បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រមុខការទូតកំពូល របស់ប្រទេសរុស្ស៊ីលោក Sergey Lavrov បានសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នេះបើយោងតាមការបញ្ជាក់ ដោយក្រសួងការបរទេសនៅទីក្រុងមូស្គូ បានប្រកាសកាលពីថ្ងៃចន្ទ។ ក្រសួងបាននិយាយថា អ្នកការទូតទាំងពីរបានពិភាក្សាគ្នា ក្នុងន័យស្ថាបនាអំពីវិធីអនុវត្តកិច្ចព្រមព្រៀង ដែលបានឈានដល់ពីមុនរវាងប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក Donald Trump បានលើកឡើងសាជាថ្មីថាលោកមិនជឿឡើយដែលអ៊ុយក្រែន អាចឈ្នះសង្រ្គាមជាមួយរុស្ស៊ីនោះ។ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមាន កាលពីថ្ងៃចន្ទ លោក Trump បាននិយាយថា ៖ពួកគេនៅតែអាចឈ្នះវាបាន? ខ្ញុំមិនគិតថាពួកគេនឹងឈ្នះនោះទេ ថាពួកគេនៅតែអាចឈ្នះវាបាន នៅពេលត្រូវបានសួរឱ្យបញ្ជាក់ ពីជំហររបស់គាត់លើជម្លោះ។ នៅពេលសួរអំពីការវាយប្រហារ របស់រុស្ស៊ីលើតំបន់ជនស៊ីវិល ក្នុងប្រទេសអ៊ុយក្រែន លោកបានឆ្លើយថាអ្នកស្លាប់ភាគច្រើនជាទាហាន។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគាំទ្រឲ្យក្រុមអាជីវករខ្មែរ លក់ទំនិញថៃចាស់ៗឲ្យអស់ ប៉ុន្តែមិនត្រូវនាំចូលទំនិញថ្មីៗ មកថែមទៀតនោះទេ ។ តាមរយៈឆ្លើយតបខំមិន នៅក្នុងខ្លឹមសារ របស់សម្តេចតេជោលើកឡើងពីលោក Ko1 និងគ្នីគ្នានាំគ្នាដុតបំផ្លាញ ទំនិញថៃចោល កាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ បានមានប្រសាសន៍ថា...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសំណើ របស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ចំនួន៥។ សេចក្តីព្រាងច្បាប់ ចំនួន៥នោះ រួមមាន៖ ១-ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខណ្ឌបទប្បញ្ញត្តិសុវត្ថិភាព ម្ហូបអាហារអាស៊ាន។២-ការអនុម័តយល់ព្រម លើពិធីសារធ្វើវិសោធកម្មកិច្ចព្រមព្រៀង...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT ក្រុមប្រឹក្សាអឺរ៉ុបបានប្រកាសថា សមាជិកសហភាពអឺរ៉ុបទាំងឡាយ បានយល់ព្រមហាមឃាត់ការដឹកជញ្ជូន ឧស្ម័នរុស្ស៊ីតាមរយៈប្លុកនេះនៅក្នុងការសម្រេចចិត្តដាក់សំពាធថ្មី មួយទៀតទៅលើប្រទេសរុស្សី។ ក្រុមប្រឹក្សាបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នាំចូលថ្មីសម្រាប់ហ្គាសរុស្ស៊ីនឹងត្រូវបានហាមឃាត់ ដោយប្លុកចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៦។ កិច្ចព្រមព្រៀងរយៈពេលខ្លី ដែលបានឈានដល់មុនថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២៥ នឹងត្រូវបានអនុញ្ញាត ឱ្យដំណើរការរហូតដល់ថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២៦ ខណៈដែលកិច្ចសន្យារយៈពេលវែង នឹងត្រូវបានអនុញ្ញាតឱ្យដំណើរ ការរហូតដល់ថ្ងៃទី១ខែមករា...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា សហភាពអឺរ៉ុបកំពុងធ្វើអ្វីៗ គ្រប់យ៉ាងតាមអំណាចរបស់ខ្លួន ដើម្បីបំផ្លាញដល់កិច្ចប្រជុំកំពូល នាពេលខាងមុខ រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃចន្ទថា ប្លុកនេះកំពុងអនុវត្ត...
តេហេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្កោលទោសយ៉ាង ដាច់អហង្ការ ចំពោះអ៊ីស្រាអែល ចំពោះ “ការរំលោភជាញឹកញាប់” នៃបទឈប់បាញ់ជាមួយក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Baghaei បានថ្កោលទោសជាពិសេសការ វាយប្រហាររបស់អ៊ីស្រាអែល នៅយប់ថ្ងៃសុក្រ លើរថយន្ដក្រុងដឹកគ្រួសារប៉ាឡេស្ទីនទៅកាន់ផ្ទះរបស់ពួកគេនៅភាគខាងជើងហ្គាហ្សា ដែលបានសម្លាប់មនុស្ស ១១ នាក់...