ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃជាច្រើនដែលបម្រើ ឱ្យសង្គ្រាមចិត្តសាស្ត្រ របស់ភាគីអមិត្តដែលចង់ បំផ្លាញកម្ពុជា ក្នុងគោលដៅបំបែកបំបាក់ សាមគ្គីភាពក្នុងចំណោម ប្រជាពលរដ្ឋខ្មែរ ដែលជាខែលដ៏រឹងមាំដើម្បីការពារជាតិ ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏គ្មានអ្វីអាចយកឈ្នះលើបញ្ញាញាណ និងកម្លាំងមហាសាមគ្គីជាតិខ្មែរបានឡើយ។...
ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែតុលាឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋរស់នៅខណ្ឌ បឹងកេងកង ភាគច្រើនស្នេីអាជ្ញាធរ ជួយដាក់បង្គោលភ្លើង អំពូល ការស្តារលូនិងដាក់ បណ្តាញលូថ្មីជាដើម ខណៈដែល លោក ហួត ហៃ អះអាងថា ចំពោះការស្នើឡើង របស់ប្រជាពលរដ្ឋ អាជ្ញាធរ នឹងពន្លឿនការដោះស្រាយបញ្ហាទាំងអស់ ដើម្បីឆ្លើយតបទៅនឹងសំណើរនិងសំណូមពរ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី លើវិស័យសំខាន់ៗជាច្រើន។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យគណៈប្រតិភូ សហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយ លោកបណ្ឌិត Mohd Hatta...
បរទេស៖ ប្រធានាធិបតី កូឡុំប៊ី លោក Gustavo Petro បានប្រកាសបណ្តេញអ្នកការទូត អ៊ីស្រាអែល ដែលនៅសេសសល់ ទាំងអស់ បន្ទាប់ពីកងទ័ពជើងទឹកអ៊ីស្រាអែលស្ទាក់ ចាប់កប៉ាល់ដែលធ្វើដំណើរទៅតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យរបស់ លោក Petro បាននិយាយថា...
បរទេស៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សម្តីមនុស្សដែលដឹងពីបញ្ហានេះថា ផែនការរបស់សហភាព អឺរ៉ុប ក្នុងការបង្កើតអ្វីដែលគេហៅថា “ជញ្ជាំងយន្តហោះគ្មានមនុស្សបើក” ដើម្បីប្រឆាំងនឹងការ លុកលុយដ៏មានសក្តានុពល របស់រុស្ស៊ី ភាគច្រើនជាកាយវិការនិមិត្តសញ្ញា ព្រោះថាក្របខ័ណ្ឌពិតប្រាកដ ណាមួយនឹងត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ៖ បន្ទាប់ពីបានរៀបចំចម្អិនបាយសម្លដោយផ្ទាល់ ជាមួយយោធិននារី នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានអញ្ជើញចុះទៅផ្ទាល់ ទៅកាន់សមរភូមិមុខជាលើកទី៧ ដើម្បីចែកជូនបាយសម្លរចំនួន១៥០០កញ្ចប់ និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់ កងពលតូចអន្តរាគមន៍លេខ៨, កងពលតូចអន្តរគមន៍លេខ១២៨, បញ្ជាការដ្ឋានទ័ពពិសេស, កងកាំភ្លើងធំ, បញ្ជាការដ្ឋានកងទ័ពជើងទឹក...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ការបដិសេធគាត់មិនឱ្យ ទទួលរង្វាន់ណូបែល សន្តិភាព នឹងជាការប្រមាថ ដល់សហរដ្ឋអាមេរិក។ លោកបានអះអាងថា លោកសមនឹងទទួលបានរង្វាន់នេះ ព្រោះលោកបានបញ្ចប់សង្គ្រាមប្រាំបី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់មេទ័ពកំពូលនៅទីក្រុង Quantico...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងធនធានទឹក និង ឧតុនិយម លោក ចាន់ យុត្ថាបានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា បាននិងកំពុងទទួល នូវជំនន់ទឹកទន្លេ និងទឹកភ្លៀង ដែលបានកើតមានឡើង នៅតាមបណ្តាខេត្តមួយចំនួន។ លោក ចាន់ យុត្ថា បានឲ្យដឹងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ថា សម្រាប់ទឹកជំនន់...
ភ្នំពេញ ៖ មន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានប្រកាសដល់ប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរឲ្យផ្អាក ចរាចរណ៍បណ្តោះអាសន្ននូវយានយន្ត ដឹកជញ្ជូនធុនធំគ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ២៦៨អា ចាប់ពីទីរួមស្រុកភ្នំស្រុក ដល់អាងត្រពាំងថ្ម ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយសារទឹកជំនន់ហូរកាត់ ៕
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ការងារបោសសម្អាតមីន មិនត្រឹមតែជាការស្វែង រកនិងកម្ទេចចោលនូវគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប៉ុណ្ណោះទេ ថែមទាំងជាការស្តារ នូវភាពថ្លៃថ្នូរ កសាងឡើងវិញនូវសហគមន៍ និងក្តីសង្ឃឹមរបស់ប្រជាជន។ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី...