ពោធិ៍សាត់ ÷ នៅព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៥ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំ អាណត្តិប្រចាំខែ តុលា ឆ្នាំ ២០២៥ ព្រមទាំងមានការចូលរួមពីលោក ចាន់ នី អនុប្រធានមន្ទីរអប់រំយុវជន...
													
																											បរទេស៖ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា មន្ត្រីនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បានមកដល់អគារ Sino-Thai Tower ក្នុងទីក្រុងបាងកក ប្រទេសថៃ ដើម្បីសួរចម្លើយម្ចាស់ភាគហ៊ុនជនជាតិថៃ ពីរនាក់របស់ក្រុមហ៊ុន Prince International Co., Ltd. យោងតាមសារព័ត៌មាន Khaosod ចេញផ្សាយ នៅថ្ងៃទី២៤ ខែតុលា...
													
																											មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានឲ្យដឹងថា ទណ្ឌកម្មថ្មី របស់សហរដ្ឋអាមេរិកលើក្រុមហ៊ុន ប្រេងរបស់រុស្ស៊ី នឹងមិនប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពសេដ្ឋកិច្ចរបស់រុស្ស៊ីនោះទេ ។ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានហៅទណ្ឌកម្មទាំងនោះថា “ជាការប៉ុនប៉ងដាក់សម្ពាធលើរុស្ស៊ី” និង “មិនរាក់ទាក់” ដោយបន្ថែមថា ពួកគេមិនបានជួយពង្រឹងទំនាក់ទំនងរុស្ស៊ី -អាមេរិកនោះទេ...
													
																											ការ៉ាកាស៖ អនុប្រធានាធិបតី វេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងព្យាយាម «រំខាន» កិច្ចព្រមព្រៀងឧស្ម័ន របស់ប្រទេស វេណេស៊ុយអេឡា នៅក្នុងតំបន់ការីប៊ីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងតាមរយៈសន្និសីទតាមទូរស័ព្ទ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី នៃវេទិកាប្រទេសនាំចេញឧស្ម័ន នៅទីក្រុងដូហា ប្រទេសកាតា លោកស្រី...
													
																											ភ្នំពេញ៖ ក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលមានសាខា ជាង៥០០ នៅទូទាំងប្រទេសចិន ចាប់អារម្មណ៍ និងមានគម្រោងចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួងទេសចរណ៍កម្ពុជា លើការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈថ្នាក់ទេសចរណ៍ឆ្លាតវៃ និងគ្រប់គ្រងសណ្ឋាគារ ។ លោក ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកស្រី...
													
																											ឥណ្ឌូនេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងដើរតួនាទីយ៉ាងសកម្ម ក្នុងវិស័យកីឡាពិភពលោក បន្ទាប់ពី IOC បានជំរុញឲ្យសហព័ន្ធ មិនរៀបចំព្រឹត្តិការណ៍នៅទីនោះ ក្រោយពីប្រទេសនេះហាមឃាត់ ក្រុមកីឡាកាយសម្ព័ន្ធអ៊ីស្រាអែល ។ ក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងណែនាំដល់សហព័ន្ធអន្តរជាតិ ទាំងអស់មិនឲ្យរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិ...
													
																											ប្រ៊ុចសែល ៖ មេដឹកនាំសហភាពអឺរ៉ុប បានបរាជ័យនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងការព្រមព្រៀងគ្នាលើផែនការ ប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ប្រាក់កម្ចីថ្មី សម្រាប់អ៊ុយក្រែន បន្ទាប់ពីការបែកបាក់ បានលេចឡើងម្តងទៀត នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុប ។ សេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូលមានពាក្យពេចន៍ទន់ ជាងសេចក្តីព្រាងមុនៗ ដែលឆ្លុះបញ្ចាំងពីការជំទាស់ និងកង្វល់ផ្នែកច្បាប់ របស់បែលហ្ស៊ិកដែលលើកឡើង ដោយធនាគារកណ្តាលអឺរ៉ុប (ECB) នេះបើយោងតាមការចុះផ្សាយ...
													
																											បរទេស ៖ ជនបរទេសជាងមួយពាន់នាក់ ដែលសង្ស័យថា ធ្វើការជាអ្នកបោកប្រាស់ បានរត់គេចខ្លួនឆ្លងកាត់ព្រំដែនពី KK park ក្នុងទីក្រុង Myawaddy រដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការវាយឆ្មក់ ដ៏សំខាន់មួយកាលពីថ្ងៃចន្ទ។យោងតាមសារព័ត៌មាន Khaosod ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា គិតត្រឹមព្រឹកនេះ មនុស្សចំនួន...
													
																											ភ្នំពេញ ៖ នៅថ្ងៃទី ទី២៣ ខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានរៀបចំពិធីប្រកាសជ័យលាភី «សាលាមេត្រីបរិស្ថានលើកទី៥ ឆ្នាំ២០២៥» នៅទីស្តីការក្រសួង ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។ ពិធីនេះត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្ត និងការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់សាលារៀន ក្នុងការអនុវត្តគោលការណ៍ណែនាំ ស្តីពីសាលាមេត្រីបរិស្ថាននៅកម្ពុជា។ សាលារៀន...
													
																											ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ធំ នាពេលថ្មីៗនេះ បានជួបពិភាក្សាការងារ ជាមួយ លោក Chen Hai Hua នាយកគ្រប់គ្រងពាណិជ្ជកម្ម ក្រៅប្រទេសនៃក្រុមហ៊ុន New Hope...