពារប្រសើរជាងព្យាបាល🥰...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ដ្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញសូត្រមន្តកាន់បិណ្ឌទី៥ នៅវត្តលង្កាកុសមារាម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងពិធីសូត្រមន្តកាន់បិណ្ឌ វេនទី៥ នៅវត្តលង្កាព្រះកុសុមារាមនេះ ធ្វេីឡើងក្នុងគោលបំណង ដើម្បីឧទ្ទិសមហាកុសល់ជូនដល់ លោកអ្នកមានគុណ មានមាតាបិតា...
ដូហា៖ នាយករដ្ឋមន្ត្រីនៃប្រទេសកាតា បានធ្វើការរិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ CNN កាលពីថ្ងៃពុធ ដោយបានហៅការប៉ុនប៉ងធ្វើឃាតរបស់អ៊ីស្រាអែល លើមេដឹកនាំក្រុមហាម៉ាស់ នៅទីក្រុងដូហាថា “ព្រៃផ្សៃ” និងបានសម្លាប់ក្តីសង្ឃឹម សម្រាប់ចំណាប់ខ្មាំងអ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីកាតាលោក Sheikh Mohammed bin Abdulrahman bin Jassim...
បរទេស៖ គណបក្សប្រជាធិបតេយ្យបានបរិហារ “នយោបាយ” និង “អំពើហិង្សាដោយកាំភ្លើង” បន្ទាប់ពីមានការសម្លាប់សកម្មជនអភិរក្សនិយម គឺលោក Charlie Kirk ខណៈដែលអ្នកសាធារណរដ្ឋបានចងចាំគាត់ថា ជាអ្នកស្នេហាជាតិ និងទាមទារយុត្តិធម៌យ៉ាងឆាប់រហ័ស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា អតីតប្រធានាធិបតីអាមេរិក លោក Joe Biden...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ក្នុងយុគសម័យថ្មីនេះ ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែធ្វើការរួមគ្នាដើម្បីសន្តិភាព និងវិបុលភាពពិភពលោក ដោះស្រាយបញ្ហាប្រឈមនានាជាសាកល និងបំពេញការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាប្រទេសធំៗ។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះ ខណៈកំពុងសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco...
ភ្នំពេញ ៖ លោក នៅ លក្ខណា ប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.)បានស្នើសុំគោលការណ៍ណែនាំ ពីលោកសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ផលិតផលក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពប្រជាជន។ ការស្នើសុំរបស់នៅ លក្ខណានេះ បានធ្វើឡើងក្នុងឱកាសសាស្រ្តាចារ្យ ឈាង រ៉ា...