ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្នុងជំនួបពិភាក្សាទ្វេភាគីនៅទីស្នាក់ការអាជ្ញាធរមីន ជាមួយ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន លោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៉ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបំណងរបស់ប្រទេសរុស្ស៊ីក្នុងពង្រឹងទំនាក់ទំនងទ្វេភាគី និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាពាក់ព័ន្ធនឹងសកម្មភាពមីន។ លោក...
កំពង់ស្ពឺ: កម្មករ-កម្មការិនី បានធ្វើកូដកម្មនៅមុខរោងចក្រ (តារាល អ៊ីនធើណេសិនណល ឯ.ក).TARAL INTERNATIONAL CO. LTD. តាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រហូតបានបិទកំណាត់ផ្លូវជាតិ ថែមទៀតផង កាលពីព្រឹកថ្ងៃទី៣ខែតុលាឆ្នាំ២០២៥ ។ លោក ចឹក បូរិន្ទ...
កណ្ដាល ៖ ម្ចាស់ស្ថានីយ៍ប្រេងមួយកន្លែង នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានយកកាំភ្លើងខ្លីវាយឡានមន្រ្តីយោធាម្នាក់បណ្ដាលឲ្យបែកកញ្ចក់ និងស្ដុបទាំងសងខាង ព្រោះខឹងចតមុខផ្ទះពិបាកចេញចូល។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅមុខដេប៉ូប្រេងតេលាឈ្មោះ ហែម ឡុងសុភ័ក្ដ្រ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ដើមបណ្តឹងឈ្មោះ ប៉ូ ផានិត...
បរទេស៖ ប្រទេស វ៉េណេស៊ុយអេឡា បានចោទប្រកាន់សហរដ្ឋអាមេរិក ថា “ខុសច្បាប់” ដោយបាន ហោះហើរយន្តហោះចម្បាំង F-35 នៅជិតព្រំដែនរបស់ខ្លួន ចំពេលមានភាពតានតឹង កើនឡើងនៅក្នុងតំបន់ការ៉ាប៊ីន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil...
ភ្នំពេញ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងទី២ នៃរបាយការណ៍ស្រាវជ្រាវស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាអ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់លោក Esmaeil Baghaei កាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោស ក្រុមប្រទេសG7 សម្រាប់ការគាំទ្រការស្តារឡើងវិញ នូវទណ្ឌកម្ម របស់អង្គការសហប្រជាជាតិលើទីក្រុងតេហរ៉ង់។ កាលពីថ្ងៃពុធ សេចក្តីថ្លែងការណ៍ ដែលចេញដោយរដ្ឋមន្ត្រីការបរទេស G7 បានសម្តែងការគាំទ្រចំពោះការធ្វើឱ្យសកម្មនៃយន្តការដែលស្គាល់ថា snapback ដោយបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលហៅថា E3 ដើម្បីដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់។...
បរទេស៖ ចំនួនអ្នកស្លាប់នៅ ក្នុងប្រទេសវៀតណាមដោយសារព្យុះទីហ្វុង Bualoi និងទឹកជំនន់ បានកើនឡើងដល់ ៥១នាក់, នេះបើយោង តាមរបាយការណ៍ របស់រដ្ឋាភិបាលកាលពីថ្ងៃសុក្រ ខណៈដែលធនាគារកណ្តាល បានជំរុញឱ្យធនាគារនានា ជួយដល់អាជីវកម្ម ដែលរងផលប៉ះពាល់ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ព្យុះ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២,៨១៤អង្គ/នាក់ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី...
(ភ្នំពេញ)៖ ជានិមិត្តសញ្ញានៃសប្បុរសធម៌ក្នុងសង្គម ជីប ម៉ុង បន្តរៀបចំកម្មវិធី បរិច្ចាគឈាម សង្គ្រោះជីវិត ដោយមានការស្ម័គ្រចិត្តចូលរួមពីបុគ្គលិក ជីប ម៉ុង ប្រមាណជិត ១៥០ នាក់ ព្រមទាំងកីឡាករប្រដាល់ ពីសហព័ន្ធក្លិបប្រដាល់ឃីកបុកស៊ីង និងសាធារណជន ដែលបង្ហាញពីឥទ្ធិពលនៃការសាមគ្គីគ្នាតែមួយ ក្នុងការជួយជាជំនួយទ្រទ្រង់ដល់ជីវិតរបស់អ្នកដែលកំពុងត្រូវការឈាមចាំបាច់។ ជីប ម៉ុង បានផ្សារភ្ជាប់ និងបំផុសស្មារតីក្នុងការចូលរួមកិច្ចការសង្គម ដោយសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងយុទ្ធនាការ «បរិច្ចាគឈាម សង្គ្រោះជីវិត» ដើម្បីជំរុញការផ្គត់ផ្គង់ឈាមដល់អ្នកដែលត្រូវការឈាមចាំបាច់ និងត្រៀមសម្រាប់ទំនុកបម្រុងដល់វីវៈកងទ័ពកម្ពុជា នាថ្ងៃទី ០២ តុលា ឆ្នាំ ២០២៥ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៤:៣០ រសៀល។ ជីប ម៉ុង នៅតែរក្សាគោលជំហរក្នុងការផ្តល់ត្រឡប់ទៅសង្គមវិញ ដោយចូលរួមយ៉ាងសកម្មលើវិស័យជាច្រើនរួមមាន៖ ការឧបត្ថម្ភជូនវីរៈកងទ័ពកម្ពុជា, មូលនិធីគន្ធបុប្ជាកម្ពុជា, កាកបាទក្រហមកម្ពុជា, និងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាដើម។ ជីប ម៉ុង លើកទឹកចិត្តឱ្យសាធារណជនទាំងអស់ បន្តស្មគ្រ័ចិត្តបរិច្ចាគឈាម ដើម្បីចូលរួមចំណែកក្នុងបេសកកម្មសង្រ្គោះជីវិតអ្នកដែលត្រូវការជំនួយបំផុត។ មួយថ្ងៃជាមួយ ជីប ម៉ុង រួមគ្នាបរិច្ចាគឈាមដើម្បីមនុស្សធម៌!
កោះកុង ៖ ទូកដឹកទំនិញមួយគ្រឿង ចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមផ្លូវសមុទ្រ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងគយចល័តបង្ក្រាប និងរកឃើញកញ្ឆាក្រៀមជាង៦១គីឡូក្រាម និងសារធាតុផ្សំផ្សេងទៀត ជាង៥០០គីឡូក្រាម នៅចំណុចមុខព្រែកប៉ាក់ខ្លង ភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ របាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តកោះកុង ទទួលបាននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា...