រាជធានីភ្នំពេញ ៖ ក្នុងនាមគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ ណាហ្គាវើលដ៍ ទូលព្រះបង្គំយើងខ្ញុំ សូមលំឱនកាយដោយក្ដីគោរពដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ ព្រះវិញ្ញាណក្ខន្ធ នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ក្នុងព្រះរាជពិធីរំលឹកខួប១៣ឆ្នាំ នៃការយាងចូលទិវង្គត។សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេព្តាទាំងមួយម៉ឺនលោកធាតុ តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមដាក់ទណ្ឌកម្មពន្ធលើប្រទេសអេស្ប៉ាញ ជុំវិញការខកខានរបស់ខ្លួនក្នុងការបំពេញតម្រូវការ ចំណាយកើនឡើងរបស់អង្គការណាតូ។ លោកTrump ខ្លួនគាត់ផ្ទាល់បានកំពុងជំរុញយ៉ាងសកម្ម សម្រាប់ការកើនឡើងការចំណាយ ដែលរដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ធ្លាប់អះអាងនិងបដិសេធថាមិនអាចទៅរួច។ លោក Trump បានចោទប្រកាន់អេស្ប៉ាញថា ជាប្រទេសតែមួយគត់ដែលមិនបង្កើនកា ចំណាយយោធាដល់៥ភាគរយនៃ GDP របស់ខ្លួន...
បរទេស៖ អង្គការណាតូកាលពីថ្ងៃចន្ទ បានចាប់ផ្តើមសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងប្រទេសហូឡង់ ។ អគ្គលេខាធិការនៃប្លុកគឺលោក Mark Rutte និយាយថា សមយុទ្ធនេះគឺចាំបាច់ដើម្បីបញ្ជូន “សញ្ញាច្បាស់លាស់ដល់សត្រូវដែលមានសក្តានុពលណាមួយ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា សមយុទ្ធ Steadfast Noon រយៈពេលពីរសប្តាហ៍នេះ...
ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានលើកទៅពេលក្រោយ តាមការស្នើសុំរបស់ភាគីថៃ និងជំនួសវិញដោយជំនួបជាមួយក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)...
ភ្នំពេញ៖ លោក ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដឹកនាំសមាជិក គ.ជ.ប និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៣...
ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១ ៦៩០កន្លែង លើ ១៤មុខជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ មុខជំនាញទាំង...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឧ្យដឹងថា ការទាមទារនាពេលថ្មីៗនេះដោយបារាំង អាល្លឺម៉ង់ និងអង់គ្លេស ដែលហៅថា E3 អំពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការចាប់ផ្តើមការចរចានុយក្លេអ៊ែរឡើងវិញជាមួយប្រទេសអ៊ីរ៉ង់ ខ្វះ “សុច្ឆន្ទៈ និងភាពស្មោះត្រង់” ។ លោក Baghaei បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ខណៈពេលដែលប្រតិកម្មទៅនឹងផ្នែក...
បរទេស៖ អគ្គលេខាធិការអង្គការណាតូលោក Mark Rutte បានអំពាវនាវឱ្យមានការចំណាយលើវិស័យការពារជាតិ ខ្ពស់ជាងមុនដើម្បីធានាសន្តិសុខ ខណៈដែលសម្ព័ន្ធភាពឆ្ពោះទៅរកគោលដៅ នៃការបង្កើនការវិនិយោគផ្នែកការពារជាសមូហភាព។ ថ្លែងទៅកាន់សភារបស់អង្គការណាតូក្នុងទីក្រុង Ljubljana លោក Rutte បានលេីកឡេីងថា សម្ព័ន្ធមិត្តអ៊ឺរ៉ុប និងកាណាដា “ឥឡូវនេះកំពុងស្ថិតនៅលើគន្លងមួយ” ដើម្បីនាំយកការចំណាយលើវិស័យការពារជាតិ របស់ពួកគេឱ្យកាន់តែជិតទៅនឹងសហរដ្ឋអាមេរិក។ លោកបានលេីកឡេីងថា “នេះគឺជាការចាំបាច់ដើម្បីរក្សាអាត្លង់ទិក អាកទិក អឺរ៉ុប...
កំពង់ធំះ នៅរសៀលថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ប៉ែន សុខឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ នៅគេហដ្ឋាន នៃសព ក្នុងភូមិ ទី៦ សង្កាត់ កំពង់ធំ ក្រុង...
ភ្នំពេញ៖ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ “ គម្រប់ខួប ១៣ឆ្នាំនៃការយាងសោយទិវង្គតរបស់ព្រះអង្គ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ។...