ព័ត៌មានអន្តរជាតិ
ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ចិននឹងបង្កើត ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់មួយទៀត!
នាព្រឹកថ្ងៃទី២៤ ខែតុលា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទឧទ្ទេសនាម និងបកស្រាយអំពីស្មារតី នៃកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ។ តាមការលើកឡើងឱ្យដឹងថា «សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ ៥ឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន »បានស្នើឱ្យកសាងឧស្សាហកម្មសសរស្តម្ភងើបឡើងថ្មី និងពន្លឿនការអភិវឌ្ឍចង្កោមឧស្សាហកម្មងើបឡើងថ្មីជាយុទ្ធសាស្ត្រ ដូចជាថាមពលថ្មី សម្ភារៈថ្មី អាកាសចរណ៍ និងអវកាស និងសេដ្ឋកិច្ច តាមរយៈមធ្យោបាយដឹកជញ្ជូនក្នុងរយៈកម្ពស់ទាប...