ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ខូអិលធីឌី បានរៀបចំកម្មវិធី សូត្រមន្តលើករាសី និង បញ្ចៀសគ្រោះឧបទ្ទវ សម្រាប់ផ្សារទំនើបដោយមានគោលបំណង ឧទ្ទិសដល់ប្រជាជនដែលបានបាត់បង់ជីវិត ក្នុងជំលោះព្រំដែន កម្ពុជាថៃ និង សោកនាដកម្មពីការលោតពីលើអាគារកាលពីថ្ងៃច័ន្ទ ទី២៧ ខែតុលា...
ភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសន្និបាតសហភាពអន្តរសភា (IPU) មិនដែលបានស្នើសុំ ជួបជាមួយគណៈប្រតិភូថៃនោះទេ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យព្រឹទ្ធសភា ឆ្លើយតបទៅនឹងការចោទប្រកាន់របស់កាសែត The Nation ថៃដែលផ្សាយព័ត៌មាន មិនពិតមកលើសម្តេច ឃួន សុដារី នាថ្ងៃ២៩ តុលា...
បរទេស៖ គណៈប្រតិភូសមាគមកីឡាបាល់ទាត់ថៃ រួមទាំងអនុប្រធាន Adisak Benjasiriwan នឹងមកដល់ទីក្រុងហាណូយ ដើម្បីសុំទោស ចំពោះការបង្ហាញទង់ជាតិចិន ជំនួសឲ្យប្រទេសវៀតណាម ក្នុងការប្រកួតដណ្តើមពានរង្វាន់ ASEAN U19 Boys’ Futsal Championship។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥...
តូក្យូ៖ នាយករដ្ឋមន្ត្រីថ្មគជប៉ុនលោកស្រី Sanae Takaichi បានប្រាប់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកដំបូង កាលពីថ្ងៃអង្គារថា ប្រទេសជប៉ុនមានបំណងបន្ត នាំចូលឧស្ម័នធម្មជាតិ រាវរបស់រុស្ស៊ីសម្រាប់ពេលបច្ចុប្បន្ន ។ សហរដ្ឋអាមេរិកបានជំរុញឱ្យប្រទេសជប៉ុន បញ្ចប់ការនាំចូលថាមពល របស់រុស្ស៊ី ដើម្បីពង្រឹងទណ្ឌកម្មលើទីក្រុងមូស្គូ ជុំវិញសង្គ្រាមទ្រង់ទ្រាយធំរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ដែលបាន ចាប់ផ្តើមនៅឆ្នាំ២០២២។ នៅក្នុងកិច្ចប្រជុំជាមួយលោក ត្រាំ...
បរទេស៖ អាជ្ញាធរសុខាភិបាលក្នុងតំបន់បានរាយការណ៍ថា ការវាយប្រហារតាមអាកាស នៅពេលយប់របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិ ប៉ាឡេស្ទីនចំនួន ១០៤ នាក់ក្នុងនោះមានកុមារ ៤៦ នាក់។ ទោះបីជាមានការចោទ ប្រកាន់លើការបំពានលើបទ ឈប់បាញ់ក៏ដោយ ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាសបាននិយាយថា ពួកគេនៅតែប្តេជ្ញាគោរព ចំពោះបទឈប់បាញ់ដែលអាមេរិក បានជាអ្នកសម្របសម្រួល ដែលត្រូវបានព្រមព្រៀងគ្នាកាលពីថ្ងៃទី ១០ ខែតុលា។...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តី ជូនដំណឹងស្តីពី ការបិទចរាចរយានយន្ត គ្រប់ប្រភេទធ្វើដំណើរ លើកំណាត់ផ្លូវខេត្តលេខ 3KRT24 ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានជម្រាបជូនដំណឹង ដល់សាធារណជន...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញវិនិយោគិនកាណាដា ឱ្យមកស្វែងយល់ពីសក្តានុពលបរិយាកាសវិនិយោគ និងពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជា ពិសេសលើវិស័យបច្ចេកវិទ្យា ឧស្សាហកម្មបៃតង និងហេដ្ឋារចនាសម្ព័ន្ធ។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Yasir...
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានសហការជាមួយក្រុមហ៊ុន Viory របស់ប្រទេសអារ៉ាប់រួម រៀបចំសិក្ខាសាលា ស្ដីអំពី «ការផ្ទៀងផ្ទាត់ព័ត៍មានក្លែងក្លាយនិងការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងវិស័យព័ត៌មាន» ក្រោមអធិបតីភាព លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។ សិក្ខាសាលានេះ នឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០...
បរទេស៖ យោធារបស់ប្រទេសអេស្តូនីបានប្រកាសថា យន្តហោះដ្រូនមិនស្គាល់អត្តសញ្ញាណមួយគ្រឿង ត្រូវបានបាញ់ទម្លាក់នៅជិតមូលដ្ឋានទ័ពអាមេរិកមួយកន្លែង នៅភាគអាគ្នេយ៍នៃប្រទេសអេស្តូនី ជិតព្រំដែនរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅ Camp Reedo ដែលជាម្ចាស់ផ្ទះកងវរសេនាធំទី ៥ របស់កងទ័ពសហរដ្ឋអាមេរិក។ អង្គភាពនេះបានមកដល់ក្នុងខែកុម្ភៈ ដើម្បីជំនួសទាហានពីកងវរសេនាធំថ្មើរជើងទី៣០។ អ្នកនាំពាក្យកងកម្លាំងការពារជាតិអេស្តូនី លោកស្រី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនប្រេងធំរបស់រុស្ស៊ី Lukoil បានប្រកាសផែនការលប់ទ្រព្យសម្បត្តិបរទេសរបស់ខ្លួន បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដទៃផ្សេងទៀត។ ក្រុមហ៊ុនLukoil រួមជាមួយនឹងក្រុមហ៊ុនផលិតប្រេងសំខាន់ៗផ្សេងទៀតរបស់រុស្ស៊ី Rosneft ត្រូវបានគេកំណត់គោលដៅដោយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសកាលពីសប្តាហ៍មុនដោយប្រធានាធិបតី Donald Trump ដែលបានធ្វើតាមការដាក់ទណ្ឌកម្មស្រដៀងគ្នា របស់ចក្រភពអង់គ្លេសប្រឆាំងនឹងក្រុមហ៊ុនទាំងពីរ។ ការប្រកាសនេះបានធ្វើឲ្យតម្លៃប្រេងពិភពលោកឡើងថ្លៃគួរឲ្យកត់សំគាល់។ ក្រោមអាជ្ញាបណ្ណរតនាគារសហរដ្ឋអាមេរិក ក្រុមហ៊ុនទាំងពីរត្រូវបានអនុញ្ញាតឱ្យបញ្ចប់ប្រតិបត្តិការបន្តរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា។ ក្រុមហ៊ុន...