ប៉ៃលិន៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភ ដល់នាយទាហាននិងពលទាហាន នៃកងរាជអាវុធហត្ថ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន។ លោកស្រីអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះសភាពការណ៍ កម្ពុជា-ថៃ មានស្ថានភាពឡើងកម្តៅខ្លាំង នៅតាមបន្ទាត់ព្រំដែន ដូច្នេះកងកម្លាំងប្រដាប់អាវុធរបស់យើងទាំងអស់ ត្រូវរងចាំស្តាប់នូវបទបញ្ជា...
កំពង់ឆ្នាំង ៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាល ចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាល ចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ប្រចាំឆមាសទី៣ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសស្វាគមន៍ចំពោះជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្រ របស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោក មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា...
ត្បូងឃ្មុំ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខពលរដ្ឋ នឹងនាំយកអំណោយមនុស្សធម៌ជូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅទីទួលសុវត្ថិភាព ក្នុងស្រុកត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥។ អមដំណើរនាឱកាសនោះរួមមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ សាខាកាកបាទក្រហមខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន...
ភ្នំពេញ៖ លោកស្រី អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងជាអនុប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់កង់ផ្សព្វផ្សាយការងារចំនួន ១០៣កង់ ជូនយុវជនស្ម័គ្រចិត្តឃុំ-សង្កាត់ ជាភ្នាក់ងារព័ត៌មានទីផ្សារការងារ នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នៅបរិវេណសាលាស្រុកបវេល នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានសហរដ្ឋអាមេរិកថា ការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ដល់អ៊ុយក្រែន នឹងធ្វើឱ្យខូចទំនាក់ទំនងយ៉ាងធ្ងន់ធ្ងរ រវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ហេីយនឹងមិនផ្លាស់ប្តូរស្ថានភាពនៅលើសមរភូមិនោះទេ។ លោក ពូទីន បានឧ្យដឹងនៅក្នុងវេទិកានៃអ្នកជំនាញគោលនយោបាយការបរទេសអន្តរជាតិនៅរមណីយដ្ឋាន Sochi នៃសមុទ្រខ្មៅរបស់រុស្ស៊ីថា ការផ្គត់ផ្គង់សក្តានុពលនៃមីស៊ីល Tomahawk របស់អាមេរិកទៅកាន់ទីក្រុងគៀវ នឹងជាសញ្ញានៃ “ដំណាក់កាលថ្មីប្រកបដោយគុណភាព...
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការដ្ឋានរ៉ែមាសខ្នាតអន្តរជាតិនៅអូរខ្វាវ ខេត្តមណ្ឌលគិរី បានផ្តល់ចំណូលថវិកាជាតិរាប់រយលានដុល្លាររួចហើយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋមន្ដ្រី កែវ រតនៈ បានគូសបញ្ជាក់ថា «ស្នាមញញឹមនៃក្តីសង្ឃឹមនិងការពេញចិត្តរបស់វិស្វករនិងបងប្អូនកម្មករ កម្មការិនីខ្មែរនៅការដ្ឋានរ៉ែមាសខ្នាតអន្តរជាតិនៅអូរខ្វាវខេត្តមណ្ឌលគិរី។ គម្រោងនេះកំពុងផ្តល់ការងារ៦៥០កន្លែង...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរ ទិវាគ្រូបង្រៀន (៥ តុលា ) ក្រោមប្រធានបទ «គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត»។ សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ប្រធានបទ...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធជើងហោះហើរត្រង់ និងផ្ទាល់ជាលើកដំបូងរវាងរាជធានីអាប៊ុយដាប៊ី «Abu Dhabi» នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក Etihad Airways លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា នឹងក្លាយជាគោលដៅទេសចរណ៍រះថ្មីត្រដែត និងពេញនិយមសម្រាប់ប្រជាជន នៅតំបន់មជ្ឈិមបូព៌ា ។...
ភ្នំពេញ ៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តរតនគិរី លោកមេឃុំយ៉ាទុង លោកមេភូមិពាក់ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានធ្វើការចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន MESCO GOLD (CAMBODIA) LTD និងបានរកឃើញករណីសំណល់រាវហូរចូលតំបន់ទឹកអូរធម្មជាតិ...