កាលពីថ្ងៃទី២៧ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២០ នៅក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី ។ លោក Li Qiang បានថ្លែងថា កាលពី២០ឆ្នាំមុន កិច្ចប្រជុំកំពូលអាស៊ីបូព៌ាបានបង្កើតឡើងនៅក្រុងគូឡាឡាំពួ ។ រយៈពេល២០ឆ្នាំកន្លងទៅនេះ កិច្ចប្រជុំកំពូលបានដើរតួនាទីមានលក្ខណៈស្ថាបនាជាទូទៅ ដើម្បីជំរុញស្ថិរភាពនិងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងតំបន់ ។ លោក Li...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ...
បាត់ដំបង ៖ ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ នៅខេត្តបាត់ដំបង លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺមិនកំណត់អាយុទេ។ លោកឧបនាយករដ្ឋមន្ត្រី បន្ដថា មន្ត្រីដែលចូលនិវត្តន៍រួចហើយក្ដី ក៏នៅតែអាចប្រឡងប្រជែង បន្តបម្រើការងារជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារបានដែរ ឱ្យតែពួកគាត់មានឆន្ទៈ និងកម្លាំងកាយក្នុងការបំពេញការងារបន្តបាន។ លោកឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមបណ្ដាខេត្តធំៗចំនួន៥ ក្នុងខែតុលានេះ បានបញ្ចប់ដោយជោគជ័យហើយ ដោយមានអ្នកចូលរួមសរុបជាង ៥ពាន់នាក់ និងអ្នកទទួលបានការងារធ្វើភ្លាមៗជាង ២ពាន់នាក់។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ លោក ស៊ុន មេសា មានប្រសាសន៍នៅថ្ងៃទី២៨ ខែតុលានេះថា...
ភ្នំពេញ ៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក Alexei Overchuk, ឧបនាយករដ្ឋមន្ត្រី នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ខណៈកម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងការប្រកាន់ខ្ជាប់ ចំពោះសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ។ ការបញ្ជាក់នូវការប្តេជ្ញា របស់នាយករដ្ឋមន្ត្រីទាំងពីរខាងលើនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២៨...
បាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជន បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ អញ្ជើញចុះពិនិត្យគុណភាពផ្លូវជនបទចំនួន៥ខ្សែ នៅក្នុងខេត្តបាត់ដំបង។ ផ្លូវជនបទចំនួន៥ខ្សែ មានដូចខាងក្រោម៖ -ខ្សែផ្លូវទី១៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ១៤,៦២គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ...
តាកែវ ៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៤ ខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ លោកប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងមេបញ្ជាការរង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ពុំមានប្រទេសណាមួយ មានលទ្ធភាពប្រឈមមុខ នឹងបញ្ហាដ៏ស្មុគស្មាញ នាពេលបច្ចុប្បន្ន តែម្នាក់ឯងនោះទេ និងបានអំពាវនាវឱ្យប្រកាន់យក នូវស្មារតីទំនួលខុសត្រូវរួម ក្នុងការលើកកម្ពស់ នូវតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ ។ យោងតាមក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី២០ ក្រៅពីការថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះម៉ាឡេស៊ី, សហរដ្ឋអាម៉េរិកហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងអំណរគុណ ដល់ប្រទេសចិន ចំពោះការរៀបចំកិច្ចសន្ទនាក្រៅផ្លូវការ ជាបន្តបន្ទាប់ ក្នុងគោលដៅលើកកម្ពស់ ការស្វែងយល់ដឹងពីគ្នា និងជំរុញឱ្យមានការដោះស្រាយដោយសន្តិវិធី រវាងកម្ពុជានិងថៃ។ យោងតាមក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា...