ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បី ពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន។ របៀបវារៈមួយចំនួន រួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ ២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល...
													
																											
													
																											បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយកាលពីយប់ថ្ងៃពុធថា យោធាសហរដ្ឋអាមេរិកបានវាយប្រហារលើនាវា ដែលសង្ស័យជួញដូរគ្រឿងញៀនមួយបន្ថែមទៀតនៅក្នុងដែនទឹកអន្តរជាតិនៅភាគខាងកើតប៉ាស៊ីហ្វិក ដោយបានសម្លាប់មនុស្សទាំង៣នាក់នៅលើនាវា។ លោកHegseth បានចោទប្រកាន់ម្តងទៀតថា នាវាទាំងនោះគឺជាអ្នកដឹកគ្រឿងញៀនដោយនិយាយថា ខ្លួនកំពុងធ្វើដំណើរតាមផ្លូវឆ្លងកាត់ការជួញដូរគ្រឿងញៀន ដែលគ្រប់គ្នាតែងតែទទួលស្គាល់។ លោកបាននិយាយថា៖ការវាយប្រហារ កូដកម្មទាំងនេះនឹងបន្តពីមួយថ្ងៃទៅមួយថ្ងៃ។ ទាំងនេះមិនមែនគ្រាន់តែគោលដៅទៅលើអ្នករត់ការគ្រឿងញៀនទេពីព្រោះថាពួកគេក៏ជាភេរវករ គ្រឿងញៀនដែលនាំមកនូវការស្លាប់ និងការបំផ្លិចបំផ្លាញដល់ទីក្រុងរបស់យើងផងដែរ។ យើងនឹងបន្តស្វែងរកពួកគេ ហើយសម្លាប់ពួកគេរហូតដល់ការ...
													
																											បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយកាលពីថ្ងៃពុធថា លោកនឹងបង្កើនការនាំចេញរបស់ប្រទេសនេះ ទ្វេដងទៅកាន់ទីផ្សារមិនមែនសហរដ្ឋអាមេរិកក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដើម្បីកាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ចរបស់ខ្លួន លើសហរដ្ឋអាមេរិក។ នៅក្នុងសុន្ទរកថាដែលរៀបរាប់អំពីអាទិភាពរបស់ រដ្ឋាភិបាលរបស់គាត់សម្រាប់ថវិកាសហព័ន្ធនៅខែក្រោយ លោក Carney បាននិយាយថា ធម្មជាតិនៃទំនាក់ទំនងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរ ដូច្នេះកំណត់គោលដៅនៃការនាំចេញមិនមែនសហរដ្ឋអាមេរិកទ្វេដងក្នុងរយៈពេល១០ឆ្នាំខាងមុខ។ លោក Carney បាននិយាយថា...
													
																											បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនៅទីក្រុង Budapest ដែលបានគ្រោងទុកជាមួយសមភាគីអាមេរិក លោក Donald Trump គឺបានពន្យារពេល។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោកបានកត់សម្គាល់ថា សំណើដំបូងគឺធ្វើឡើងដោយភាគីអាមេរិក។ មេដឹកនាំរុស្ស៊ីបានសារភាពថា វាជាកំហុសមួយក្នុងការចូលទៅដល់កិច្ចប្រជុំកំពូលដោយគ្មានការរៀបចំចាំបាច់ ដោយលើកឡើងថាកិច្ចប្រជុំអាចនឹងនៅតែធ្វើឡើងនៅពេលក្រោយ។ លោក Putinបានសង្កត់ធ្ងន់ថា...
													
																											តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ នឹងមិនវិលត្រឡប់មកតុចរចាវិញទេ លុះត្រាតែសហរដ្ឋអាមេរិក បោះបង់ចោល “ការទាមទារហួសហេតុ” និង “សំណើមិនសមហេតុផល”របស់ខ្លួន ។ លោកបានធ្វើការកត់សម្គាល់នៅពេលមកដល់ទីក្រុង Mashhad ភាគឦសានរបស់ប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមសន្និសីទមួយ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ។...
													
																											ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា កម្ពុជា គឺជារដ្ឋភាគីសកម្មនៃអនុសញ្ញាអូតាវ៉ា និងតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍មនុស្សធម៌ និងគោរពនូវបទដ្ឋាននានា របស់អនុសញ្ញា។ ការលើកឡើង លោកទេសរដ្ឋមន្ត្រី លី ធុជ នាឱកាសអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក SUZUKI...
													
																											ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រទី២៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៧។ របៀបវារៈទាំង៧ មានដូចខាងក្រោម៖១-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ព្រឹទ្ធសភានីតិកាលទី៥។២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន...
													
																											បាត់ដំបង: អគ្គីភ័យបានលេបត្របាក់តួផ្សារទំនើប ហេង ឆៃលី និងរាលដាលដល់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង កាលពីវេលាម៉ោងជាង ១០យប់ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយរហូតមកដល់ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះភ្លើងនៅបន្តឆេះមិនទាន់គ្រប់គ្រងបាន១០០%នៅឡើយទេ។ សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គីភ័យខាងលើនេះបណ្តាលអោយឆេះសម្ភារក្នុងផ្សារទាំងស្រុងនិងអគារផ្សារបាក់រំលំបង្កអោយពលរដ្ឋម្នាក់រងរបួស ត្រូវបញ្ជូនទៅសង្គ្រោះ ហើយផ្ទះប្រជាពលរដ្ឋច្រើនខ្នងនៅជាប់សងខាងផ្សារត្រូវបានអណ្តាតភ្លើងឆាបឆេះរាលដាលខូចខាតផងដែរ ហើយភ្លាមៗនោះក៏មានរថយន្តបង្ការពន្លត់អគ្គីភ័យស្នងការខេត្ត និងបណ្តាស្រុកជិតខាងជាច្រើនគ្រឿងបានមកអន្តាគមន៍ជួយបាញ់ពន្លត់ផងដែរ។ នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ...
													
																											បាត់ដំបង៖ នៅថ្ងៃទី២៣ ខែតុលាឆ្នាំ ២០២៥នេះសមត្ថកិច្ចនគរបាលស្រុកថ្មគោលបញ្ជូនពិរុទ្ធជនម្នាក់ ក្នុងករណីគ្រឿងញៀនមកផែនជំនាញដេីម្បីអនុវត្តតាមនីតិវិធី បន្ទាប់ពីបានច-ាប់ខ្លួនកាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២៥ វេលាម៉ោង ០៨និង ៣០ នាទីនៅចំណុចក្រុមទី២៥ ភូមិ បឹង ព្រីង ឃុំ បឹងព្រីង ស្រុក ថ្មគោល ខេត្តបាត់ដំបង។...