ខេត្តសៀមរាប ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញ ផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បានបន្តចុះផ្សព្វផ្សាយអប់រំ នឹងរៀបចំសណ្តាប់ធ្នាប់ នឹងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ...
កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ប្រធានគណៈកម្មការគណៈកម្មការរៀបចំដែនដីខេត្ត និងជាប្រធាន គណៈកម្មការសុរិយោដីខេត្ត បានស្នើដល់ភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរក្រុង-ស្រុក ទាំង៩ ក្នុងខេត្ត ត្រូវចូលរួមផ្តល់ នូវធាតុចូលអំពីការរៀបចំប្លង់គោល និងប្រើប្រាស់ដីឱ្យបានផុសផុលនិងចំគោលដៅ ដើម្បីឈានសម្រេចឯកភាពលើផែនការរៀបចំដីខេត្ត និងប្លង់គោលប្រើប្រាស់ដីក្រុង។ ការរៀបចំ និងប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ ពិសេសការរៀបចំប្លង់គោលខេត្តបានត្រឹមត្រូវនឹងធ្វើឱ្យខេត្តមានសោភ័ណភាព...
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីកិច្ចការងារសង្គ្រាមលោក Pete Hegseth បានថ្លែងអំឡុងពេលប្រមូលផ្តុំ របស់មេបញ្ជាការយោធាជាន់ខ្ពស់ថា សហរដ្ឋអាមេរិក ត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាម ។ លោករដ្ឋមន្ត្រីក៏បានហៅវាថា ជាបញ្ហាបន្ទាន់បំផុត ប៉ុន្តែមិនបានប្រាប់ឈ្មោះសត្រូវជាក់លាក់ណាមួយ ដែលអាមេរិកអាចប្រឈមមុខនៅពេលខាងមុខនេះទេ ។ ថ្មីៗនេះ មន្ទីរបញ្ចកោណបានបញ្ចប់ ការពិនិត្យឡើងវិញ នូវគោលនយោបាយធំៗចំនួន២ ដែលមួយក្នុងនោះគឺជាយុទ្ធសាស្ត្រការពារជាតិថ្មី ដែលផ្លាស់ប្តូរអាទិភាពពីប្រទេសចិន...
ទស្សនាវដ្ដី «Qiushi» លេខ ១៩ ដែលចេញផ្សាយ នៅថ្ងៃទី ១ ខែតុលា បានចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ដែលមានចំណងជើងថា «ការបង្កើត និងការអភិវឌ្ឍរបស់សហគមន៍រួមប្រជាជាតិចិន គឺជាឆន្ទៈរបស់ប្រជាជន និន្នាការទូទៅនៃសម័យកាល និងជាប្រវត្តិសាស្ត្រដែលមិនអាចជៀសបាន»។...
យប់ថ្ងៃទី៣០ ខែកញ្ញា ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៦ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំឡើងនៅក្រុងប៉េកាំង ។ លោក XiJinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធា មជ្ឈិមចិនបានថ្លែងសុន្ទរកថា គន្លឹះ។ ឥស្សរជនចិននិងបរទេសប្រហែល៨០០នាក់បានជួបជុំគ្នា ដើម្បីអបអរសាទខួបកំណើត របស់សាធាណរដ្ឋប្រជាមានិតចិន ។ លោកXi Jinpingបានថ្លែងសុន្ទរកថា គន្លឹះដោយលើកឡើងថា ការសម្រេចបាន នូវការស្តាភាពរុងរឿង...
ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការចុះអនុស្សារណៈយោគយល់គ្នា លើព្រំដែននៅឆ្នាំ២០០០ (MOU២០០០) រវាងកម្ពុជា-ថៃ មិនអាចមានភាគីណាមួយមានសិទ្ធិសម្រេចលុបចោលបាននោះទេ ។ ការលើកឡើងរបស់លោក សុខ ឥសានេះ បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃ Anutin Charnvirakul ទើបបានឡើងកាន់តំណែងបានប៉ុន្មានថ្ងៃ បានប្រកាសលុបចោល MOU...
ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការជាមួយក្រសួងព័ត៌មាន រួមគ្នាបើកវគ្គបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់មន្ត្រីព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ដើម្បីកសាងនូវចលករ និងជាអ្នកនាំសារល្អៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំ បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានសិក្ខាកាមចូលរួមចំនួន១៦០រូប។ ពិធីបើកវគ្គបណ្តុះបណ្តាល ជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ...
បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបិទប្រតិបត្តិការ របស់ខ្លួនជាច្រើនផ្នែក នៅថ្ងៃពុធនេះ ខណៈដែលមានការបែងចែកបក្ស ពួកយ៉ាងស៊ីជម្រៅបានរារាំងសភា និងសេតវិមានពីការឈាន ដល់កិច្ចព្រមព្រៀងផ្តល់មូលនិធិ ដោយកំណត់ នូវអ្វីដែលអាចជាការប្រឈមមុខដាក់គ្នា ដ៏យូរអង្វែងដែលអាចនាំឱ្យបាត់បង់ ការងារសហព័ន្ធរាប់ពាន់កន្លែង ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា មិនមានផ្លូវច្បាស់លាស់ ចេញពីការជាប់គាំងនោះទេ...
បរទេស៖ ស្ថានទូតអាមេរិកនៅទីក្រុងបាងកក ប្រទេសថៃ បានប្រកាសកាលពីថ្ងៃពុធ (1 តុលា) ថា សេវាលិខិតឆ្លងដែន និងទិដ្ឋាការ ជាមួយនឹងការណាត់ជួប ដែលបានបញ្ជាក់ទាំង នៅក្នុងសហរដ្ឋអាមេរិក និងនៅស្ថានទូត និងស្ថានកុងស៊ុល សហរដ្ឋអាមេរិក នៅបរទេស នឹងបន្តតាមកាលៈទេសៈ ដែលសភាអាមេរិក មិនទាន់អនុម័តថវិកាសហព័ន្ធនៅឡើយ ។ សារព័ត៌មាន The...
ខេត្តត្បូងឃ្មុំ ៖ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខពលរដ្ឋ និងពិនិត្យមើលទីទួលសុវត្ថិភាពនៅឃុំជីរោទិ៍ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ការចុះពិនិត្យនេះ គឺក្នុងគោលបំណង ដើម្បីពិនិត្យស្ថានភាពទឹកជំនន់ជាក់ស្តែង និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។ លោកទេសរដ្ឋមន្រ្តី...