ប្រ៊ុចសែល ៖ មេដឹកនាំសហភាពអឺរ៉ុប បានបរាជ័យនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងការព្រមព្រៀងគ្នាលើផែនការ ប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ប្រាក់កម្ចីថ្មី សម្រាប់អ៊ុយក្រែន បន្ទាប់ពីការបែកបាក់ បានលេចឡើងម្តងទៀត នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុប ។ សេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូលមានពាក្យពេចន៍ទន់ ជាងសេចក្តីព្រាងមុនៗ ដែលឆ្លុះបញ្ចាំងពីការជំទាស់ និងកង្វល់ផ្នែកច្បាប់ របស់បែលហ្ស៊ិកដែលលើកឡើង ដោយធនាគារកណ្តាលអឺរ៉ុប (ECB) នេះបើយោងតាមការចុះផ្សាយ...
បរទេស ៖ ជនបរទេសជាងមួយពាន់នាក់ ដែលសង្ស័យថា ធ្វើការជាអ្នកបោកប្រាស់ បានរត់គេចខ្លួនឆ្លងកាត់ព្រំដែនពី KK park ក្នុងទីក្រុង Myawaddy រដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការវាយឆ្មក់ ដ៏សំខាន់មួយកាលពីថ្ងៃចន្ទ។យោងតាមសារព័ត៌មាន Khaosod ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា គិតត្រឹមព្រឹកនេះ មនុស្សចំនួន...
ភ្នំពេញ ៖ នៅថ្ងៃទី ទី២៣ ខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានរៀបចំពិធីប្រកាសជ័យលាភី «សាលាមេត្រីបរិស្ថានលើកទី៥ ឆ្នាំ២០២៥» នៅទីស្តីការក្រសួង ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។ ពិធីនេះត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្ត និងការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់សាលារៀន ក្នុងការអនុវត្តគោលការណ៍ណែនាំ ស្តីពីសាលាមេត្រីបរិស្ថាននៅកម្ពុជា។ សាលារៀន...
ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ធំ នាពេលថ្មីៗនេះ បានជួបពិភាក្សាការងារ ជាមួយ លោក Chen Hai Hua នាយកគ្រប់គ្រងពាណិជ្ជកម្ម ក្រៅប្រទេសនៃក្រុមហ៊ុន New Hope...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា មានអ្នកចង់ប្តឹងទៅសហប្រធាន នៃកិច្ចព្រមព្រៀងបារីស អំពីការបំពានរបស់ថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា ។ចំពោះអ្នកចង់ឲ្យប្តឹងនេះ សម្តេចតេជោ លើជាសំណួរថា តើម្ចាស់ហត្ថលេខី និងសហប្រធាន តើពួកគាត់ព្រមដែរទេ? ។ នាឱកាសអញ្ជើញ ដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី...
ប៊ែរឡាំង៖ យោងតាមទិន្នន័យ ពីការិយាល័យស្ថិតិសហព័ន្ធរបស់អាល្លឺម៉ង់ ប្រទេសចិន បានជំនួសសហរដ្ឋអាមេរិក ដោយក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត របស់អាល្លឺម៉ង់ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៥ ។ អ្នកវិភាគឲ្យដឹងថា ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីផលប៉ះពាល់កាន់តែខ្លាំងឡើងនៃពន្ធគយ និងរបាំងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើឱ្យទំនាក់ទំនង សេដ្ឋកិច្ចឆ្លងមហាសមុទ្រអាត្លង់ទិកតានតឹង និងធ្វើឱ្យសន្ទុះនាំចេញ របស់អាល្លឺម៉ង់ចុះខ្សោយ។ ចាប់ពីខែមករាដល់ខែសីហា ការនាំចេញរបស់អាល្លឺម៉ង់ ទៅកាន់សហរដ្ឋអាមេរិកមានចំនួនសរុប ១០១ ពាន់លានអឺរ៉ូ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានផ្ញើសារទៅកាន់ក្រុមមនុស្សមួយចំនួន ទាំងក្នុងនិងក្រៅប្រទេស ដែលបានតាំងខ្លួនឯងជាគ្រូ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងបារីស ប្រទេសបារាំង ២៣ តុលា តើបានដឹងហេតុការណ៍កើតឡើង និងបត់បែនយ៉ាងណាខ្លះ? ។ ក្នុងឱកាសអញ្ជើញ ដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី ៥...
ការិយាល័យអ្នកនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «ស្វាយរៀងខេត្តខ្ញុំ» សូមលុបវីដេអូចាស់ទាក់ទង នឹងការតវ៉ា របស់កម្មករ-កម្មការិនី នៅរោងចក្រថូនវីន ជាបន្ទាន់ ព្រោះករណីនេះត្រូវបានដោះស្រាយចប់រួចរាល់ហើយ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី២៤ ខែតុលានេះថា ចំពោះករណីការតវ៉ា របស់បងប្អូនកម្មករ-កម្មការនី នៅរោងចក្រថូនវីន...
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់លើការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិត របស់ប្រជាជន ជាពិសេសជនមានពិការភាព គឺជាការងារមួយដ៏មានសារៈសំខាន់ និងតែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានកិត្តិយសក្រុមការងារ សកម្មភាពជនពិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៣ ខែតុលា...
តូក្យូ៖ យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលមួយបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនថ្មីលោកស្រី Sanae Takaichi កំពុងរៀបចំកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូងជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ថ្ងៃសៅរ៍។ មេដឹកនាំទាំងពីរ ដែលមិនទាន់បានទាក់ទងដោយផ្ទាល់ចាប់តាំងពីលោកស្រី Takaichi បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ជប៉ុនកាលពីថ្ងៃអង្គារ ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការពង្រឹងសម្ព័ន្ធភាពជប៉ុន-អាមេរិក មុនពេលដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ប្រទេសជប៉ុននៅសប្តាហ៍ក្រោយ។ យោងតាមប្រភពព័ត៌មាន ពួកគេក៏ទំនងជានឹងពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ផងដែរ រួមទាំងការអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិននៅក្នុងតំបន់ និងការបាញ់មីស៊ីលផ្លោងជាបន្តបន្ទាប់របស់កូរ៉េខាងជើង...