បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួបានឲ្យដឹងថានាយករដ្ឋមន្ត្រីបារាំងថ្មី លោក Sebastien Lecornu នៅល្ងាចថ្ងៃអាទិត្យ បានបង្ហាញជួររដ្ឋាភិបាលថ្មីរបស់គាត់ ដែលរួមមានរដ្ឋមន្ត្រីសរុបចំនួន ៣៤ នាក់។ ក្នុងនោះគេសង្កេតឃើញថាមានការតែងតាំងសំខាន់ៗរួមមានដូចជា Laurent Nunez ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Jean-Pierre Farandou ជារដ្ឋមន្ត្រីក្រសួងការងារ លោក Monique Barbut ជារដ្ឋមន្ត្រីនៃការផ្លាស់ប្តូរបរិស្ថាន...
មណ្ឌលគិរី៖ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាល និងពង្រីកលទ្ធភាពក្នុងការបំពេញតម្រូវការជូនមន្ត្រីរាជការ ក៏ដូចជាសាធារណជនទូទៅ ក្នុងការចូលរួមពិភាក្សា ឬធ្វើកិច្ចប្រជុំសំខាន់ៗក្នុងខេត្ត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រដ្ឋបាលខេត្តបានសម្រេចសមិទ្ធផលជាច្រើនក្នុងការកសាង និងអភិវឌ្ឍអគារសំខាន់ៗនៅសាលាខេត្ត។ សមិទ្ធផលទាំងនេះ រួមមាន៖ អគារសាលប្រជុំធំ/សាលសន្និសីទ ទំនើប ដែលអាចផ្ទុកអ្នកចូលរួមបានច្រើន ព្រមទាំងបំពាក់ដោយបរិក្ខារទំនើបៗ សម្រាប់រៀបចំវេទិកាពិភាក្សាផ្លូវការ កិច្ចប្រជុំថ្នាក់ដឹកនាំ និងព្រឹត្តិការណ៍សំខាន់ៗនានា។ ការពង្រីក...
ខេត្តសៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ចំនួន ៧៦នាក់ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល