ភ្នំពេញ៖ ១២៩១ គឺជាលេខទូរស័ព្ទបន្ទាន់ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលផ្តួចផ្តើមបំពាក់ឡើងដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានទទួលការអនុញ្ញាត ឲ្យដាក់ដំណើរការ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋ...
ទស្សនាវដ្ដី «Qiushi» លេខ ១៩ ដែលចេញផ្សាយនៅថ្ងៃទី ១ ខែតុលា បានចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនដែលមានចំណងជើងថា «ការបង្កើត និងការអភិវឌ្ឍរបស់សហគមន៍រួមប្រជាជាតិចិន គឺជាឆន្ទៈរបស់ប្រជាជន និន្នាការទូទៅនៃសម័យកាល និងជាប្រវត្តិសាស្ត្រដែលមិនអាចជៀសបាន»។ វាគឺជាផ្នែកមួយនៃសុន្ទរកថារបស់លោក Xi Jinping ក្នុងមហាសន្និបាតស្តីពីការកោតសរសើរចំពោះការងារសាមគ្គីភាពនិងវឌ្ឍនភាពជនជាតិដែលធ្វើឡើងកាលពីថ្ងៃទី ២៧...
ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សាអំពីបញ្ហាសំខាន់ខាងសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គម ក្នុងការកំណត់ផែនការ៥ឆ្នាំទី១៥ក្រោមអធិបតីភាព លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈមបក្សកុម្មុយនីស្តចិន។ កិច្ចប្រជុំបានសម្រេចថា កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី២០ នឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលាខាងមុខនេះ។ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានស្តាប់របាយការណ៍ស្តីពីការស្នើមតិយោបល់ក្នុងនិងក្រៅបក្សចំពោះ«សំណើរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការគ្រោងផែនការ៥ឆ្នាំទី១៥ ស្តីពីសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គម» ហើយបានសម្រេចចិត្តដាក់សេចក្តីព្រាងឯកសារនេះដើម្បីពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី២០បន្ទាប់ពីបានកែសម្រួលរួច៕
មណ្ឌលគិរីៈយុវជនវ័យ១៧ឆ្នាំម្នាក់ ដែលកំពុងតែស្ទួចត្រីជាមួយបងប្អូនម្នាក់ទៀត ផ្លែសន្ទួចរបស់គេ បានជាប់នៅកណ្តាលស្រះ ព្យាយាមហែលទឹកទៅដោះ ក៏ត្រូវស្លាប់ព្រោះ អស់ដៃ អស់ជើងហែលត្រឡប់មកវិញមិនរួច។ ហេតុការណ៍ដែលមិននឹកស្មានដល់នេះ កើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី១ខែតុលាឆ្នាំ២០២៥ចំណុចស្រះ៧ ក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ចម្ងាយ៣០០ម៉ែត្រ ពីផ្លូវជាតិ។ យោងតាមនគរបាលស្រុកពេជ្រាដា ដែលចុះធ្វើកោសល្យវិច្ច័យនិងសាកសួរ បានអោយដឹងថានៅវេលាម៉ោង១៣ និង២៥នាទី ថ្ងៃទី០១...
មន្ទីរប៉ង់តាហ្គោន ប្រគល់កុងត្រា ទំហំធំដល់ ទៅ៥ពាន់លានដុល្លារ ផលិតមីស៊ីលថ្មី ទីក្រុងហាណូយ ប្រទេសវៀតណាម ត្រូវទឹកជន់លិច ជាង២០កន្លែង បង្កការលំបាកក្នុងការធ្វើដំណើរ រុស្សីនៅតែបន្តនាំចេញប្រេង របស់ខ្លួន គួរឲ្យកត់សំគាល់ ទោះស្ថិតនៅក្នុងសំពាធ ដោយសហរដ្ឋអាមេរិកក៏ដោយ ស្ថានទូតអាមេរិក ប្រចាំទីក្រុងបាងកកថា សេវាធ្វើលិខិតឆ្លងដែន និងទិដ្ឋាការ នៅតែបន្ត បន្ទាប់ពីរដ្ឋាភិបាល អាមេរិកបិទទ្វារ...
ភ្នំពេញ ៖ ពង្រឹងការបញ្ជ្រាបយេនឌ័រ និងសកម្មភាពឆ្លើយតបនឹងអាកាសធាតុនៅកម្ពុជា គឺជាប្រធានបទសិក្ខាសាលាស្តីពីការអនុវត្តវិធានការបញ្ជ្រាបយេនឌ័រតាមវិស័យ និងសូចនាករសមិទ្ធកម្មគន្លឹះក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី៣ (NDC-3.0) ដែលប្រព្រឹត្តិទៅ នៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោក...
ភ្នំពេញ ៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ហៅកាត់ថា NASLA បានបន្តរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីចំនួន២៩វគ្គ ដោយមានសិក្ខាកាមចូលរួមសិក្សាសរុប២.៣២៩រូប ក្នុងនោះស្ត្រីមាន៧០៥រូប។ វគ្គបណ្ដុះបណ្ដាលទាំងនោះ គឺសម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការស៊ីវិល នៅទីស្ដីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើតាមលោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន។ វគ្គបណ្ដុះបណ្ដាលដែល NASLA...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អាជ្ញាធរប៉ាឡេស្ទីនឬPAបាននិយាយថា ខ្លួនស្វាគមន៍កិច្ចខិតខំប្រឹងប្រែងដោយស្មោះ និងប្តេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិក Donald Trump ដើម្បីសម្រេចបានសន្តិភាពនៅតំបន់ហ្គាហ្សា បន្ទាប់ពីលោក Trump បានបង្ហាញផែនទីបង្ហាញផ្លូវរបស់គាត់ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ ផែនការដែលមានប្រមាណជា២០ចំណុចដែលត្រូវបានចេញផ្សាយដោយសេតវិមានក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោក Trump ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅថ្ងៃចន្ទនេះ អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការផ្លាស់ប្តូរចំណាប់ខ្មាំងទាំងអស់ដែលក្រុមហាម៉ាស់ឃុំឃាំងសម្រាប់អ្នកទោសប៉ាឡេស្ទីននៅអ៊ីស្រាអែល។ ផែនការនេះអាចឲ្យគ្រប់គ្នាស្រមៃថាការនឹងប្រែក្លាយហ្គាហ្សាទៅជា...
ភ្នំពេញ ៖ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពី ការវាយតម្លៃលើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានាក្រោមវិសាលភាពរបស់ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣០ កញ្ញា។ ជាលទ្ធផល, អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី...
ខេត្តសៀមរាប: សំរាប់ខែកញ្ញាឆ្នាំ២០២៥កន្លងមកនេះ ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ក្នុងរមណីយដ្ឋានអង្គរ ត្រូវបានទទួលនូវការយកចិត្តទុកដាក់ អំពីសំណាក់អាជ្ញាធរជាតិអប្សរា នឹងមានការអនុគ្រោះក្នុងការជួសជុលសំណង់តូចតាច នូវលំនៅដ្ឋាន ក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ។ ម្យ៉ាងវិញទៀត រាល់ការអនុញ្ញាតជួសជុល គឺមានសុពលភាពត្រឹមតែពីរខែ...