បរទេស៖ ការនាំចេញអង្កររបស់ប្រទេសថៃបានធ្លាក់ចុះ 30% ធៀបនឹងឆ្នាំមុន គឺមកនៅត្រឹម 3.94 ពាន់លានដុល្លារក្នុងខែសីហា ដែលជាការធ្លាក់ចុះរយៈពេល 10 ខែជាប់ៗគ្នា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា បរិមាណនាំចេញបានធ្លាក់ចុះ 16.9% មកនៅត្រឹម 739.497 តោនក្នុងខែដដែល,...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានសហការរៀបចំសិក្ខាសាលា រយៈពេលពីរថ្ងៃ នៅថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការ នូវគំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។ គំនិតផ្តួចផ្តើមលើក កម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (Digital Adoption Initiative) នឹងគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើនខ្ទង់ថវិកា ពី៤ពាន់លានរៀល ទៅ៨ពាន់លានរៀល សម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ របស់អតីតយុទ្ធជន និងនិវត្តជន ។ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាង សមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥សម្តេចតេជោ បានមានប្រសាសន៍ថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំឲ្យពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះអតីត យុទ្ធជន និង គ្រួសារជនពលីមរណៈរបស់ក្រសួងនីមួយៗ ឲ្យបានពិតប្រាកដ មុននឹងផ្ទេរមក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា គ្រប់គ្រងបន្ត។ នាឱកាសអញ្ជើញថ្លែងសុន្ទរកថាបិទ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ...
បរទេស៖ សន្ទស្សន៍ទំនុកចិត្តទេសចរណ៍សម្រាប់ត្រីមាសទី 3 នៃឆ្នាំ 2025 គឺមានស្ថានភាពអាក្រក់ បន្ទាប់ពីវាបានធ្លាក់ចុះ ធៀបទៅនឹងឆ្នាំមុន, នេះបើយោងតាមក្រុមប្រឹក្សាទេសចរណ៍របស់ប្រទេសថៃ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ត្រីមាសនេះសន្ទស្សន៍គឺ 66 ក្នុងចំណោម 100 ធ្លាក់ចុះពី 70...
ម៉ាឡេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ម្ចាស់រថយន្តទំនើបមួយចំនួនដូចជា Rolls-Royces និង Lamborghini នៅប្រទេសម៉ាឡេស៊ី ត្រូវបានរកឃើញថា បានគេចវេសមិនបង់ពន្ធផ្លូវមានតម្លៃជិត ៨.៥ លានដុល្លារអាមេរិកដែលបង្កឲ្យមានកំហឹងជាសាធារណៈ និងអំពាវនាវឲ្យមានការពិន័យ កាន់តែខ្លាំងចំពោះម្ចាស់រថយន្តទំនើបទំាងនេះ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Anthony Loke បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា...
ពោធិ៍សាត់ ÷លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្ត ពោធិ៍សាត់បានអញ្ជេីញទទួលស្វាគមន៍ ការចុះជួបរបស់សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដែលដឹកនាំដោយ លោក ម៉ុង រិទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន នឹងសាងសង់ផ្ទះ សម្រាប់អតីតយុទ្ធជនកម្ពុជាចំនួន ១០០ខ្នង សម្រាប់ក្នុង ១ឆ្នាំៗ រយៈពេល ៥ឆ្នាំ ជាប់គ្នា ដោយចាប់ ពីឆ្នាំ២០២៥...
ខេត្តតាកែវ : លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ ខេត្តតាកែវ បញ្ជាឲ្យមន្ត្រីនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ បន្តចុះផ្សព្វផ្សាយ ស្តីពី ផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន អំពើហឹង្សាក្នុងគ្រួសារ ក្មេងទំនើង និង ចោរកម្ម ជូនដល់បងប្អូនប្រជាពលរដ្ឋ តាមមូលដ្ឋាន ។ដោយ : យុទ្ធា...
ភ្នំពេញ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើលិខិតតវ៉ា ទៅកាន់ អភិបាលខេត្តស្រះកែវ ប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវដែលបានលើកបដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