ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសង្ឃឹមថា ឯកអគ្គរដ្ឋទូតវៀតណាម នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួត ភូមិផងរបងតែមួយ ឱ្យកាន់តែមានភាពល្អប្រសើរឡើង។ ការបង្ហាញក្ដីសង្ឃឹមរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអនុញ្ញាតជូន លោក NGUYEN Minh Vu...
នាពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនី ស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានតបសំបុត្រទៅកាន់គ្រូបង្រៀននិងនិស្សិតទាំង អស់នៃ សាកលវិទ្យាល័យ Tianjin ដើម្បីសម្តែងការអបអរសាទរចំពោះគ្រូបង្រៀននិងនិស្សិតទាំ ងអស់ក្នុងឱកាសខួប លើក១៣០ នៃការបង្កើតសាកលវិទ្យាល័យ Tianjin ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា...
ការស្ទង់មតិនាពេលថ្មីៗនេះដែលបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើឡើងចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន៧៦៧១ នាក់ក្នុងប្រទេសចំនួន ៣៨ បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំងចំពោះបញ្ហាប្រព័ន្ធដ៏រ៉ាំរ៉ៃ ដែលលាតត្រដាងដោយការបរាជ័យនៃនយោបាយ និងអភិបាលកិច្ចរបស់អាមេរិក។ អ្នកផ្តល់បទសម្ភាសន៍បានកត់សម្គាល់ជាទូទៅថា “លទ្ធិប្រជាធិបតេយ្យបែបអាមេរិក” បាននិងកំពុងងាកចេញពីគោលបំណងដើមនៃប្រជាធិបតេយ្យយ៉ាងឆាប់រហ័ស ហើយថាសហរដ្ឋអាមេរិកលែងជាសញ្ញានៃក្តីសង្ឃឹមទៀតហើយ។ សូមបញ្ជាក់ថា នេះជាការជាប់គាំងម្តងទៀតរបស់រដ្ឋាភិបាលអាមេរិកក្នុងរយៈពេលជិត ៧ ឆ្នាំកន្លងមក។ ការជាប់គាំងចុងក្រោយបានកើតឡើងក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump ជាប្រធានាធិបតី។ នៅក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧១,៥%...
ភ្នំពេញ៖ ភាពយន្តឯកសារលំហអាកាសកម្រិត 8K Ultra HD ដំបូងគេរបស់ប្រទេសចិន ដែលផលិតដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន មានចំណងជើងថា “ភពផែនដីពណ៌ខៀវនៅខាងក្រៅបង្អួច” ត្រូវបានចាក់បញ្ចាំងជាសាធារណៈហើយកាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន ដោយមានអ្នកចូលរួមទស្សនាដោយផ្ទាល់ជាង ៤០០នាក់ភាគច្រើនជាសិស្ស និងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗ។ លោក Feng hui...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា កិច្ចប្រជុំលើកទី២ ស្តីពីការពិនិត្យ និងពិភាក្សាលើផែនការ សកម្មភាព សម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនរួមទាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ គ្រោងនឹងធ្វើ នៅអំឡុងខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២ ខែតុលា...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលកាលពីថ្ងៃពុធបានបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីនដែលនៅសេសសល់ទាំងអស់ ចាកចេញពីទីក្រុង Gaza ដោយនិយាយថា វាជា “ឱកាសចុងក្រោយ” របស់ពួកគេ ចំណែកអ្នកដែលមិនចាកចេញ នឹងត្រូវបានចាត់ទុកថា ជាអ្នកគាំទ្រសកម្មប្រយុទ្ធ និងប្រឈមមុខនឹង “កម្លាំងពេញលេញ” នៃការវាយលុកចុងក្រោយរបស់អ៊ីស្រាអែល។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ២១...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យប្រឡាយនៅភូមិចាក់ជ្រូក សង្កាត់ចោមចៅទី៣ និងបន្តពិនិត្យមើលប្រឡាយចំការឪឡឹក ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ដើម្បីជំរុញឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ ធ្វើការស្តារប្រឡាយ ដើម្បីរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀងនាភូមិដ្ឋានប្រជាពលរដ្ឋនៅតំបន់នេះ។ ក្រោយលោកអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យលោក...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា ការធ្វើកំណែទម្រង់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីពង្រឹងប្រសិទ្ធភាព បម្រើប្រជាពលរដ្ឋរបស់តំណាងរាស្រ្ត និងសុខដុមនីយកម្ម សាមគ្គីភាពស្ថាប័ន។ ការលើកឡើងរបស់ សម្តេច ឃួន សុដារី នាឱកាសអញ្ជើញជាអធិបតីផ្សព្វផ្សាយ ស្តីពី វឌ្ឍភាពការងារ និងទិសដៅបន្ត នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ...
បរទេស៖ នៅវេលាម៉ោង១រសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ក្នុងទីក្រុង Chonburi ឃុំសាម៉េត ស្រុកមឿង ខេត្តឈុនបុរី មានផ្លូវបានបាក់ស្រុត។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២ ខែតុលានេះថា ការត្រួតពិនិត្យឃើញថា ផ្លូវបានបាក់ស្រុត ជម្រៅជាង៣ម៉ែត្រ បណ្តោយ១០ម៉ែត្រ ទទឹង៦ម៉ែត្រ ជាប់នឹងស្ពានឆ្លងប្រឡាយ។...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧.៨ពាន់លានដុល្លារ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥នេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ថា ក្នុងខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៥គម្រោង...