តូក្យូ៖ ប្រភពដែលស្គាល់ពីបញ្ហានេះបានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងរៀបចំកិច្ចប្រជុំរវាងប្រមុខការពារជាតិរបស់ពួកគេនៅទីក្រុងតូក្យូនៅថ្ងៃពុធសប្ដាហ៍ក្រោយ ដែលនឹងក្លាយជាកិច្ចប្រជុំរដ្ឋមន្ត្រីលើកដំបូងក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោកស្រី Sanae Takaichi នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ រដ្ឋមន្ត្រីការពារជាតិថ្មីលោកស្រី Shinjiro Koizumi បានត្រៀមខ្លួនរួចជាស្រេចដើម្បីជម្រាបជូនរដ្ឋមន្ត្រីក្រសួងកិច្ចការសង្គ្រាមសហរដ្ឋអាមេរិកលោក Pete Hegseth អំពីផែនការរបស់ប្រទេសជប៉ុន ក្នុងការកែសម្រួលឯកសារគោលនយោបាយការពារជាតិ និងសន្តិសុខសំខាន់ៗចំនួនបី និងបង្កើនការចំណាយលើការការពារជាតិដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។ ប្រសិនបើដឹង កិច្ចប្រជុំរបស់ពួកគេនឹងធ្វើឡើងមួយថ្ងៃបន្ទាប់ពីការចរចាដែលរំពឹងទុករវាងលោកស្រី...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum កាលពីថ្ងៃអង្គារបាននិយាយថា ជនជាតិម៉ិកស៊ិកចំនួន២៣៨២នាក់ត្រូវបានចាប់ខ្លួននៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីខែមករា២០២៥មកម្ល៉េះ។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានពេលព្រឹកនៅវិមានជាតិ លោកស្រី Sheinbaum បានកត់សម្គាល់ថា ក្នុងនោះផងដែរជនជាតិម៉ិកស៊ិក១៣៩០ នាក់ ឬប្រហែល៥៨,៣ភាគរយនៃអ្នកជាប់ឃុំទាំងអស់ត្រូវបានចាប់ខ្លួននៅចន្លោះថ្ងៃទី៦ខែមិថុនាដល់ថ្ងៃទី២០ខែតុលា ក្នុងការបង្ក្រាបអន្តោប្រវេសន៍ដែលធ្វើឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោកស្រីSheinbaum បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពផ្លូវច្បាប់នៃអ្នកដែលត្រូវបានឃុំខ្លួនដែលមិនត្រូវបានគេបញ្ជាក់ឱ្យច្បាស់លាស់។ លោកស្រីប្រធានាធិបតីបាននិយាយថា៖យើងមិនយល់ស្របនឹងរបៀបដែលបងប្អូនប្រុសស្រីរបស់យើងកំពុងត្រូវបានប្រព្រឹត្តនៅទីនោះទេ។លោកស្រីលើកឡើងនេហដោយសំដៅទៅលើការវាយឆ្មក់ជនអន្តោប្រវេសន៍នៅក្នុងសហរដ្ឋអាមេរិក។ លោកស្រីបានរំលឹកឡើងវិញថា មិកស៊ិកបានផ្ញើកំណត់ទូតជាច្រើនដល់ទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងគោលនយោបាយប្រឆាំងជនអន្តោប្រវេសន៍ថ្មីរបស់ខ្លួន និងកំពុងជួយពលរដ្ឋដែលត្រូវការដំបូន្មានផ្នែកច្បាប់ដើម្បីបរិហារការរំលោភសិទ្ធិមនុស្ស៕...
ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា លើកទីមួយ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៥ ក្រោមមូលបទ «ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប»។ វេទិកានេះមានគោលបំណងពង្រឹងវិស័យស្វាយចន្ទី និងម្រេចរបស់កម្ពុជា តាមរយៈការលើកកម្ពស់ការផលិត ការកែច្នៃ និងការឈានចូលទីផ្សារថ្មីៗ ដែលរួមចំណែកដល់គោលដៅជំរុញទំនើបកម្មឧស្សាហកម្ម និងការកែច្នៃផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា លើកទី១ ត្រូវបានសហការរៀបចំឡើង ដោយក្រសួងពាណិជ្ជកម្ម...
