វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ របានអនុញ្ញាតឱ្យបន្តគម្រោងការបន្ធូរបន្ថយពន្ធ សម្រាប់គ្រឿងបន្លាស់រថយន្តដែលត្រូវប្រើប្រាស់ក្នុងរថយន្តផលិតនៅអាមេរិក និងការដំឡើងពន្ធ ២៥ភាគរយលើរថយន្តដឹកទំនិញធុនធ្ងន់ និងមធ្យម និងគ្រឿងបន្លាស់របស់ពួកគេ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា ដោយមានករណីលើកលែងមួយចំនួន។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានឧ្យដឹងថា ប្រទេសជប៉ុន និងសហភាពអឺរ៉ុប ដែលបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះ នឹងត្រូវបានលើកលែងពីពន្ធបន្ថែម។ ការប្រកាសដែលចុះហត្ថលេខាដោយលោក ត្រាំ ក៏បានដាក់ពន្ធ ១០ភាគរយលើរថយន្តក្រុងដែលនាំចូលផងដែរ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលថ្មីនឹងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន។ លោក Anutin បានធ្វើការកត់សម្គាល់នេះក្នុងពេលជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសថៃ គឺលោក Zhang Jianwei។ លោកនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងថៃ-ចិន ដោយកត់សម្គាល់ថាឆ្នាំនេះជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកមានប្រសាសន៍ថា រដ្ឋាភិបាលថ្មីនឹងធ្វើការដើម្បីជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងការរឹតចំណងមិត្តភាពរវាងប្រជាជនទាំងពីរ។ លោក...
មណ្ឌលគិរី៖ ប្រតិភូរបស់ខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានធ្វើដំណើរឆ្ពោះទៅប្រទេសវៀតណាម ដើម្បីចូលរួមប្រជុំជាមួយភាគីវៀតណាម ស្តីអំពីកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន ។ កិច្ចប្រជុំនេះភាគីវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ត្រឿង មិញឌឿង ស្នងការនគរបាលខេត្តឡឹម ដុង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ភាគីទាំងទាំងពីរត្រូវគេរាយការណ៍មកថា បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ខែតុលានិងបានលើកយកនូវ កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមប្រឹក្សាជាតិទទួលបន្ទុកកិច្ចការងារមាសរបស់ប្រទេសហ្កាណា ឬGoldBod បានប្រកាសថា យ៉ាងហោចណាស់ទឹកប្រាក់ប្រមាណជា៨ពាន់លានដុល្លារអាមេរិកត្រូវបានទទួលពីការនាំចេញមាសចាប់តាំងពីខែមករា ដើម្បីបង្កើនទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេស។ សេចក្តីថ្លែងការណ៍បាននិយាយថាក្រុមប្រឹក្សា GoldBod និងក្រុមហ៊ុនទីផ្សាររ៉ែដ៏មានតម្លៃ PMMCបានបង្កើតប្រាក់ជាង៨ពាន់លានដុល្លារជារូបិយប័ណ្ណបរទេសពីការនាំចេញមាសខ្នាតតូចរបស់ប្រទេសហ្គាណានៅចន្លោះខែមករាដល់ថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៥ ។ ទីភ្នាក់ងាររដ្ឋដែលមានសិទ្ធិផ្តាច់មុខក្នុងការគ្រប់គ្រងការជួញដូរមាសនៅក្នុងប្រទេសបាននិយាយថា ប្រាក់ចំណូលដែលទទួលបានពីការនាំចេញមាស ៨១ ៧១០ ២៣ គីឡូក្រាមមានតម្លៃ៨,០៦ ពាន់លានដុល្លារពីវិស័យរុករករ៉ែខ្នាតតូច បើធៀបនឹងតួលេខឆ្នាំ២០២៤ដែលមានចំនួន៤,៦១ពាន់លានដុល្លារ។...
បរទេស៖ មន្ត្រីជាង១០០នាក់ឆ្មក់ចូលក្លឹបរាត្រីទីក្រុងបាងកក ធ្វើតេស្តរកសារធាតុញៀន២១នាក់មន្ត្រីប៉ូលីស និងយោធាជាង១០០នាក់មកពីក្រុមប្រឹក្សាប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលក្លឹបរាត្រីមួយនៅ Ratchaprarop Soi 14 ក្នុងសង្កាត់ Ratchathewi នៃទីក្រុងបាងកក នៅវេលាម៉ោង ៥ ព្រឹកនេះ ថ្ងៃទី ១៨ ខែតុលា រកឃើញអតិថិជនជាជនជាតិថៃ និងបរទេសជាង ១០០នាក់នៅខាងក្នុង។ មន្ត្រីបានបិទរាល់សកម្មភាព ដើម្បីធ្វើតេស្តរកសារធាតុញៀន...
By Dr. Thourn Sinan – Spiritual & Tourism Professional 18-19 October 2025 Anutin’s Thailand: The Politics of Fear Behind a Smile Thailand loves...
ភ្នំពេញ ៖ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះ សំណាល ជាមួយបងប្អូនថ្នាក់ដឹកនាំសហព័ន្ធសហជីព នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ជំនួបនេះរៀបចំឡើងជាប្រចាំ ដើម្បីបង្កើនភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហជីព ក្នុងការពិនិត្យដោះស្រាយរាល់បញ្ហារបស់បងប្អូនកម្មករនិយោជិត ក្ដាប់បាននូវបញ្ហាប្រឈមនានា ជាពិសេសបញ្ហាវិវាទការងារ និងបាតុភាពផ្សេងៗ...
ភ្នំពេញ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ តុលា បានឲ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ច នៃសាធារណរដ្ឋកូរ៉េ ធ្វើការ បណ្តេញជនជាតិកូរ៉េខាងត្បូង ដែលបានប្រព្រឹត្តល្មើសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ៦៤នាក់ ស្រី ៥នាក់...
ភ្នំពេញ ៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីតំណាង ឃុំកណ្ដឹងតូច ឃុំត្រពាំងសាប មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្ដឹង និងមន្ទីរបរិស្ថាន ខេត្តតាកែវ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានរកឃើញការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន LH-TBC (CAMBODIA) CO.,...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសស៊ុយអែតបានប្រកាសថា ខ្លួននឹងចាប់ផ្តើមស្តុកស្បៀងអាហារ និងការផ្គត់ផ្គង់កសិកម្មជាលើកដំ បូងចាប់តាំងពីសង្គ្រាមត្រជាក់ ដោយលើកឡើងពីអ្វីដែលមន្ត្រី ពិពណ៌នាថា ជាការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសរុស្ស៊ី ។យ៉ាងណាក្តីទីក្រុងមូស្គូបានច្រានចោលការ អះអាងទាំងនេះ ដោយទទូចថាវាមិនបង្កគ្រោះថ្នាក់ដល់ប្រទេស សមាជិករបស់ណាតូ ឬសហភាពអឺរ៉ុបណាមួយឡើយ។ ក្រុមប្រឹក្សាជាតិទទួលបន្ទុកកិច្ចការងារ កសិកម្មស៊ុយអែតបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងបង្កើតទុនបម្រុងគ្រាអាសន្ន នៃគ្រាប់ធញ្ញជាតិ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត ដើម្បីធានាថាប្រជាពលរដ្ឋមានលទ្ធភាព ទទួលបានអាហារគ្រប់គ្រាន់ក្នុង...