ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២,៨១៤អង្គ/នាក់ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី...
(ភ្នំពេញ)៖ ជានិមិត្តសញ្ញានៃសប្បុរសធម៌ក្នុងសង្គម ជីប ម៉ុង បន្តរៀបចំកម្មវិធី បរិច្ចាគឈាម សង្គ្រោះជីវិត ដោយមានការស្ម័គ្រចិត្តចូលរួមពីបុគ្គលិក ជីប ម៉ុង ប្រមាណជិត ១៥០ នាក់ ព្រមទាំងកីឡាករប្រដាល់ ពីសហព័ន្ធក្លិបប្រដាល់ឃីកបុកស៊ីង និងសាធារណជន ដែលបង្ហាញពីឥទ្ធិពលនៃការសាមគ្គីគ្នាតែមួយ ក្នុងការជួយជាជំនួយទ្រទ្រង់ដល់ជីវិតរបស់អ្នកដែលកំពុងត្រូវការឈាមចាំបាច់។ ជីប ម៉ុង បានផ្សារភ្ជាប់ និងបំផុសស្មារតីក្នុងការចូលរួមកិច្ចការសង្គម ដោយសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងយុទ្ធនាការ «បរិច្ចាគឈាម សង្គ្រោះជីវិត» ដើម្បីជំរុញការផ្គត់ផ្គង់ឈាមដល់អ្នកដែលត្រូវការឈាមចាំបាច់ និងត្រៀមសម្រាប់ទំនុកបម្រុងដល់វីវៈកងទ័ពកម្ពុជា នាថ្ងៃទី ០២ តុលា ឆ្នាំ ២០២៥ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៤:៣០ រសៀល។ ជីប ម៉ុង នៅតែរក្សាគោលជំហរក្នុងការផ្តល់ត្រឡប់ទៅសង្គមវិញ ដោយចូលរួមយ៉ាងសកម្មលើវិស័យជាច្រើនរួមមាន៖ ការឧបត្ថម្ភជូនវីរៈកងទ័ពកម្ពុជា, មូលនិធីគន្ធបុប្ជាកម្ពុជា, កាកបាទក្រហមកម្ពុជា, និងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាដើម។ ជីប ម៉ុង លើកទឹកចិត្តឱ្យសាធារណជនទាំងអស់ បន្តស្មគ្រ័ចិត្តបរិច្ចាគឈាម ដើម្បីចូលរួមចំណែកក្នុងបេសកកម្មសង្រ្គោះជីវិតអ្នកដែលត្រូវការជំនួយបំផុត។ មួយថ្ងៃជាមួយ ជីប ម៉ុង រួមគ្នាបរិច្ចាគឈាមដើម្បីមនុស្សធម៌!
កោះកុង ៖ ទូកដឹកទំនិញមួយគ្រឿង ចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមផ្លូវសមុទ្រ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងគយចល័តបង្ក្រាប និងរកឃើញកញ្ឆាក្រៀមជាង៦១គីឡូក្រាម និងសារធាតុផ្សំផ្សេងទៀត ជាង៥០០គីឡូក្រាម នៅចំណុចមុខព្រែកប៉ាក់ខ្លង ភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ របាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តកោះកុង ទទួលបាននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា...
ភ្នំពេញ ៖ វេទិកា និង ពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ (CAFE25) គឺជាព្រឹត្តិការណ៍កសិកម្ម ដ៏ធំបំផុតដំបូងបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំឡើងចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ក្រសួងកសិកម្ម បានឱ្យដឹងថាក្នុង ព្រឹត្តិការណ៍នេះដឹកនាំរៀបចំ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)...
ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ លោកស្រី ចេង ស្រីវាសនា ទៀ សុខា ប្រធានកិត្តិយស ក្រុមការងារយេនឌ័រ កងទ័ពជើងទឹក បានអញ្ជើញ ជួបសំណេះសំណាល និងប្រគល់ថវិកាមិត្តជួយមិត្តក្រុមការងារយេនឌ័រដល់ យេនឌ័រកងទ័ពជើងទឹក ដែលបានសម្រាក លំហែរមាតុភាព ចំនួន២នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន២០០,០០០រៀល និង...
កំពង់ចាម ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម នាពេលនេះ គឺជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។ ក្នុងពិធីបើកការដ្ឋាន សាងសង់កំពង់ផែទេសចរណ៍កំពង់ចាម នៅថ្ងៃទី៣ តុលា នេះ លោក រដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ពិធីបើកការដ្ឋាន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅឯកិច្ចប្រជុំពេញអង្គ នៃក្លឹបពិភាក្សា Valdai ក្នុងទីក្រុង Sochi កាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនឥណ្ឌា នឹងមិនអត់ឱនឡើយ នៅពេលដែលប្រទេសរបស់ពួកគេ ត្រូវបានគេសម្លុតធ្វើការសម្រេចចិត្ត ដែលផ្ទុយនឹងផល ប្រយោជន៍ជាតិ និងអាទិភាពរបស់ពួកគេ។ លោកប្រធានាធិបតី...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា ក្រុមលេខា នៃគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គឺយោធភូមិភាគទី៤ ភាគីកម្ពុជា និងយោធភូមិភាគទី២ ភាគីថៃ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។...
ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយកមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានទទួលរថយន្តចំនួន ២ គ្រឿង ដែលជាអំណោយរបស់ អ្នកឧកញ៉ា សួរ វីរ: អគ្គនាយកក្រុមហ៊ុន វីរ:ប៊ុនថាំ ឧបត្ថម្ភ ជូនដល់ក្រសួងមហាផ្ទៃ ដើម្បីប្រើប្រាស់តាមតម្រូវការ...
ព្យុងយ៉ាង៖ ប្រភពព័ត៌មាន ពីកងកម្លាំងប្រដាប់អាវុធ របស់កូរ៉េខាងត្បូងបានឧ្យដឹងថា ប្រទេសកូរ៉េខាងជើង កំពុងរៀបចំធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ដើម្បីប្រារព្ធខួបលើកទី៨០ នៃគណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាចនៅថ្ងៃទី១០ ខែតុលា។ ប្រភពបានឧ្យដឹងថា ខាងជើងអាចនឹងធ្វើការដង្ហែពេលយប់ ជាមួយនឹងទាហានរាប់ម៉ឺននាក់។ យោធាកូរ៉េខាងត្បូងបានបង្កើនការឃ្លាំមើល ចាប់ចលនាយានយន្ត និងសញ្ញានៃការត្រៀមខ្លួន ។ មន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន និងរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងចូលរួម ដោយកូរ៉េខាងជើងទំនងជាចង់បង្ហាញព្រឹត្តិការណ៍នេះជាការជួបជុំអន្តរជាតិ។...