ម៉ាឡេស៊ី៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានធ្វើដំណើរដល់ប្រទេសម៉ាឡេស៉ីហើយ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន និងអញ្ជើញជាអធិបតី នៃពិធីចុះកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ។
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នាថ្ងៃទី២៥ តុលា បានបើកយុទ្ធនាការផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាន ក្រោមប្រធានបទ៖ «ការបណ្តុះគំនិតស្អាត និងបៃតងនៅតាមសហគមន៍មូលដ្ឋាន» ដល់សិស្សានុសិស្សនៅវិទ្យាល័យកែវសីមា ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងបំណងឱ្យសិស្សានុសិស្សនិងពលរដ្ឋ មានស្មារតី និងផ្លាស់ប្តូរឥរិយាបទងាកមកចេះស្រឡាញ់ ថែរក្សា និងជាពិសេសការសម្អាតអនាម័យបរិស្ថានឲ្យបានស្អាត និងថែរក្សាការពារធនធានធម្មជាតិ។ យុទ្ធនាការនេះរៀបចំឡើងក្រោមអធិបតីភាពលោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន...
ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២៥ ខែតុលា ២០២៥ មានករណីផ្ទុះគ្រាប់បែកចង្កោម នៅភូមិបង្គោលលេខ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យស្លាប់កុមារាឈ្មោះ សឿន សុវណ្ណ អាយុ១០ឆ្នាំ និងរងរបួសធ្ងន់ឪពុកឈ្មោះ សៀន ស៊ុន បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ។ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់...
ភ្នំពេះ៖ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ជួបណែនាំឱ្យភាគីទាំងពីរបានស្គាល់គ្នា ទៅវិញទៅមក ក្រោយពេលដែលភាគីថៃទើបទទួលបានការតែងតាំង ក្នុងមុខតំណែងថ្មីនេះ។ ...
ភ្នំពេញ : នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ចើញចូលរួមពិធីជូនដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ធិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំគណ:ប្រតិភូជាន់ខ្ពស់...
ខេត្តតាកែវ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥លោក វី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំគណ:ប្រតិភូ ទៅទស្សនកិច្ចសិក្សាស្វែងយល់ ក្នុងកសិដ្ឋានចិញ្ចឹមបង្កង និងត្រី នៅសង្កាត់ឆាងសា ក្រុងឈុនហ័រ ខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ។ ដោយ : យុទ្ធា / ភ្នំពេញ /...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងមកដល់ប្រទេសម៉ាឡេស៊ីសម្រាប់ជើងទីមួយនៃដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ ដែលគ្របដណ្តប់លើប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលជាលើកដំបូងរបស់លោកទៅកាន់តំបន់មួយដែលកំពុងរងផលប៉ះពាល់ដោយពន្ធគយពាណិជ្ជកម្មដ៏ខ្លាំងក្លារបស់លោកចាប់តាំងពីឡើងកាន់តំណែងកាលពីខែមករា។ មន្ត្រីសេដ្ឋកិច្ចកំពូលៗមកពីសហរដ្ឋអាមេរិក និងចិនបានចាប់ផ្តើមកិច្ចពិភាក្សានៅទីក្រុងគូឡាឡាំពួរកាលពីថ្ងៃសៅរ៍ នៅខាងក្រៅកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគូសផ្លូវឆ្ពោះទៅមុខ បន្ទាប់ពីលោក ត្រាំ បានគំរាមកំហែងពន្ធគយថ្មី 100 ភាគរយលើទំនិញចិន និងទីក្រុងប៉េកាំងបានពង្រីកការគ្រប់គ្រងការនាំចេញលើមេដែក និងរ៉ែដ៏កម្រ។ កិច្ចពិភាក្សានេះមានគោលបំណងបើកផ្លូវសម្រាប់កិច្ចប្រជុំដ៏សំខាន់មួយរវាងលោក...
បរទេស៖យោងតាមការចេញផ្សាយរបស់ RTក្រុមអ្នកគាំទ្រអឺរ៉ុបរបស់អ៊ុយក្រែនមិនបានធ្វើសេចក្តីថ្លែងការណ៍ផ្លូវការស្តីពីការផ្តល់សិទ្ធិឱ្យទីក្រុងកៀវចូលទៅកាន់អាវុធរយៈចម្ងាយឆ្ងាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងឡុងដ៍កាលពីថ្ងៃសុក្រនោះទេ។ លោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer និងសមភាគីហូឡង់ និងដាណឺម៉ាក លោក Dick Schoof និងលោក Mette Frederiksen បានចូលរួមក្នុងកិច្ចប្រជុំនេះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី...
ពោធិ៍សាត់÷ នៅព្រឹកថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៥ លោកខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះពិនិត្យ បង្ហាត់បង្ហាញ ពីរបៀបថែទាំដើមឈើ ដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងបែងចែកការងារ សម្អាតអនាម័យ បរិស្ថាន សោភ័ណភាព នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់...