ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានរកឃើញ ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ជាប្រភេទរោងចក្រ កាត់ដេរសម្លៀកបំពាក់ នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រព្រឹត្តល្មើសច្បាប់ ដោយធ្វើការដុតកម្ទេចក្រណាត់ ក្នុងច្រវ៉ាក់ផលិតកម្មរបស់ខ្លួន និងបានធ្វើការបំពុលខ្យល់ ដែលល្មើសនឹង។...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា គម្រោងបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីនជាង ៤១គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងភូមិ ឃុំ ស្រុក ក្នុងខេត្តមិនជាប់ ឬមិននៅជិតនឹងតំបន់ព្រំដែនកម្ពុជា-ថៃ ទេ ហើយបម្រើដល់ផលប្រយោជន៍ប្រជាជនកម្ពុជា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៥ តុលា លោកទេសរដ្ឋមន្រ្តី...
ភ្នំពេញ: មានហេតុការណ៍ ធ្វើអត្តឃាតមួយកើតឡើង នៅចំណុចក្លឹបហាត់ប្រាណយីហោ ELITE ផ្លូវ ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នាល្ងាច ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បង្កដោយបុរសជនជាតិចិនម្នាក់ បានប្រើប្រាស់នូវសារធាតុញៀន រហូតបាត់បង់សតិ (បែកថ្នាំ) ឈានទៅធ្វើសកម្មភាព យកកូនកាំបិតចុងស្រួចចាក់ខ្លួនឯងរបួស តែមិនគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារកម្លាំងអន្តរាមន៏...
ការ៉ាកាស៖ ក្រសួងការពារជាតិ និងក្រសួងការបរទេសរបស់ប្រទេសវេណេស៊ុយអេឡា បានថ្កោលទោសចំពោះការលុកលុយខុសច្បាប់របស់យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស លោក Yvan Gil បានឧ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យន្តហោះនេះត្រូវបានគេរកឃើញនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដែលមានចម្ងាយប្រហែល ៧៥គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់យើង។ លោកបានលេីកឡេីងថា សម្រាប់ប្រទេសវេណេស៊ុយអេឡា ទង្វើនេះ “បង្កើតជាការញុះញង់ដែលគំរាមកំហែងដល់អធិបតេយ្យភាពជាតិ” និងបំពានច្បាប់អន្តរជាតិ និងអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ លោកបន្ដថា...
ខេត្តតាកែវ៖ លោក វី សំណាង អភិបាល នៃគណអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំ សមាជិកក្លឹបសិក្សា នៃកម្មវិធី (មនសិការពលរដ្ឋល្អ) ខេត្តតាកែវ ចូលរួមប្រកួតផ្តាច់ព្រ័ត្រ គម្រោង (កម្ពុជាក្នុងបេះដូងខ្ញុំ) ថ្នាក់ជាតិ នៅមជ្ឈមណ្ឌលម៉ានី រាជធានីភ្នំពេញ ។ ជាលទ្ធផល...
បាត់ដំបង៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនបានជ្រាបថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ នេះសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានស្វែងរកនិងបំផ្លាញសំបុកក្រុមលួចកាត់ខ្សែភ្លេីង ដែលត្រូវបានផ្សព្វផ្សាយយ៉ាងចំហរក្នុងបណ្តាញសង្គមនាប៉ុន្មានថ្ងៃកន្លងមកនេះ។ កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមយោបល់បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សមត្ថកិច្ចនគរបាលស្រុកឯកភ្នំនិងនគរបាលក្រុងបាត់ដំបង សហការក្របួចពួកនេះដល់លំនៅដ្ឋានមានគ្នាចំនួន០៣នាក់ក្នុងនោះមានបុរសចំនួន០២នាក់...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានទាមទារ “ការធ្វើមាតុភូមិនិវត្តន៍ជាបន្ទាន់” នៃអាជ្ញាធរអ៊ីស្រាអែលម៉ិកស៊ិកចំនួន ៦នាក់ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីស្ទាក់ចាប់កងនាវាចរ ដែលប៉ុនប៉ងផ្តល់ជំនួយទៅកាន់តំបន់ហ្គាហ្សា។ លោកស្រី Sheinbaum បានបញ្ជាក់ចំនួននេះក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រីដោយថា ពួកគេកំពុងត្រូវបានឃុំខ្លួននៅកំពង់ផែ Ashdod ។ សកម្មជនដែលត្រូវបានឃុំខ្លួននៅលើនាវា Global Sumud Flotilla មិនទាន់ទទួលបានការគាំទ្រផ្នែកកុងស៊ុលនៅឡើយទេ។ លោកស្រី Sheinbaum...
វ៉ាស៊ីនតោន៖ នៅថ្ងៃដំបូងនៃការបិទរដ្ឋាភិបាលសហព័ន្ធ លោក Russell Vought នាយកថវិកាសេតវិមាន បានឧ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមការបណ្តេញបុគ្គលិកសហព័ន្ធនៅក្នុង “មួយទៅពីរ” ថ្ងៃបន្ទាប់។ រដ្ឋាភិបាលសហព័ន្ធបានចូលដល់ការបិទទ្វារលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជិត ៧ឆ្នាំបន្ទាប់ពីព្រឹទ្ធសភាអាមេរិក បានបរាជ័យក្នុងការអនុម័តច្បាប់ចំណាយរយៈពេលខ្លី។ លោក ត្រាំ បានឧ្យដឹងកាលពីថ្ងៃអង្គារថា “ចំណុចល្អជាច្រើនអាចធ្លាក់ចុះពីការបិទ យើងអាចកម្ចាត់រឿងជាច្រើន...
ភ្នំពេញ៖ សិក្ខាកាមចំនួន ២៦០នាក់មកពីបណ្តាសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលស្ថិតក្រោមដែនអនុវត្តច្បាប់ស្តីពីការងារ បានបញ្ចប់វគ្គបណ្តុះបណ្តាលពិសេស ដោយឥតគិតថ្លៃសម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស នៃសហគ្រាស គ្រឹះស្ថាន សម្រាប់ឆ្នាំ២០២៥ ដែលរៀបចំដោយវិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីក្រសួង។ អ្នកស្រី វុទ្ធី សៅនី...
ភ្នំពេញ: អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នារសៀលថ្ងៃទី៥ ខែតុលានេះបានលើកឡើងថា ក្រុមបក្សប្រឆាំងក្រៅប្រទេសកំពុងបំភ្លៃខុសពីការពិត លើការតវ៉ារបស់បងប្អូនកម្មករនិយោជិតនៅក្រុមហ៊ុនតារាល និងបានច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយបំភ្លៃខុសការពិតទាំងនោះ ដោយចាត់ទុកថា ជាចេតនាញុះញង់បំផ្លាញសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ លោកថ្លែងថា៖«ខ្ញុំមើលឃើញថា ក្រុមបក្សប្រឆាំងក្រៅប្រទេសកំពុងតែធ្វើការបំភ្លៃខុសពីការពិតលើការតវ៉ារបស់បងប្អូននៅក្រុមហ៊ុនតារាល ជាក់ស្តែង ការផ្សព្វផ្សាយរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ អាចារ្យហ្វី និង កុច សំបូរ...