ភ្នំពេញ៖ ឆ្លើយតបតំណាងអាជីវករ ផ្សារគីឡូម៉ែត្រលេខ៩ ដែលស្នើឱ្យអាជ្ញាធរ ចុះពិនិត្យ ករណីមានបុគ្គលម្នាក់ អះអាងថាខ្លួនជាប្រធាន ផ្សារគីឡូម៉ែត្រ លេខ៩ ដើរប្រមូលលុយ ឬភាស៊ី ពីអាជីវករ យ៉ាងអាណាធិបតេយ្យ ត្រូវបានលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ស្នើឱ្យអភិបាលខណ្ឌ និងអធិការខណ្ឌប្ញស្សីកែវ ចុះពិនិត្យ និងចាត់វិធានការផ្លូវច្បាប់ ឬឃាត់ខ្លួនប្រសិនបើរកឃើញថា...
កំពង់ស្ពឺ៖ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ នៃខេត្តកំពង់ស្ពឺចំនួន១៣១៤នាក់ នៅក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ ។ ផ្អែកលើរបាយការណ៍របស់...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយមិនទទួលខុសត្រូវ និងថែមទាំងប្រើហិង្សាទៀតផង ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ីបានឲ្យដឹងថា...
វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បានប្រកាសដាក់ទណ្ឌកម្មលើប្រទេសផលិតប្រេងដ៏ធំបំផុតពីររបស់រុស្ស៊ី គឺក្រុហ៊ុន Rosneft និងក្រុមហ៊ុន Lukoil ក្នុងគោលបំណងដាក់សម្ពាធលើទីក្រុងមូស្គូ ឱ្យយល់ព្រមលើបទឈប់បាញ់ភ្លាមៗនៅអ៊ុយក្រែន។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក ត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឥឡូវនេះគឺជាពេលវេលាដើម្បីបញ្ឈប់ការសម្លាប់ និងសម្រាប់បទឈប់បាញ់ជាបន្ទាន់” ។ លោក Bessent បានលើកឡើងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក...
តូក្យូ៖ ការនាំចេញរបស់ប្រទេសជប៉ុនទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១០.២ ភាគរយពីឆ្នាំមុនមកត្រឹម ៩.៧១ ពាន់ពាន់លានយ៉េន (៦៤ ពាន់លានដុល្លារ) នៅក្នុងឆមាសទីមួយនៃសារពើពន្ធឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីឆមាសទីពីរនៃសារពើពន្ធ ឆ្នាំ២០២០ ចំពេលពន្ធខ្ពស់ដែលដាក់ដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃពុធ។ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ក្នុងអំឡុងពេលប្រាំមួយខែរហូតដល់ខែកញ្ញា អតិរេកពាណិជ្ជកម្មរបស់ប្រទេសជប៉ុនជាមួយសហរដ្ឋអាមេរិកបានធ្លាក់ចុះ ២២.៦ ភាគរយមកនៅត្រឹម ៣.៣២ ពាន់ពាន់លានយ៉េន...
បរទេស៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃពុធថា យោធាសហរដ្ឋអាមេរិកបានសម្លាប់អ្នករត់ពន្ធគ្រឿងញៀនពីរនាក់ ដែលត្រូវបានចោទប្រកាន់ នៅក្នុងការវាយប្រហារប្រឆាំងនឹង នាវាមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ។ លោក Pete Hegseth បាននិយាយថា ជាការវាយប្រហារដែលពង្រីកការប្រើប្រាស់ យោធាដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់ខ្លួន។ យោងតាមសារព័ត៌មាន The...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ O-Ring Rubber & Gasket ចំនួន 12 មុខ...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់តំណាង នាំយកថវិកាចំនួន ៤លានរៀល ទៅចូលរួមរំលែកទុក្ខបុណ្យសព កងទ័ពជើងទឹក វរៈកងការពារកោះឆ្នេរកោះរ៉ុងលេខ០១ ម្នាក់ ដែលបានស្លាប់ដោយសត្វឱម៉ាល់ទិចប្រមាណជា៣០មេ។ យោងតាមព័ត៌មានបឋម ជនរងគ្រោះបានស្លាប់ ក្រោយពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ សុំបញ្ជាក់ថា ភ្លាមៗក្រោយកើតហេតុ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា កម្ពុជា-ថៃបានឯកភាពព្រមព្រៀងគ្នា លើការងារដោះមីនមនុស្សធម៌ ប៉ុន្តែចំពោះតំបន់អាទិភាពវិញមិនទាន់ឯកភាពគ្នានៅឡើយទេ។ នាយឧត្តមសេនីយ៍ ទៀ សីហាបានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ថា កម្ពុជា-ថៃបានឯកភាពគ្នាទៅលើនីតិវិធីប្រតិបត្តិSOP ចំពោះការងារដោះមីនមនុស្សធម៌សំដៅចូលរួមចំណែកដោយផ្ទាល់...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា រដ្ឋមន្រ្តីការពារជាតិកម្ពុជា-ថៃ និងម៉ាឡេស៊ីបានឯកភាពគ្នា ក្នុងការរក្សាសន្ទុះ នៃការស្វែងរកសន្តិភាពឡើងវិញ នៅព្រំដែនកម្ពុជា-ថៃ ។ ការលើកឡើង របស់អ្នកនាំពាក្យនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែតុលា...