ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិជំរុញជាលើកទី២ ទៅកាន់លោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅហ្សឺណែវដើម្បីឲ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់ដែលយោធាថៃបានចាប់ខ្លួនជាង២ខែមកហើយ។ លិខិតជាលើកទី២របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃ២ តុលាបានគូសបញ្ជាក់ថា “ការព្រងើយកន្តើយដោយកង្វះខាតសកម្មភាពជាក់ស្តែងឲ្យទាន់ពេលវេលា អាចបកស្រាយស្មើនឹងការយល់ស្របចំពោះការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិនិងសិទ្ធិមនុស្សធម៌អន្តរជាតិ។ ភាពអសកម្មភាពនេះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងខូចកិត្តិយសរបស់កងទ័ពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតគំរូអាក្រក់ចំពោះការរួចផុតពីទោសទណ្ឌ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះ...
ផ្អែកតាមអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤-១៩០៧ និងផែនទីឧបសម្ព័ន្ធទី១ ឆ្នាំ១៩០៨ទាំង MoU ឆ្នាំ២០០០ ព្រំដែនគោក និងMoU ឆ្នាំ២០០១ ព្រំដែនទឹកដែលភាគីទាំងពីរ បានព្រមព្រៀងគ្នាឡើង គឺស្របតាមច្បាប់កំរិតថ្នាក់ជាតិ និងច្បាប់អន្តរជាតិ។ ក្នុងករណីដែលប្រទេសថៃ ធ្វើប្រជាមតិលុបចោលអនុស្សរណៈខាងលើ ក្រោមរដ្ឋាភិបាលរបស់លោក Anutin Charnvirakul នាយករដ្ឋមន្រ្តី បានអនុម័តដោយជោគជ័យ នេះបង្ហាញថា ថៃ...
កណ្តាល៖ ផ្លូវរដ្ឋមួយខ្សែដែលតភ្ជាប់ពីរផ្លូវជាតិលេខ4 បំបែកចូលទៅ ឃុំ ពើក និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានការខូចខាតធ្ងន់ធ្ងរជាច្រើនកន្លែងនៅតាមដងផ្លូវដោយមានគ្រលុកធំៗហើយជ្រៅៗ បណ្តាលមកពីឡានធុនធំនិងគ្រឿងចក្រធ្វើចរាចណ៍ច្រើនពេក ព្រោះផ្លូវនេះជាផ្លូវសំខាន់ដែលត្រូវឆ្លងកាត់។ ប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ស្នើរសុំ លោកគណ:អភិបាល ឃុំ ស្រុក មេត្តាជួយពិនិត្យមើល និងជួសជុលឡើងវិញផង ដើម្បីជៀសវាងមានបញ្ហាគ្រោះថ្នាក់ផ្សេងៗដល់ប្រជាពលរដ្ឋដែលធ្វើដំណើតាមផ្លូវក៏ដូចជា បង្ការកុំមានការខូចខាតកាន់តែធ្ងន់ធ្ងរក្សារសុខសុវត្ថភាពប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះ៕ រាយការណ៍/តែ ផានិត/កណ្តាល/ដើមអម្ពិល
មោងឫស្សី៖ នៅថ្ងៃទី 01.10.2025 វេលាម៉ោង 17.45នាទី ស្ថិតនៅវាលស្រែ ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្របតាមយោបល់ដឹងនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការអនុញ្ញាតិពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអាយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរ:សេនីយ៍ឯក សុខ និមល ស្នងការរង...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់មន្ត្រីនគរបាលទាំងអស់ បន្តអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ឲ្យបានជាប្រចាំសំដៅធ្វើយ៉ាងណាទប់ស្កាត់រាល់បទល្មើសនានា។ ការដាក់បទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែកញ្ញា លើកទិសដៅការងារបន្តប្រចាំខែតុលា ឆ្នាំ២០២៥...
លោក ដូណាល់ ត្រាំថា លោកសមនឹងទទួលរង្វាន់ ណូបែលសន្តិភាព ព្រោះលោកបានបញ្ចប់សង្គ្រាមចំនួនប្រាំបី ប្រធានាធិបតីកូឡុំប៊ី បណ្តេញអ្នកការទូត ទាំងអស់ របស់អ៊ីស្រាអែល ចេញពីប្រទេស និងព្រមានព្យួរកិច្ច ព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែលថែមទៀត រុស្សីនៅតែជាប្រទេសអ្នកផ្គត់ផ្គង់សារធាតុអ៊ុយរ៉ាញ៉ូមធំជាងគេបំផុតរបស់សហរដ្ឋអាមេរិកដដែល យោធាអ៊ីស្រាអ៊ែលចាប់ផ្តើមបិទផ្លូវដែលអាចឲ្យជនប៉ាឡេស្ទីនដែលភៀសខ្លួនត្រឡប់ចូលហ្គាហ្សាវិញ ខេត្តឈុនបុរី របស់ថៃ មានផ្លូវបាក់ស្រុតជម្រៅ ៣ម៉ែត្រ បណ្តោយ១០ម៉ែត្រ និងទទឹង៦ម៉ែត្រ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចូលរួមស្តាប់ កិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារអនុវត្តតួនាទី-ភារកិច្ច និងកំណែទម្រង់ កងរាជអាវុធហត្ថ ៩ខែ លើកទិសដៅសកម្មភាពការងារ ត្រីមាសទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា...
បរទេស៖ កាសែត Le Monde បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ប្រភពពីទីក្រុងព្រុចសែលថាមេដឹកនាំសហភាពអឺរ៉ុបដឹងថា អ៊ុយក្រែនទំនងជាមិនសងបំណុលរបស់ខ្លួនទេ។ ទីភ្នាក់ងារនេះបានសរសេរថា នេះជាហេតុផលមួយដែលប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បរាជ័យក្នុងការទទួលបានការយល់ព្រមពីរដ្ឋជាសមាជិកសម្រាប់ផែនការប្រាក់កម្ចីថ្មីដែលភ្ជាប់ទៅនឹងទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកនៅក្នុងប្លុកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសលោកខាងលិចបានរឹបអូសទ្រព្យសម្បត្តិអធិបតេយ្យភាពរុស្ស៊ីប្រហែល ៣០០...
ភ្នំពេញ៖ ដោយមានកិច្ចសហការ ជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ “ផែនការយុទ្ធសាស្រ្ត-ជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨” ជូនដល់សមាជិក សមាជិកាក្រុមការងារសកម្មភាពជនពិការគ.ជ.ប នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការ គ.ជ.ប។ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំ លោក សោម សូរីដា សមាជិក...
ភ្នំពេញ ៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ដាក់ញ្ញត្តិបន្ទាន់ លើកទី២ ដើម្បីជំរុញឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់ ហើយគិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ មានរយៈ ៦៥ ថ្ងៃហើយ ដែលកងទ័ពកម្ពុជាចំនួន ១៨ នាក់ ត្រូវបានឃុំខ្លួនដោយយោធាថៃ។...