ភ្នំពេញះ ៖ សម្តេចតេជោហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានប្រាប់ទៅប្រជាពលរដ្ឋខ្មែរនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃត្រូវប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះបើមុនដូរទេនៅពេលខាងមុខនឹងអាចជួបបញ្ហា។ ការស្នើសុំរបស់សម្តេចតេជោនេះ ក្រោយទង្វើរបស់ទាហានថៃម្នាក់បាន ដាក់តាំងរូបភាពរបស់សម្តេច និងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រី ម៉ាលី សុជាតា ដើម្បីបាញ់យករង្វាន់។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃទី តុលា នេះដោយភ្ជាប់វិដេអូដែលជនជាតិថៃដាក់តាំងរូបសម្តេចដើម្បីបាញ់យករង្វាន់នោះ សម្តេចបានគូសបញ្ជាក់ត្រឡប់ផ្តាំទៅវិញថា សូមពលរដ្ឋកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។...
ភ្នំពេញ៖ ឆ្លើយតបទៅនឹងសកម្មភាពអសីលធម៍របស់ជនជាតិថៃ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ពលរដ្ឋកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃ ណាមួយមកធ្វើមិនគប្បីឱ្យសោះ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះវីដេពីសកម្មភាពអសីលធម៍ របស់ជនជាតិថៃ ដោយភ្ជាប់នូវខ្លឹមសារថា «នេះឬជាជនជាតិស៉ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់?...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ចំណេះដឹងបញ្ញា សិប្បនិមិត្ត (AI) នឹងក្លាយជាតម្លៃបន្ថែម សម្រាប់ជួយសមត្ថភាពគិត វិភាគ និង ដោះស្រាយបញ្ហាជាក់លាក់ ដោយសារបច្ចេកវិទ្យានេះបានវិវត្តចេញ ពីការយកលំនាំតាម សមត្ថភាពខួរក្បាលរបស់មនុស្ស។...
បរទេស៖ ប្រទេសមួយក្រុម ដែលជាផ្នែកមួយ នៃសម្ព័ន្ធភាព OPEC+ នៃប្រទេសនាំចេញប្រេង បានយល់ព្រមលើការជំរុញ តិចតួចនៃផលិតកម្មប្រេង ដោយលើកឡើងពី ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលមានស្ថិរភាព។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមនេះបាននិយាយបន្ទាប់ ពីកិច្ចប្រជុំតាមអនឡាញ កាលពីថ្ងៃអាទិត្យថា ខ្លួននឹងបង្កើនផលិតកម្មប្រេងចំនួន...
ភ្នំពេញ ៖ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តព្រៃវែង និងអាជ្ញាធរស្រុកពារាំង បានប្រកាសថា ដោយសារទឹកជំនន់ ហក់ឡើងខ្ពស់ បណ្តាលឱ្យមានការហូរបុកច្រោះផ្លូវជាច្រើនកន្លែងលើកំណាត់ផ្លូវកៅស៊ូ ពីភូមិតាំងស្នាយ ឃុំរកា ទៅភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ។ ដូច្នេះអាជ្ញាធរសម្រេច ផ្អាកការចរាចរណ៍ ឆ្លងកាត់លើកំណាត់ផ្លូវនេះ ជាបណ្តោះអាសន្ន ដើម្បីរក្សាបានសុវត្ថិភាព...
នៅវេលាម៉ោង ៨:00 យប់ថ្ងៃទី ៦ ខែតុលា កម្មវិធីរាត្រីសមោសរ អបអរពិធីបុណ្យសែនព្រះខែ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយទៅកាន់ ទូទាំងពិភពលោក។ កម្មវិធីរាត្រីសមោសរអបអរ ពិធីបុណ្យសែនព្រះខែ នៃឆ្នាំនេះនឹងរួមបញ្ចូលគ្នា នូវមនោសញ្ចេតនា ស្នេហាជាតិ វប្បធម៌ និងទេសភាពនៃតំបន់ស៊ឺឈួន ដើម្បីបង្ហាញពីសិរីមង្គល។ សូមបញ្ជាក់ថា នៅវេលាម៉ោង ៨:00...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រសួងបានសម្របសម្រួល ជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំង ជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍...
ភ្នំពេញ ៖ ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ(UN)បានលើកឡើងថា សកម្មភាពតស៊ូរាល់ថ្ងៃ របស់ថ្នាក់ដឹកនាំកម្ពុជា ដើម្បីការពារសហគមន៍ តាមបណ្តោយព្រំដែន ក្រោយពីភាគីថៃ បានបង្កជម្លោះជាមួយកម្ពុជា អស់រយៈពេលជិត៣ខែកន្លងមកនេះ ។ ការលើកឡើងរបស់ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការ សហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RTការបោះឆ្នោតសភាជាលើកដំបូងចាប់តាំងពីការដួលរលំនៃរដ្ឋាភិបាលរបស់លោក Bashar Assad បានបញ្ចប់នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ។ មនុស្សចន្លោះពី ៧០០០ ទៅ ៨០០០ នាក់ដែលត្រូវបានជ្រើសរើសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលនៃសាធារណរដ្ឋអារ៉ាប់ស៊ីរីបានជ្រើសរើសសមាជិកសភាចំនួន ១៤០នាក់។ ដោយឡែកសមាជិកសភាតំណាងចំនួន៧០នាក់ទៀតក្នុងចំណោមសមាជិក២១០រូប នឹងត្រូវតែងតាំងដោយប្រធានាធិបតីបណ្តោះអាសន្ន លោក Ahmed al-Sharaa ខណៈដែលបញ្ជីឈ្មោះចុងក្រោយនឹងត្រូវប្រកាសនៅថ្ងៃចន្ទ។ យោងតាមការបញ្ជាក់ដោយក្រុមមន្ត្រីស៊ីរី បេក្ខជនជាង ១៥០០ នាក់ នោះក៏មានរួមទាំងស្ត្រីជាង២០០នាក់បានឈរឈ្មោះសម្រាប់សភាដែលនឹងមានអាណត្តិជារៀងរាល់៣០ខែម្តងនេះផងដែរ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ចេញប្រតិកម្មជាវិជ្ជមានចំពោះសំណើរបស់សមភាគីរុស្ស៊ីលោក Vladimir Putin ក្នុងការពន្យារកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធដែលនៅសល់ចុងក្រោយរវាងប្រទេសទាំងពីរសម្រាប់រយៈពេលមួយឆ្នាំទៀត។ ប្រធានាធិបតីអាមេរិកត្រូវបានសួរអំពីការទទួលយកការផ្តល់ជូនរបស់លោកពូទីននៅលើសន្ធិសញ្ញា New STARTខណៈកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានកាលពីថ្ងៃអាទិត្យ។លោកបាននិយាយថា៖វាហាក់ដូចជាគំនិតល្អសម្រាប់ខ្ញុំ។ ការកត់សម្គាល់របស់លោក Trump ត្រូវបានស្វាគមន៍ដោយលោក Kirill Dmitriev ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក Putin និងជាឥស្សរជនសំខាន់ម្នាក់ក្នុងកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាជាមួយទីក្រុងវ៉ាស៊ីនតោន។ លោក...