នៅក្នុងជម្លោះព្រំដែនជាមួយថៃប៉ុន្មានខែមកនេះ ជាពិសេសចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ ចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការអត់ធ្មត់ខ្ពស់បំផុតនៅចំពោះមុខភាពគឃ្លើន ក្នុងការរំលោភបំពានបទឈប់បាញ់ពីសំណាក់ភាគីថៃ។ មានមតិមួយចំនួនដែលអន្ទះសារចង់ឃើញរាជរដ្ឋាភិបាលតបតជាមួយ ថៃវិញឱ្យសមនឹងទង្វើរបស់ពួកគេនោះ បានស្តីបន្ទោសរាជរដ្ឋាភិបាល ពិសេសប្រមុខដឹកនាំទាំងពីរ គឺលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ថាហេតុអ្វីត្រូវនៅស្ងៀមហើយអនុញ្ញាតឱ្យថៃធ្វើបែបនេះ? ពិតណាស់ ខ្ញុំផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ សុទ្ធតែមានអារម្មណ៍អន្ទះសារបែបនេះដូចគ្នា ក្នុងនាមជាខ្មែរដែលឈឺចាប់ចំពោះភាពគឃ្លើនរបស់ពួកឈ្លានពានសៀម...
កំពង់ស្ពឺ៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារ កងរាជអាវុធហត្ថខេត្ត ព្រមទាំងក្រុមការងារ (សសយក) ខេត្ត បានអញ្ជើញចុះសួសុខទុក្ខលោកស្រី ឆន ស្រីរត្ន័ ត្រូវជាភរិយាលោក អនុសេនីយ៍ត្រី យី ឧត្តម នាយរងការិយាល័យបុគ្គលិក...
ពេលថ្មីៗកន្លងទៅនេះ លោក Jeffrey Sachs សាស្ត្រាចារ្យនៃសកលវិទ្យាល័យកូឡុំប៊ីបានផ្តល់បទសម្ភាសន៍ពិសេសជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។ ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងទៅនេះ លោកបានមកប្រទេសចិនតាមពេលកំណត់ជាច្រើនលើក ដើម្បីសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីសេដ្ឋកិច្ចចិន និងវាយតម្លៃយ៉ាងសកម្មចំពោះគោលនយោបាយកំណែទម្រង់ និងការបើកទូលាយរបស់ចិន ។ លោកបញ្ជាក់ថា ពោរពេញទៅដោយជំនឿចិត្តចំពោះការអភិវឌ្ឍនៃសេដ្ឋកិច្ចសង្គមរបស់ចិន ។ លោក Jeffrey Sachs បានថ្លែងថា ខ្ញុំបានមើលឃើញផ្ទាល់ភ្នែកនូវការអភិវឌ្ឍរបស់ចិនក្នុងរយៈពេល៤៤ឆ្នាំកន្លងទៅនេះ ។ ខ្ញុំមកប្រទេសចិនលើកទីមួយក្នុងឆ្នាំ១៩៨១...
កាលពីថ្ងៃទី១០ ខែតុលា បុគ្គលវីលៀម ឡៃ អ្នកដឹកនាំតំបន់តៃវ៉ាន់នៃប្រទេសចិនបានថ្លែងអ្វីដែលហៅថា សុន្ទរកថា”១០ តុលា” ក្នុងនោះ គាត់បានព្រលយពាក្យសម្ដីយ៉ាងព្រហើនលើបញ្ហាប្រវត្តិសាស្ត្រ ។ មួយផ្នែក គាត់បានមួលបង្កាច់ប្រវត្តិសាស្ត្រនៃសង្គ្រាមលោកលើកទីពីរនិងសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិដើម្បីប្រឌិតអ្វីដែលហៅថា ”ភាពស្របច្បាប់”សម្រាប់ការជំរុញការធ្វើសកម្មភាពបំបែកបំបាក់និងប៉ុនប៉ងឱ្យ”តៃវ៉ាន់ឯករាជ្យ” មួយផ្នែកទៀត គាត់ក៏បានឃោសនាបំប៉ោងយ៉ាងគឃ្លើនពី”ការគំរាមកំហែងខាងយោធា”របស់ចិនដីគោកទៀតផងដោយបានអះអាងថា នឹងបង្កើនថវិកាការពារជាតិរបស់តំបន់តៃវ៉ាន់ជាបន្តបន្ទាប់ ។ ពាក្យសម្តីខុសទំនងដែលមួលបង្កាច់ប្រវត្តិសាស្ត្រ ”ស្វែងរកភាពឯករាជ្យតាមរយៈកងកម្លាំងប្រដាប់អាវុធ”និង”ស្វែងរកភាពឯករាជ្យដោយពឹងផ្អែកទៅលើកម្លាំងបរទេស”ទាំងនេះបានរងការរិះគន់និងប្រឆាំងយ៉ាងទូលំទូលាយពីក្នុងកោះតៃវ៉ាន់ ។...
