មណ្ឌលគិរី៖ អតីតព្រះរាជដំណាក់របស់ព្រះមហាវិរៈក្សត្រ ព្រះបាទនរោត្តមសីហនុ ដែលសេសសល់មកតាំងពីជំនាន់បង្កើតខេត្តមណ្ឌលគិរីដំបូងនោះ ពេលនេះត្រូវបានក្រសួងនិងមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តមណ្ឌលគិរី រៀបចំនិងចេញវិញ្ញាបនបត្ររួចរាល់នាដើមខែតុលាឆ្នាំ២០២៥នេះ។ ព្រះរាជទ្រព្យនេះមានទំហំ៥២,០៧៨ម៉ែត្រការ៉េ ស្ថិតនៅជិតទឹកជ្រោះដំណាក់ស្តេច ក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ និងប្រគល់ទៅក្រសួងព្រះបរមរាជវាំង កាលពីសប្តាហ៍ដំបូងខែតុលា ឆ្នាំ២០២៥។ លោក លឹម ចាន់សូភី ប្រធានមន្ទីរដែនដីបានឲ្យដឹងថា ដីនេះជាប្រភេទព្រះរាជទ្រព្យតែមួយគត់នៅក្នុងខេត្តមណ្ឌលគិរី ដែលមានតម្លៃប្រវត្តិសាស្ត្រខ្ពស់ ដោយសារត្រូវបានប្រើជាព្រះរាជដំណាក់របស់សម្ដេចព្រះនរោត្តម សីហនុ...
បរទេស៖ រដ្ឋ Illinois និងទីក្រុង Chicago របស់អាមេរិក កាលពីថ្ងៃចន្ទ បានប្តឹងប្រធានាធិបតី Donald Trump ដោយស្វែងរកការរារាំងការដាក់ពង្រាយកងទ័ពឆ្មាំជាតិសហព័ន្ធទៅកាន់ទីក្រុង Chicago ខណៈដែលកងទ័ពឆ្មាំជាតិរាប់រយនាក់មកពីរដ្ឋតិចសាស់ បានធ្វើដំណើរទៅកាន់ទីក្រុងធំបំផុតទីបីរបស់សហរដ្ឋអាមេរិកនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់មកលោក Trump...
បរទេស៖ កាសែត Hindustan Times បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌាកំពុងស្វែងរកទិញប្រព័ន្ធមីស៊ីលពីដីទៅអាកាសប្រភេទ S-400 ចំនួនប្រាំបន្ថែមទៀតពីប្រទេសរុស្ស៊ី។ មន្ត្រីក្រសួងការពារជាតិឥណ្ឌាកម្រិតខ្ពស់ គឺនឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីក្នុងសប្តាហ៍នេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កាសែតនេះបានសរសេរថា ទីក្រុងញូវដែលីកំពុងសម្លឹងមើលការផលិត S-400 រួមគ្នាជាមួយទីក្រុងម៉ូស្គូ ឬទិញប្រព័ន្ធការពារនេះទាំងស្រុង...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា មន្ត្រីអឺរ៉ុបខាងលិចគួរតែ “ពង្រីកការយល់ដឹងរបស់ពួកគេ” នៅពេលនិយាយអំពីការមើលឃើញយន្តហោះគ្មានមនុស្សបើក ហើយឈប់បន្ទោសរុស្ស៊ីចំពោះអ្វីគ្រប់យ៉ាង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក Dmitry Peskov បានកើតឡើងនៅពេលដែលប្រទេសអឺរ៉ុបមួយចំនួនបានរាយការណ៍ពីការមើលឃើញ យន្តហោះគ្មានមនុស្សបើក (UAV)...