ភ្នំពេញ ៖ ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកនិរន្តរភាព និងការងារទំនួលខុសត្រូវ សង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ រួមជាមួយបុគ្គលិកស្ម័គ្រចិត្ត របស់ខ្លួនប្រហែល ៥០០ នាក់បានប្រមូលសំណល់ប្លាស្ទិក និងសំរាម ៤,៧ តោនដែលស្មើ នឹងការកាត់បន្ថយការ បញ្ចេញចោល នៃឧស្ម័នកាបូនិក ៧០៥ គីឡូក្រាម ។ ត្រូវបានធ្វើឡើងដើម្បីគាំទ្រ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ប្រភពដើម ចេញពីកាសែតអាល្លឺម៉ង់ Bild បានឱ្យដឹងថា មនុស្សម្នាក់ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជិវិត និងម្នាក់ទៀតរងរបួស នៅក្នុងទីក្រុងមុយនិច Munich បន្ទាប់ពីមានសំឡេងកាំភ្លើង និងការផ្ទុះជាច្រើន ត្រូវបានឮនៅក្នុងទីក្រុងនេះ។ ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថា ប្រតិបត្តិការប៉ូលិស និងពន្លត់អគ្គីភ័យនៅបន្តដំណើរការនៅព្រឹកថ្ងៃពុធនៅតំបន់ Lerchenau ភាគខាងជើងទីក្រុង Munich...
បរទេស៖ ប្រទេស ឥណ្ឌា និងរុស្ស៊ី បានចាប់ផ្តើមសមយុទ្ធយោធា ‘Indra 2025’ រយៈពេល ១៥ ថ្ងៃនៅក្នុងតំបន់ វាលខ្សាច់នៃរដ្ឋ Rajasthan ។ យោងតាមស្ថានទូតរុស្ស៊ីប្រចាំទីក្រុងញូវដេលីបានឲ្យដឹងថា បុគ្គលិកយោធារុស្ស៊ីប្រមាណ២៥០នាក់កំពុងចូលរួមជាមួយកងទ័ពឥណ្ឌាក្នុងសមយុទ្ធ ។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បាងកក៖ ធនាគារកណ្តាលថៃ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃ បានធ្លាក់ចុះក្នុងខែសីហា ដោយសារទិន្នផលកសិកម្ម និងឧស្សាហ៍កម្មចុះខ្សោយបានថ្លឹងថ្លែងលើពាណិជ្ជកម្ម និងសេវាកម្មដឹកជញ្ជូនទំនិញ។ យោងតាមធនាគារកណ្តាលថៃ ផលិតកម្មផលិតកម្មបាន បន្តធ្លាក់ចុះ ជាពិសេសនៅក្នុងវិស័យរថយន្ត និងម្ហូបអាហារ និងភេសជ្ជៈ ដែលឆ្លុះបញ្ចាំងពីតម្រូវការ ធ្លាក់ចុះ កម្រិតសារពើភ័ណ្ឌកើនឡើង និងការបិទរោងចក្រ បណ្តោះអាសន្នសម្រាប់ការថែទាំ និងផ្លាស់ប្តូរទីតាំង។ ធនាគារកណ្តាលថៃបានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា...
ឡុងដ៍៖ រដ្ឋាភិបាលអង់គ្លេស បានប្រកាសថា ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពរបស់អ៊ីរ៉ង់ជាង ៧០ ដែលមានទំនាក់ទំនងនឹង កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយទណ្ឌកម្មរួមមានការ ហាមប្រាមការធ្វើដំណើរ ការបង្កកទ្រព្យសម្បត្តិ និងការដកសិទ្ធិជាដើម ។ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា “ទណ្ឌកម្មរបស់ចក្រភពអង់គ្លេស ត្រូវបានអនុវត្តចំពោះបុគ្គល និងអង្គភាពចំនួន ៧១”។ “ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនថាមពលរបស់អ៊ីរ៉ង់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្ម...
ភ្នំពេញ ៖ លោក សេង ទៀង តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បាននាំយកថវិកាចំនួន៥០លានរៀល ប្រគល់ជូនសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ប្រទេសចិនប្រកាន់ខ្ជាប់ថា ការដោះស្រាយដោយ សន្តិវិធី នៃបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ តាមរយៈមធ្យោបាយនយោបាយ និងការទូត គឺជាជម្រើសដែលអាច សម្រេចបានតែមួយគត់ ហើយប្រឆាំងនឹងការគំរាមកំហែងនៃកម្លាំង ការប្រើប្រាស់ទណ្ឌកម្ម និងការអនុវត្តសម្ពាធ។ លោក Guo បានធ្វើការកត់សម្គាល់ជាការឆ្លើយតប ទៅនឹងការ...
វីយែន៖ ក្រុមឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (ZNPP) កំពុងប្រឈមមុខនឹងស្ថានភាព សុវត្ថិភាព នុយក្លេអ៊ែរ ដែលមិនស្ថិតស្ថេរ បន្ទាប់ពីគ្មានថាមពលពីខាងក្រៅ អស់រយៈពេលជាងមួយសប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អគ្គនាយកទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានឲ្យដឹងថា...
ម៉ានីល៖ ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហ្វីលីពីនបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២៦ នាក់បានស្លាប់ និង ១៤៧ នាក់ផ្សេងទៀត បានរងរបួស ខណៈដែលគ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ បានវាយប្រហារខេត្ត Cebu ភាគកណ្តាល ប្រទេសហ្វីលីពីន។ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈដែលរបាយការណ៍ កាន់តែច្រើនឡើងអំពីការរញ្ជួយដីនេះ...