ភ្នំពេញ ៖ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កំពុងបន្តនីតិវិធីច្បាប់ ដោយចុះរុះរើសំណង់ខុសច្បាប់ ដែលជនខិលខូចបានលួចឈូសឆាយ ទន្ទ្រានដីព្រៃ និងសាងសង់សំណង់ដោយខុសច្បាប់ លើទីតាំងដីមួយកន្លែង នៃតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» ក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ គិតចាប់ពីថ្ងៃទី១១ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ មន្រ្តីឧទ្យានុរក្ស បានចុះរុះរើសំណង់បន្ទប់ទឹក១ខ្នង មាន៤បន្ទប់...
ពោធិ៍សាត់÷ លោក ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអាទិត្យទី ១២ ខែ តុលា ឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំ ចលនាអាជ្ញាធរមូលដ្ឋាន យុវជន និងសិស្សានុសិស្ស រៀបចំកែសម្រួលសោភ័ណភាព ដាំដើមឈើ និងសម្អាតបរិស្ថាន ក្នុងបរិវេណអនុវិទ្យាល័យអូរសោម ដែលទើបនឹងសាងសង់រួច...
ជប៉ុន៖ សហគមន៍ខ្មែរ នៅជប៉ុន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានប្រមូលផ្តុំគ្នា នៅកណ្តាលទីក្រុងតូក្យូ និងខេត្តក្យូតុ ដើម្បីសម្តែងមតិថ្កោលទោស កងកម្លាំងចម្រុះថៃ ដែលបានបន្តទន្ទ្រាន ឈូសឆាយដី នៅភូមិព្រៃចាន់ ឃុំអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាស្ថិតនៅក្នុងដែន អធិបតេយ្យភាព របស់កម្ពុជា ។ បន្ថែមពីនេះ ការប្រមូលផ្ត៉ំរបស់សហគមន៍ខ្មែរនេះ...
ភ្នំពេញ៖ សមាគមខ្មែរ ដែលមានមូលដ្ឋាន នៅប្រទេសជប៉ុន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោស ចំពោះសកម្មភាព របស់កងកម្លាំងសមត្ថកិច្ចថៃ ដែលបានរំលោភលើកិច្ច ព្រមព្រៀងបទឈប់បាញ់ និងរំលោភលើស្មារតីនៃកិច្ចព្រមព្រៀម GBC និង RBC។ ការថ្កោលទោសរបស់សមាគមខ្មែរនៅជប៉ុននាពេលនេះ គឺធ្វើឡើងបន្ទាប់ពី កងកម្លាំងសមត្ថកិច្ចថៃ ប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើន...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២៥ នេះ លោក បណ្ឌិតសុភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយលោក អ៊ុន ចាន់ដា ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញកាត់...
ភ្នំពេញ ៖ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២នេះ ក្រុមហ៊ុន 9NG ដែលមានលោកឧកញ៉ា ស្រី សុធា ជាអគ្គនាយកនោះ បានដឹកនាំក្រុមគ្រួសារ រួមទាំងក្រុមការងារ គ្រប់ជាន់ថ្នាក់ ធ្វើពិធីបើកការដ្ឋានកសាងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍9NG ។ ដោយកន្លងមកក្រុមហ៊ុន បានយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត ចាប់ដៃគ្នាជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុងការអភិវឌ្ឍន៍នៅតំបន់នេះ...