មណ្ឌលគិរីៈ មិនមែនជាការចៃដន្យឡើយ ដែលក្រសួងទេសចរណ៍ចង់ទាញយកអ្នកទេសចរណ៍រហូតដល់២លាន៩០មុឺននាក់នោះ។ក្រសួងគឺ មានគោលដៅច្បាស់លាស់ និងត្រៀមអភិវឌ្ឍន៍ ទឹកដីខេត្តមណ្ឌលគិរីដ៏ស្រស់បំព្រង អោយប្រែក្លាយទៅជាតំបន់អេកូទេសចរលំដាប់អន្តរជាតិនោះ។ក្រសួងមានគោលដៅច្បាស់លាស់និងបានរៀបចំផែនការជាចក្ខុវិស័យ ចំនួន៤ធំៗឯណោះ រួមទាំងការកំណត់តំបន់ភូមិភាគឦសាននេះអោយទៅជាប៉ូលសេដ្ឋកិច្ចទី៤ថែមទៀតផង ដោយរំពឹងនិងជោគជ័យ ត្រឹមឆ្នាំ២០៣៥។ ការលើកឡើងនេះនូវបន្ទាប់ពីក្រសួងទេសចរណ៍សហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរីបានរៀបចំសិក្ខាសាលាកម្រិតបច្ចេកទេសមួយ ដោយប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១០ខែតុលាឆ្នាំ២០២៥នៅក្រុងសែនមនោរម្យ ដើម្បីបូកសរុបវឌ្ឍនភាពវិស័យទេសចរណ៍ឆ្នាំ២០២១-២០៣៥។ លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រសាសន៍ថា សិក្ខាសាលាកម្រិតបច្ចេកទេសបូកសរុបវឌ្ឍនភាពនៃការអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ...
ភ្នំពេញ៖ ក្រុមសហជីពនៅកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពកងកម្លាំងសមត្ថកិច្ចថៃ ដែលបានឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលជាអំពើដ៏អាក្រក់ និងឃោរឃៅបំផុត។ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងសមត្ថកិច្ចថៃ ប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើន បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធរបងលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានន័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT របាយការណ៍ Euractiv រាយការណ៍ដោយដកស្រង់សម្តីអ្នកការទូតសហភាពអឺរ៉ុបមួយចំនួនថា រដ្ឋជាសមាជិកសហភាពអឺរ៉ុប ទំនងជាមិនអាចឈានដល់កិច្ចព្រមព្រៀងនយោបាយ នៅចុងខែនេះលើកញ្ចប់ប្រាក់កម្ចីចំនួន ១៧៥ពាន់លានអឺរ៉ូឬប្រមាណជា ១៩០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនដែលផ្តល់ហិរញ្ញប្បទានដោយប្រាក់ចំណេញពីទ្រព្យសម្បត្តិរុស្ស៊ី ដែលបានបង្កកនោះទេ។ សំណើនេះត្រូវបានគេស្គាល់ថាជា ប្រាក់កម្ចីសំណង ត្រូវបានគាំទ្រដោយប្រទេសអាល្លឺម៉ង់ បារាំង និងបណ្តាប្រទេសអឺរ៉ុបខាងកើតមួយចំនួន ប៉ុន្តែប្រឈមមុខនឹងការតស៊ូយ៉ាងខ្លាំងពីបែលហ្ស៊ិក ដែលកាន់កាប់ទ្រព្យសម្បត្តិភាគច្រើន។មូលនិធិដ៏មានតម្លៃទាំងនេះត្រូវបានជាប់គាំង ក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២។...
សៀមរាប៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន ប៊ី អាយ សុី ម៉ាឃីត បានសហការជាមួយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និង សមាគមឈ្មួញជើងសារឧបករណ៍និស្សន្ទកម្ពុជា ក្នុងការរៀបចំសិក្ខាសាលាស្ដីពី “ឱកាសនៃការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ” នៅរដ្ឋបាលខេត្តសៀមរាប។ កម្មវិធីនេះមានកិត្តិយសដោយវត្តមានលោក ស៊ូ សុជាតិ និងលោក សំកុល...
ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធចម្រុះថៃ ដែលបានបន្តធ្វើសកម្មភាពឈូសឆាយដីធ្លី បំពានដែនអធិបតេយ្យភាពកម្ពុជា និងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ ទង្វើភាគីថៃលើកនេះ បានធ្វើឱ្យមជ្ឈដ្ឋានជាតិ និងសាធារណមតិអន្តរជាតិពេញសកលលោក រួមទាំងពលរដ្ឋថមានវិចារណញ្ញាណមួយចំនួនផងនោះ កាន់តែមានក្តីតប់ប្រមល់ទុលពុទ្ធោ ដ្បិតវាបានប្រាសចាកពីច្បាប់...
