ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែតុលាតាមម៉ោងក្នុងតំបន់ ចិននិងអាមេរិកបានធ្វើកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៅក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី។ លោក Li Chenggang តំណាងចរចាពាណិជ្ជកម្មអន្តរជាតិនិងជាអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅថ្ងៃទី២៦ខែតុលាថា ក្រុមការងារខាងពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ចិននិងអាមេរិកបានធ្វើការផ្លាស់ប្តូរនិងកិច្ចពិភាក្សាដោយស្មោះត្រង់និងស៊ីជម្រៅអំពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលភាគីទាំងពីរចិននិងអាមេរិកយកចិត្តទុកដាក់ដូចគ្នា។ លើសពីនេះ លោក Li Chenggang ក៏បានលើកឡើងថា កិច្ចពិភាក្សារវាងចិននិងអាមេរិកមានប្រធានបទជាច្រើនដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ដូចជាបញ្ហាស្តីពីការដាក់កំហិតលើការនាំចេញ ការពន្យាពេលបន្ថែមនៃការផ្អាក “ពន្ធបដិការ” បញ្ហាអំពីពន្ធគយលើសារធាតុហ្វេនតានីល និងកិច្ចសហប្រតិបត្តិការផ្នែកការបង្រ្កាបថ្នាំញៀនហ្វេនតានីល ព្រមទាំងបញ្ហាអំពីការពង្រីកពាណិជ្ជកម្មបន្ថែមទៀត...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន ឥឡូវគាត់បានទទួលមរណភាពហើយ(28/10/2025)😢 សូមអោយដួងវិញ្ញាណខណ្ឌបងថ្លៃទៅអោយបានស្ងប់សុខផងចុះ🙏😢😢»។ សូមរំលឹកថា កាលពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ វាយឆ្កែចចកងាប់...
ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី៣២នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅកូរ៉េខាងត្បូង និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង កិច្ចសន្ទនាស្តីពី “អភិបាលកិច្ចសកល និងវិបុលភាពរួមនៅអាស៊ីប៉ាស៊ីហ្វិក” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សាកលវិទ្យាល័យ Yonseiកូរ៉េខាងត្បូង និង ស្ថានីយទូរទស្សន៍YTN កូរ៉េខាងត្បូងបានធ្វើឡើងនៅទីក្រុងប៉េកាំងនាពេលថ្មីៗកន្លងទៅនេះ។ ក្នុងកិច្ចសន្ទនានេះ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា អគ្គស្ថានីយវិទ្យុ...
ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែតុលា តាមម៉ោងក្នុងតំបន់ លោក He Lifeng អ្នកដឹកនាំភាគីចិនផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក និងជាឧបនាយករដ្ឋមន្ត្រីចិន រួមជាមួយនិងលោកជេហ្វ្រី ប៊ែសសាន់ អ្នកដឹកនាំភាគីអាមេរិកផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអាមេរិក-ចិន និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក និងលោក ហ្គ្រេយើរ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានធ្វើកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។...
តើលោកអ្នកដឹងទេ ? ក្នុងសកលលោក មនុស្សចំនួន ១% ដែលមានបំផុតកំពុងកាន់កាប់ទ្រព្យសម្បត្តិចំនួនលើសពី ៦០ % នៃទូទាំងពិភពលោក! ប្រឈមមុខនឹងគម្លាតកាន់តែធ្ងន់ធ្ងរឡើងរវាងអ្នកមាន និងអ្នកក្រនៅក្នុងពិភពលោកសព្វថ្ងៃនេះ ប្រទេសចិនបានផ្តល់ដំណោះស្រាយបូព៌ា។ កាលពីរាប់ពាន់ឆ្នាំមុន តម្រិះប្រាជ្ញារបស់ខុងជឺ បានលើកឡើងថា«មិនខ្លាចខ្វះ ខ្លាចតែមិនស្មើភាព» មកដល់បច្ចុប្បន្ន ចិនបានចំណាយរយៈពេល ៨ ឆ្នាំបានបង្កើតអព្ភូតហេតុនៃសម័យនេះដែលធ្វើឱ្យមនុស្សក្រីក្រចំនួន១០០លាននាក់ចេញផុតពីភាពក្រីក្រទាំងអស់ សព្វថ្ងៃ ការធ្វើទំនើបកម្មតាមបែបផែនចិនដើម្បីធ្វើឱ្យប្រជាជនទាំងអស់មានជីវភាពសម្បូរសប្បាយ...
ប៉ុន្មានថ្ងៃមុន សន្និសីទពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានក្លាយជាការផ្តោតអារម្មណ៍នៃមតិសាធារណៈអន្តរជាតិ ។ ក្នុងនោះ ការរៀបចំចាត់ចែងជាយុទ្ធសាស្ត្រដែលកំណត់ក្នុងសន្និសីទពេញអង្គ ពោលគឺ ក្នុងអំឡុងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ពន្លឿនការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាខ្ពស់ដោយឯករាជ្យម្ចាស់ការ និងណែនាំការអភិវឌ្ឍផលិតកម្មគុណភាពថ្មី បានញ៉ាំងឱ្យប្រព័ន្ធសារព័ត៌មានបរទេសមានការចាប់អារម្មណ៍និងពិភាក្សាយ៉ាងច្រើន ។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនសម្គាល់ឃើញថា សន្និសីទពេញអង្គបានបង្ហាញឃើញថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងតួនាទីរបស់បច្ចេកវិទ្យាក្នុងការបង្កើតផលិតកម្មគុណភាពថ្មី ហើយក៏បានចង្អុលបង្ហាញពីទិសដៅសម្រាប់ការអភិវឌ្ឍនៅលើពិភពលោកទាំងមូលផងដែរ ។ ក្នុងអំឡុងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ...
