“សិក្សាដោយឧស្សាហ៍ព្យាយាម” “អនុវត្តយ៉ាងក្លាហាន ហ៊ានច្នៃប្រឌិត” “ជោគជ័យក្នុងកាប្រើប្រាស់ជីវឧស្ម័ននៅជ្រលងភ្នំ” “តាំងខ្លួនជាគំរូ” “ជារឿយៗធ្វើការលើសពី ២០០ ថ្ងៃក្នុងមួយឆ្នាំ រហូតដល់ ៣០០ ថ្ងៃកាលពីឆ្នាំមុន”។ល។ កាលពី ៥០ ឆ្នាំមុន តារាងចុះឈ្មោះសម្រាប់អ្នកតំណាងនៃសមាជយុវជនឈានមុខតំបន់ Yan’an នៅក្នុងផ្នែក”សមិទ្ធផលឈានមុខសំខាន់ៗ” បានសរសេរដូចពោលខាងលើ។ការពិពណ៌នាទាំងនេះបង្ហាញពីរូបភាពនៃយុវជនដែលមានភាពមុតមាំ ឧស្សាហ៍ព្យាយាម និងតស៊ូឈានមុខ។តារាងចុះឈ្មោះនេះជាកម្មសិទ្ធិរបស់សមមិត្ត Xi Jinping...
ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្រ្តីដែលបើកធ្វើនៅក្រុងប៉េកាំងកាលពីថ្ងៃទី១៣ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើកនិងថ្លែងសុន្ទរកថាគន្លឹះ ដោយលើកឡើងសំណើ៤ ចំណុចអំពីការពន្លឿនដំណើរការថ្មីនៃការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់ស្ត្រី ហើយប្រកាសពីវិធានការចំនួន៥ចំណុចរបស់ភាគីចិនក្នុងការគាំទ្រការអភិវឌ្ឍបុព្វហេតុស្ត្រីសកល ។ “រួមគ្នាបង្កើតបរិយាកាសដ៏ល្អប្រសើរដែលមានអំណោយផលដល់ការអភិវឌ្ឍរបស់ស្ត្រី” “រួមគ្នាពូនជ្រំកម្លាំងចលករដ៏រឹងមាំសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃបុព្វហេតុស្ត្រី” “រួមគ្នាកសាងនិម្មាបនកម្មអភិបាលកិច្ចដែលធានាដល់សិទ្ធិនិងផលប្រយោជន៍របស់ស្ត្រី”និង “រួមគ្នាចារទំព័រថ្មីនៃការជំរុញកិច្ចសហប្រតិបត្តិការសកលខាងស្ត្រី” ។ លោកXi Jinping ប្រធានរដ្ឋចិនបានលើកឡើងសំណើ៤ចំណុចដូចខាងលើក្នុងកិច្ចប្រជុំលើកនេះ ដែលមានគោលបំណងចាក់គ្រឹះមូលដ្ឋាន បង្ហាញពីគន្លឹះនិងផ្តល់ការធានាសម្រាប់ដំណើរការថ្មីនៃការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់ស្ត្រី ដែលមានអំណោយផលដល់ការប្រមូលផ្តុំគំនិតឯកភាពរួមកាន់តែទូលំទូលាយនិងត្រួសត្រាយផ្លូវអភិវឌ្ឍន៍កាន់តែធំទូលាយ...
ខេត្តសៀមរាប៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបានប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ខួបគម្រប់ ១៣ឆ្នាំ (១៥ តុលា ២០១២-២០២៥) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា សម្តេចព្រះនរោត្តមសីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅព្រះរាជដំណាក់ក្នុងក្រុងសៀមរាប ដោយមានការនិមន្តព្រះសង្ឃ សូត្រមន្ត បង្សុកូល ថ្វាយជូនដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ...
ភ្នំពេញ៖ ឧកញ៉ាសាស្រ្តាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំប្រតិភូ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ចូលរួមថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង...
កម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្ក្រាបករណី ផ្ដល់កម្ចីខុសច្បាប់នៅឃុំក្រែក ស្រុកពញាក្រែក បន្ទាប់ពីមានព័ត៌មានថា ក្រុមរកស៊ីចងការប្រាក់ថ្លៃកប់ពពក បានយករូបថតកូនបំណុលទៅបិទ តាមទីសាធារណៈ ដោយចោទថាជា “ជនឆបោកជំពាក់លុយអត់សង” កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ ។ ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជា របស់អគ្គស្នងការនគរបាលជាតិ និងយោងតាមសេចក្ដីថ្លែងការណ៍រួម ស្ដីពីការចាត់វិធានការចំពោះការផ្ដល់កម្ចីខុសច្បាប់។ ជាលទ្ធផល៖-ឃាត់ខ្លួនជនសង្ស័យ (ម្ចាស់បំណុល និងបុគ្គលិក)...
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។ ក្នុងពិធីនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានសម្តែងនូវការគោរពដឹងគុណ និងរំលឹកនឹកដល់ព្រះរាជសកម្មភាពដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំក្រសួង នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។ ក្នុងឱកាសនោះ...
ខេត្តសៀមរាប: នៅចុងសប្តាហ៍នេះ ថ្ងៃទី១៧/១៨/១៩ ខែតុលាឆ្នាំ ២០២៥ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងាររាប់ម៉ឺនកន្លែងសម្រាប់បងប្អូនពលករ និងយុវជន ដែលរស់នៅ ខេត្តសៀមាប អាចដាក់ពាក្យ និងសម្ភាសការងារភ្លាម ចូលសម្ភាសដោយផ្ទាល់ ដែលមានចំនួន៣ទីតាំង សូមបញ្ជាក់ថា ដាក់ពាក្យភ្លាម! សម្ភាសភ្លាមៗ ដោយមិនចាំបាច់រងចាំ រឺព័ត៌មានបន្ថែមសូមទាក់ទងមក NEA...
បរទេស៖ នៅថ្ងៃពុធ តម្លៃប្រេងបានធ្លាក់ ចុះនៅក្នុងការជួញដូរដំបូង ដោយពង្រីកការខាតបង់ពីវគ្គមុន ខណៈដែលអ្នកវិនិយោគបានថ្លឹងថ្លែង ពីការព្រមានរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ អំពីអតិរេកការផ្គត់ផ្គង់នៅឆ្នាំ ២០២៦ និងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលអាចប៉ះពាល់ដល់តម្រូវការ ។ យោងតាមសារព័ត៌មាន The Economic Times ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រេងឆៅ Brent...
បរទេស៖ គណៈកម្មការអឺរ៉ុបបានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើអ៊ីស្រាអែលគួរតែផ្តល់មូលនិធិដល់ការកសាងតំបន់ហ្គាហ្សាឡើងវិញ ដោយបន្ថែមថា ខ្លួនមើលឃើញថាមិនមានការទាក់ទងក្នុងបញ្ហានេះ និងការជំរុញរបស់សហភាពអឺរ៉ុប ក្នុងការរឹបអូសទ្រព្យសម្បត្តិធនាគារកណ្តាល រុស្ស៊ីសម្រាប់អ៊ុយក្រែននោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចព្រមព្រៀងឈប់បាញ់សម្រាប់តំបន់ ហ្គាហ្សាត្រូវបានចុះហត្ថលេខា កាលពីថ្ងៃច័ន្ទនៅទីក្រុង Sharm el-Sheikh ក្នុងប្រទេសអេហ្ស៊ីប ដោយប្រធានាធិបតីអាមេរិកលោក...