(ភ្នំពេញ)៖ ជីប ម៉ុង បើកសម្ពោធផ្សារទេសចរណ៍បែបខ្មែរ «ភូមិខ្មែរអ្នកធ្វើ» ដំបូងគេនៅកម្ពុជា ដែលបង្ហាញពីទីតាំងទេសចរណ៍ថ្មីមួយ បណ្តុំទៅដោយសិល្បៈវប្បធម៌ខ្មែរ ក្រោមវត្តមានចូលរួមពីលោកអ្នកឧកញ៉ា ភាព ហៀក, លោកជំទាវ តែ សុវណ្ណី, ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ជីប ម៉ុង នាថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ នៅខាងក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ ជីប ម៉ុង បានបង្កើតផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» ក្នុងគោលបំណងផ្សារភ្ជាប់ផលិតផលខ្មែរទៅនឹងវិស័យទេសចរណ៍ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិពីភាពសម្បូរបែបនៃផ្សារទំនើប ក្រោមភាពច្នៃប្រឌិតនៃសហគ្រិនខ្មែរ។ «ភូមិខ្មែរអ្នកធ្វើ» គឺជាផ្សារទេសចរណ៍ដំបូងគេ ដែលបង្កប់ទៅដោយអត្តសញ្ញាណជាតិ ជាមួយនឹងរសជាតិដើមនៃមុខម្ហូបខ្មែរ ព្រមទាំងមានការតាំងលក់គំនូរបុរាណ ចម្លាក់ ហូលផាមួង គ្រឿងអលង្ការ និងរបស់របរជាច្រើនមុខទៀត ដែលសុទ្ធសឹងជាទម្រង់សិល្បៈធ្វើឡើងដោយស្នាដៃប្រជាជនតាមបណ្តាខេត្តផ្សេងៗគ្នា ប្រៀបដូចជាភូមិខ្មែរមួយ ដែលមានគ្រប់ផលិតផលបង្កើតឡើងដោយដៃខ្មែរ។ ជាពិសេស «ភូមិខ្មែរអ្នកធ្វើ» គឺជាការបង្ហាញសិល្បៈហត្ថកម្មប្រពៃណីខ្មែរ ពីការរៀបបាយសី ឬចាក់ផ្កា រួមទាំងសកម្មភាពសិល្បៈផ្សេងទៀត ពីរ ទៅ បីដង ជារៀងរាល់ចុងសប្តាហ៍ ដើម្បីជាការផ្សព្វផ្សាយចំណេះដឹង និងផ្នត់គំនិតអភិរក្ស ការពារវប្បធម៍ប្រពៃណីខ្មែរទៅដល់កូនខ្មែរជំនាន់ក្រោយ។ ផ្សារទេសចរណ៍ខ្មែរ «ភូមិខ្មែរអ្នកធ្វើ» បើកដំណើរការជារៀងរាល់ថ្ងៃ ពីម៉ោង១០ព្រឹក ដល់ ៩យប់ នៅផ្សារទំនើប ជីបម៉ុង...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន គាំទ្រឱ្យមានការរៀបចំគម្រោងអភិវឌ្ឍន៍កោះស្រឡៅ ក្នុងភូមិសាស្រ្តឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ទៅជាកោះអព្យាក្រឹតកាបូន គំរូមួយនៅកម្ពុជា នៅពេលខាងមុខ។ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានជំនាញ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានថ្លែងថា «ក្រសួងបរិស្ថានគាំទ្រឱ្យមានការរៀបចំ...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ បាននិងកំពុងបន្តស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីបំបែកសំណុំរឿងឃាតកម្ម លើជនជាតិកូរ៉េខាងត្បូងម្នាក់ នៅម្ពុជា ខណៈមនុស្សចំនួន៣ ត្រូវបានឃាត់ខ្លួន ជាបន្តបន្ទាប់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា ករណីនិស្សិតកូរ៉េម្នាក់ធ្វើដំណើរមកប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះទី២៣ឈ្មោះ ណាគ្រី(Nakri)T2523 ដែលមានទីតាំងនៅ មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងព្យុះទី២២ឈ្មោះ ហាលុង (Halong) T2522 នៅតែមានឥទ្ធិពលខ្សោយ មកលើរបបខ្យល់មូសុង និរតីដែលបក់លើសមុទ្រអានដាមម៉ែន សមុទ្រកម្ពុជា អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា ។ ក្រសួងបញ្ជាក់ថា «គន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា រុស្ស៊ីនឹងធ្វើការប្រកាសនាពេលឆាប់ៗ ខាងមុខនេះ អំពីអាវុធថ្មី មួយដោយបន្ថែមថា ការសាកល្បងកន្លងមក បានដំណើរការយ៉ាងល្អរួចមកហើយ។ ថ្លែងកាលពីថ្ងៃសុក្រក្នុងសន្និសីទ សារព័ត៌មានក្នុងរដ្ឋធានី Dushanbe របស់ប្រទេសតាហ្ស៊ីគីស្ថាន លោក Putin បាននិយាយថា...