ភ្នំពេញ ៖ អ្នកនាំពាក្យគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា នៅក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ (IPU)បានឱ្យដឹងថា ក្នុងនាមជាសមាជិកនៃក្រុមប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APG), កម្ពុជាត្រូវបានជ្រើសតាំងយ៉ាងត្រឹមត្រូវ។ការលើកឡើងរបស់បែបនេះ បន្ទាប់ពីសារព័ត៌មាន The Nation របស់ថៃបានផ្សព្វផ្សាយព័ត៌មានមិនពិតចោទប្រកាន់មកលើកម្ពុជា ពាក់ព័ន្ធទៅនឹងតួនាទីរបស់ថៃក្នុងសហភាពអន្តរសភា ។ យោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥បានឲ្យដឹងថា អ្នកនាំពាក្យគណៈប្រតិភូកម្ពុជាហួសចិត្តយ៉ាងខ្លាំង ដោយបណ្តាញផ្សព្វផ្សាយព័ត៌មាន The Nation...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បី ពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន។ របៀបវារៈមួយចំនួន រួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ ២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយកាលពីយប់ថ្ងៃពុធថា យោធាសហរដ្ឋអាមេរិកបានវាយប្រហារលើនាវា ដែលសង្ស័យជួញដូរគ្រឿងញៀនមួយបន្ថែមទៀតនៅក្នុងដែនទឹកអន្តរជាតិនៅភាគខាងកើតប៉ាស៊ីហ្វិក ដោយបានសម្លាប់មនុស្សទាំង៣នាក់នៅលើនាវា។ លោកHegseth បានចោទប្រកាន់ម្តងទៀតថា នាវាទាំងនោះគឺជាអ្នកដឹកគ្រឿងញៀនដោយនិយាយថា ខ្លួនកំពុងធ្វើដំណើរតាមផ្លូវឆ្លងកាត់ការជួញដូរគ្រឿងញៀន ដែលគ្រប់គ្នាតែងតែទទួលស្គាល់។ លោកបាននិយាយថា៖ការវាយប្រហារ កូដកម្មទាំងនេះនឹងបន្តពីមួយថ្ងៃទៅមួយថ្ងៃ។ ទាំងនេះមិនមែនគ្រាន់តែគោលដៅទៅលើអ្នករត់ការគ្រឿងញៀនទេពីព្រោះថាពួកគេក៏ជាភេរវករ គ្រឿងញៀនដែលនាំមកនូវការស្លាប់ និងការបំផ្លិចបំផ្លាញដល់ទីក្រុងរបស់យើងផងដែរ។ យើងនឹងបន្តស្វែងរកពួកគេ ហើយសម្លាប់ពួកគេរហូតដល់ការ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយកាលពីថ្ងៃពុធថា លោកនឹងបង្កើនការនាំចេញរបស់ប្រទេសនេះ ទ្វេដងទៅកាន់ទីផ្សារមិនមែនសហរដ្ឋអាមេរិកក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដើម្បីកាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ចរបស់ខ្លួន លើសហរដ្ឋអាមេរិក។ នៅក្នុងសុន្ទរកថាដែលរៀបរាប់អំពីអាទិភាពរបស់ រដ្ឋាភិបាលរបស់គាត់សម្រាប់ថវិកាសហព័ន្ធនៅខែក្រោយ លោក Carney បាននិយាយថា ធម្មជាតិនៃទំនាក់ទំនងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរ ដូច្នេះកំណត់គោលដៅនៃការនាំចេញមិនមែនសហរដ្ឋអាមេរិកទ្វេដងក្នុងរយៈពេល១០ឆ្នាំខាងមុខ។ លោក Carney បាននិយាយថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនៅទីក្រុង Budapest ដែលបានគ្រោងទុកជាមួយសមភាគីអាមេរិក លោក Donald Trump គឺបានពន្យារពេល។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោកបានកត់សម្គាល់ថា សំណើដំបូងគឺធ្វើឡើងដោយភាគីអាមេរិក។ មេដឹកនាំរុស្ស៊ីបានសារភាពថា វាជាកំហុសមួយក្នុងការចូលទៅដល់កិច្ចប្រជុំកំពូលដោយគ្មានការរៀបចំចាំបាច់ ដោយលើកឡើងថាកិច្ចប្រជុំអាចនឹងនៅតែធ្វើឡើងនៅពេលក្រោយ។ លោក Putinបានសង្កត់ធ្ងន់ថា...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ នឹងមិនវិលត្រឡប់មកតុចរចាវិញទេ លុះត្រាតែសហរដ្ឋអាមេរិក បោះបង់ចោល “ការទាមទារហួសហេតុ” និង “សំណើមិនសមហេតុផល”របស់ខ្លួន ។ លោកបានធ្វើការកត់សម្គាល់នៅពេលមកដល់ទីក្រុង Mashhad ភាគឦសានរបស់ប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមសន្និសីទមួយ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ។...