ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំអធិការខណ្ឌទាំង១៤ បន្តពង្រឹងឲ្យបានខ្លាំង លើទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលបច្ចុប្បន្ននេះ មានជនបរទេសមួយចំនួន បាននឹងកំពុងយកកម្ពុជាធ្វើជាជម្រក ក្នុងការប្រព្រឹត្តិអំពើឆបោកតាមបច្ចេកវិទ្យា។ ការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីអំពីការងារផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងការងារតាមដានសភាពការណ៍សន្តិសុខសង្គម...
													
																											ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានស្វាគមន៍ចំពោះវឌ្ឍនភាព កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ធ្វើឡើងនាថ្ងៃទី២៣ ខែតុលា នៅម៉ាឡេស៊ី បានពិភាក្សាអំពីការវិល ត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា «រដ្ឋាភិបាលជប៉ុនសូមស្វាគមន៍ ចំពោះវឌ្ឍនភាព កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ...
													
																											ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានដាស់តឿន អ្នកកាសែតថៃមួយចំនួន គួរផ្តោតការយកចិត្តទុក ដាក់លើសភាពការណ៍ផ្ទៃក្នុងថៃ ល្អជាង មកគិតពីអនាគត នយោបាយផ្ទៃក្នុងកម្ពុជា ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា...
													
																											ភ្នំពេញ ៖ តាមរយៈសេចក្ដីសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ តុលា នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាប ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាម ប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពបុគ្គល ។...
													
																											ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានធ្វើសមយុទ្ធកងកម្លាំង នុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ដែលគ្រប់គ្រងដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ ការហ្វឹកហ្វឺននេះពាក់ព័ន្ធនឹងធាតុផ្សំទាំងបី នៃផ្នែកនុយក្លេអ៊ែរ របស់រុស្ស៊ីនៅក្នុងដី សមុទ្រ និងផ្លូវអាកាស។ ក្នុងអំឡុងពេលធ្វើសមយុទ្ធ ការបាញ់មីស៊ីលអន្តរទ្វីប និងមីស៊ីលបាញ់តាមអាកាសត្រូវបានអនុវត្ត ។ យន្តហោះទម្លាក់គ្រាប់បែក រយៈចម្ងាយឆ្ងាយ Tu-95MS បានចូលរួមក្នុងសមយុទ្ធនេះ ដោយបានបាញ់មីស៊ីល...
													
																											ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណជូនចំពោះវិនិយោគិនអាម៉េរិកទាំងអស់ បានសម្រេចចិត្ត មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច។ ការថ្លែងអំណរគុណ របស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ លោកស្រី Bridgette L....
													
																											គៀវ ៖ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានរាយការណ៍ កាលពីថ្ងៃពុធ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ុយក្រែន បានធ្វើការវាយប្រហារ លើរោងចក្រយោធា និងរោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា កូដកម្មបានវាយប្រហាររោងចក្រសារ៉ាន់ស្ក ក្នុងរដ្ឋធានី Mordovia ដែលត្រូវបានគេរាយការណ៍ថា ផលិតគ្រាប់រំសេវវិស្វកម្មប្រឆាំងមនុស្ស ឧបករណ៍ដាក់គ្រាប់មីន ឧបករណ៍បំផ្ទុះគ្រាប់រំសេវ និងថ្នាំងចាប់ផ្តើមដែលបណ្តាលឱ្យមានការផ្ទុះ។...
													
																											ប៉ៃលិន ៖ លោកឧត្តមសេនីយ៍ត្រី សោម ប៉ិម ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានធ្វើការបង្ក្រាបជាក់ស្តែង នូវករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ លើក មាន ០២ទីតាំង...
													
																											បរទេស៖ មន្ត្រីប្រចាំខេត្តរបស់ថៃបានប្រាប់ AFP នៅថ្ងៃព្រហស្បតិ៍ថា មនុស្សជាង ៦០០ នាក់បានភៀសខ្លួនចេញពីមជ្ឈមណ្ឌលបោកប្រាស់ដ៏ធំបំផុតមួយរបស់ប្រទេសមីយ៉ាន់ម៉ា ហើយបានឆ្លងចូលទៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា បរិវេណដ៏ធំទូលាយដែលអ្នកបោកប្រាស់តាមអ៊ីនធឺណិតកំណត់គោលដៅមនុស្សដែលមានមនោសញ្ចេតនា និងបញ្ហាអាជីវកម្ម បានរីកដុះដាលនៅតាមបណ្តោយព្រំដែនដែលត្រូវបានគ្រប់គ្រងដោយរលុងរបស់ប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលដែលបង្កឡើងដោយរដ្ឋប្រហារឆ្នាំ ២០២១ ។ ការបង្រ្កាបជាសាធារណៈយ៉ាងខ្លាំងដែលចាប់ផ្តើមក្នុងខែកុម្ភៈឃើញថា...
													
																											ភ្នំពេញ៖ បុរសជនបរទេស(កូរ៉េ)ម្នាក់ស្រែកឡូឡា និងរត់ចុះឡើងនៅម្តុំរង្វង់មូលតោពីរ ក្រុងព្រះសីហនុដែលត្រូវបានកម្លាំងនគរបាលចុះអន្តរាគមន៍ភ្លាមៗ ហើយយកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសួរនាំ និងកំណត់អត្តសញ្ញាណនោះ ត្រូវបានឪពុករបស់គេសុំយកទៅប្រទេសកំណើតវិញ ។ យោងតាមស្នងការដ្ឋានខេត្តព្រះសីហនុបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៤និង៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានបុរសជនបរទេសម្នាក់ស្រែកឡូឡា និងរត់ចុះឡើងនៅម្តុំរង្វង់មូលតោពីរ ក្រុងព្រះសីហនុ កម្លាំងនគរបាលបានចុះអន្តរាគមន៍ភ្លាមៗ ហើយនាំយកបុរសនោះមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសួរនាំ...