បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា រុស្ស៊ីកំពុងដើរតួជាអន្តរការី រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ។ លោកបានបន្ថែមថា ទីក្រុងយេរូសាឡឹមខាងលិច បានងាកទៅរកទីក្រុងមូស្គូ សម្រាប់ជំនួយក្នុងការបញ្ជូនទៅកាន់ទីក្រុងតេហេរ៉ង់ ការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសន្តិភាពនិងបំណងប្រាថ្នា របស់ខ្លួនក្នុងការជៀស វាងការប្រឈមមុខដាក់គ្នា។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បាននិយាយនៅមុនព្រឹត្តិការណ៍ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Johannesburg នៅក្នុងខេត្ត Gauteng នាខែវិច្ឆិកាថាអាហ្វ្រិកខាងត្បូង បានត្រៀមរៀបចំខ្លួនរួចរាល់ ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល G20។ ទោះបីជាមានសុទិដ្ឋិនិយម របស់រដ្ឋាភិបាលក៏ដោយ កិច្ចប្រជុំកំពូល G20...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា នៅមិនទាន់មានគម្រោង សម្រាប់កិច្ចប្រជុំមួយផ្សេងទៀត រវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិក របស់លោក Donald Trump នៅឡើយនោះទេ។ មេដឹកនាំទាំងពីរបានជួបគ្នាចុងក្រោយ នៅអាឡាស្កាកាលពីពាក់កណ្តាលខែសីហា...
ថ្ងៃទី១០ ខែ តុលា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានផ្ញើសារលិខិតជូនលោក Kim Jong-un អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស ពលករកូរ៉េខាងជើង ដើម្បីអបអរសាទរខួបទី៨០ នៃការបង្កើតបក្សពលករកូរ៉េខាងជើង ។ ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា...
ត្បូងឃ្មុំ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ មកពីស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានថ្លែងអំណរគុណនិងជំរុញឱ្យមានការចូលរួម កាន់តែច្រើនថែមទៀត បន្តសម្អាតតាមលំនៅឋានរៀងៗខ្លួន ដើម្បីជំរុញឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងស្អាត...
“លំហូរអ្នកដំណើរ ដែលបានបំបែកកំណត់ត្រាថ្មី” “លំហូរនៃការធ្វើដំណើរលើកកម្ពស់ទីផ្សារ ប្រើប្រាស់” “ព្រឹតិ្តការណ៍វប្បធម៌ និងកីឡាជំរុញការ ប្រើប្រាស់ក្នុងអំឡុងវិស្សមកាល” ។ ប្រព័ន្ធសារពត៌មានអន្តរជាតិ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស្សមកាលបុណ្យជាតិ និងបុណ្យសែនព្រះខែ របស់ប្រទេសចិនដែលទើបកន្លងផុតទៅ ។ មានប្រព័ន្ធសារព័ត៌មាន បានផ្សាយដំណឹងឱ្យដឹងថា នៅរមណីយដ្ឋានល្បីៗ អន្តរជាតិជាច្រើន សុទ្ធតែអាច ស្តាប់បានភាសាចិន រហូតដល់នៅកោះតូចមួយ នៃប្រទេសន័រវែសបានស្ទះចរាចរណ៍...
កំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ គម្រោងនេះគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ២៤៧ហិកតា ស្ថិតនៅក្នុងសង្កាត់ចំនួន៤ នៃក្រុង កំពង់ឆ្នាំង រួមមាន សង្កាត់ផ្សារឆ្នាំង សង្កាត់កំពង់ឆ្នាំង...
ភ្នំពេញ ៖ តំណាងគ្រឹះស្ថានសិក្សា និងសិស្សនិស្សិតបានលើកដៃគាំទ្រ យ៉ាងពេញទំហឹង នូវប្រសាសន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កន្លងមកនេះ ដែលមិនអនុញ្ញាត ឱ្យមានការវិនិយោគបារីអេឡិចត្រូនិក នៅកម្ពុជាជាដាច់ខាត ខណៈដែលផលិតផលនេះ បង្កឱ្យប៉ះពាល់សុខភាព របស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ។ ការគាំទ្រនេះ បានបង្ហាញឡើងក្នុងពិធីប្រកាស និងប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី នៃការប្រកួតបង្កើតស្នាដៃផលិតវីដេអូ...
ភ្នំពេញ ៖ កងកម្លាំងចម្រុះរបស់សៀមនៅរសៀលថ្ងៃទី១០ តុលានេះ បាននិងកំពុងយកគ្រឿងចក្រមកឈូសឆាយដោយខុសច្បាប់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិ៕
ភ្នំពេញ៖ នាវាកងទ័ពជើងទឹក ចិននិងអូស្រ្តាលី សរុបចំនួន៣គ្រឿង នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដោយចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្របពេលដែលស្ថានការន៍ នៅព្រំដែនកម្ពុជា-ថៃ ហាក់មានភាពតានតឹងឡើងវិញ បន្ទាប់ពីភាគីថៃ បានដាក់ឱសានវាទ ឱ្យពលរដ្ឋកម្ពុជា រុះរើលំនៅឋានរបស់ខ្លួន នៅភូមិជោគជ័យនិងព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ភាពតានតឹងបង្ករឡើងដោយថៃ នាថ្ងៃទី១០...