ប៉ៃលិន៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលទទួលបាននិទ្ទេស A។ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលអាណត្តិទី៦ បន្តរហូតដល់អាណត្តិទី៧...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ អគ្គនាយកដ្ឋានគាំពារបរិស្ថាន និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពីគម្រោងអភិវឌ្ឍជីវភាព សហគមន៍តំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តតំបន់ទេទឹកពុះ ក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ លោក បានថ្លែងថា...
បន្ទាយមានជ័យ ៖ តាមរយៈសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនសាធារណៈជនជាតិ និងអន្តរជាតិ ថា នាវេលាម៉ោង១០:៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងយោធាចម្រុះថៃ បាន រំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដោយបានប្រើគ្រឿងចក្រឈូស ឆាយដី រួចធ្វើសកម្មភាពរាវមីន លើដីដែលពួកគេបានព័ទ្ធរបងលួស កាលទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅភូមិសាស្ត្រភូមិព្រៃចាន់...
ពោធិ៍សាត់ ÷ លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ នៅបរិវេណសាលាខេត្ត បានទទួលអំណោយពី Mr. Michael P.Eng Din និង Mrs. Michael...
ពោធិ៍សាត់ ៖ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ធាង សេង ពីនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត មកជាអភិបាលរង នៃគណៈអភិបាលស្រុកក្រគរ ។...
ភ្នំពេញ ៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ បានបណ្តេញចេញជនជាតិវៀតណាមសរុបចំនួន ៣០នាក់ ស្រី១៣នាក់ តាមច្រកព្រំដែនអន្តរជាតិ បាវិត ក្រោយកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចជំនាញនៃគណៈបញ្ជាការ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូតវៀតណាម»។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១...
ភ្នំពេញ៖ នាយកគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្កោលទោសកងកម្លាំងសមត្ថកិច្ចថៃ ដែលបានឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា កាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ហើយបានអំពាវនាវដល់សហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មផ្សេងទៀតលើប្រទេសថៃ។ លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) លើកឡើងថា...
បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និង ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានលើកទឹកចិត្ត ដល់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ ខិតខំសម្របសម្រួលដោះស្រាយការងារ ជីវភាពរស់នៅ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃវិញ ឲ្យបានទាន់ពេលវេលា។ ការលើកទឹកចិត្តរបស់ សម្ដេច ស...
នៅយប់ថ្ងៃទី៩ និងទី១០ ខែតុលា តាមម៉ោងក្នុងតំបន់ ពិធីអបអរសាទរខួបលើកទី៨០ នៃការបង្កើតគណបក្ស ពលករកូរ៉េខាងជើង បានប្រារព្ធឡើង នៅទីក្រុងព្យុងយ៉ាង ។ លោកLi Qiang សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជានាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមពិធីអបអរសាទរនេះ ព្រមទាំងទស្សនាការសម្តែងកីឡាកាយសម្ព័ន្ធ ជាក្រុមទ្រង់ទ្រាយធំ ការសម្តែងសិល្បៈ និងពិធីត្រួតពល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើក្រុមហ៊ុនប្រេងភាគច្រើន គ្រប់គ្រងដោយរុស្ស៊ី NIS របស់ប្រទេសស៊ែប៊ី ត្រូវបានធ្វើឱ្យសកម្ម ដែលជំរុញឱ្យប្រទេសជិតខាង របស់ក្រូអាត បញ្ឈប់ការដឹកជញ្ជូនប្រេងឆៅ និងបង្កើនហានិភ័យ នៃការបិទរោងចក្រចម្រាញ់ប្រេង តែមួយគត់របស់ប្រទេសនេះ ។ ទីក្រុងវ៉ាស៊ីនតោនបាន ផ្តល់ការលើកលែងបណ្តោះអាសន្ន ជាច្រើនពីទីក្រុងបែលក្រាដពីការរឹតបន្តឹង ដែលបានដាក់ក្នុងខែមករាលើ NIS ដែលជាក្រុមហ៊ុន...