សន្និបាតរំលឹកខួបលើកទី៨០ នៃការស្តារអធិបតេយ្យភាពឡើងវិញចំពោះតៃវ៉ាន់បានបើកធ្វើនៅទីក្រុងប៉េកាំងនៅថ្ងៃទី ២៥ ខែតុលា។ លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានអញ្ជើញចូលរួម ព្រមនិងថ្លែងសុន្ទរកថាក្នុងសន្និបាត។ លោកបានលើកឡើងថា ត្រូវសិក្សានិងអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសុន្ទរកថាសំខាន់របស់លោកអគ្គលេខាធិការបក្ស Xi Jinping នៅក្នុងសន្និបាតរំលឹកខួបលើកទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងហ្វាស៊ីស ព្រមទាំងរួបរួម និងប្រមូលផ្តុំប្រជាជនចិនទាំងក្នុងស្រុក និងក្រៅប្រទេសយ៉ាងទូលំទូលាយ...
សកម្មភាពចាក់ផ្សាយភាពយន្ត និងកម្មវិធីទូរទស្សន៍ដ៏ឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅអង្គភាពសេដ្ឋកិច្ចជាសមាជិក APEC បានចាប់ផ្តើមដំណើរការខណៈលោកស៊ី ជីនភីង ប្រធានរដ្ឋចិននឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលក្រៅផ្លូវការលើកទី៣២នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង សកម្មភាពចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍ដ៏ឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅអង្គភាពសេដ្ឋកិច្ចជាសមាជិកAPECបានចាប់ផ្តើមដំណើរការ។ ភាពយន្តនិងកម្មវិធីទូរទស្សន៍ដ៏ឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាង១០ រួមមានដូចជា《និស្ស័យវប្បធម៌របស់លោក ស៊ី ជីនភីង 》《ផ្លូវធ្វើទំនើបកម្មតាមបែបផែនចិន 》 និង《សំឡេងរបស់អ្នក 》ជាដើមត្រូវបានចាក់ផ្សាយជាបន្តបន្ទាប់តាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗចំនួន២២ នៃប្រទេស ១៤ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដូចជា អូស្រ្តាលី កាណាដា ឈីលី ឥណ្ឌូណេស៊ី...
“ផែនការនីមួយៗសុទ្ធតែជាសញ្ញាកត់សម្គាល់នូវជំហាននីមួយៗរបស់វឌ្ឍនភាពប្រជាជាតិ” “ផែនទីបង្ហាញផ្លូវថ្មីរបស់ចិននឹងផ្តល់ការណែនាំដល់ការអភិវឌ្ឍក្នុងស្រុកចិននិងកិច្ចសហប្រតិបត្តិការអន្តរជាតិ” “គំនិតជាយុទ្ធសាស្ត្រនិងការរៀបចំចាត់ចែងរបស់បក្សកុម្មុយនីស្តចិនដែលជាបក្សកាន់អំណាចគឺកម្រមានលើពិភពលោក”។ល។ អំពីសន្និសីទពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលបើកធ្វើពីថ្ងៃទី២០ដល់ថ្ងៃទី២៣ខែតុលានៅក្រុងប៉េកាំង សហគមន៍អន្តរជាតិបានយកចិត្តទុកដាក់យ៉ាងខ្លាំង ។ សន្និសីទពេញអង្គលើកនេះបានពិនិត្យពិភាក្សានិងអនុម័តលើ«សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ ៥ឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន» (ខាងក្រោមហៅកាត់ថា សំណើ) ដោយបញ្ជាក់ពីគោលការណ៍ណែនាំនិងគោលដៅសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ចិនក្នុងរយៈពេលអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ ៥ឆ្នាំ ទី១៥” ដែលបានគ្រោងផែនការគោលដ៏មហិមាសម្រាប់ការអភិវឌ្ឍក្នុង៥ឆ្នាំខាងមុខនេះ ។ នៅប្រទេសចិន ការគ្រោងផែនការដោយវិទ្យាសាស្ត្រនិងការអនុវត្តផែនការក្នុងរយៈពេល៥ឆ្នាំជាបន្តបន្ទាប់ ជាបទពិសោធន៍ដ៏សំខាន់មួយនៃអភិបាលកិច្ចជាតិរបស់បក្សកុម្មុយនីស្តចិន...
កិច្ចប្រជុំលើកទី១៨នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានបើកធ្វើកិច្ចប្រជុំពេញអង្គលើកទី១និងកិច្ចប្រជុំពេញអង្គលើកទី២នៅវិមានសភាប្រជាជនក្រុងប៉េកាំងកាលពីថ្ងៃទី២៤ខែតុលា ។ កិច្ចប្រជុំបានបោះឆ្នោតនិងអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការកំណត់ទិវារំលឹកការស្តារអធិបតេយ្យភាពចំពោះតៃវ៉ាន់ឡើងវិញរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។ សូមបញ្ជាក់ថា យោងតាមសេចក្តីសម្រេចចិត្ត ថ្ងៃទី២៥ខែតុលាត្រូវបានកំណត់ជាទិវារំលឹកការស្តារអធិបតេយ្យភាពចំពោះតៃវ៉ាន់ឡើងវិញ ហើយប្រទេសចិននឹងរៀបចំសកម្មភាពរំលឹកតាមទម្រង់ផ្សេងៗ៕