ស្ទឹងត្រែង ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ដែលទើបឡើងកាន់តំណែង ជាស្នងការនគរបាលខេត្តស្ទឹងត្រែង ត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបទល្មើសគ្រឿងញៀន ដែលជាបញ្ហាប្រឈមសកល ។ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នាថ្ងៃទី២២...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិនាដើមខែវិច្ឆិកា ខាងមុខនេះនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ដោយនាំយកឱកាសការងារជាង ៣ម៉ឺនកន្លែង។ កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥...
បរទេស៖ វីដេអូបានលេចចេញបង្ហាញពីអតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy និងភរិយា Carla Bruni កាន់ដៃគ្នាពេលដើរទៅឡានដែលនឹងនាំគាត់ទៅពន្ធនាគារ La Sante នៅទីក្រុងប៉ារីស ជាកន្លែងដែលគាត់នឹងចាប់ផ្តើមកាត់ទោសរយៈពេលប្រាំឆ្នាំ នៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Sarkozy...
ព្រះសីហនុ ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាល ខេត្តព្រះសីហនុ បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រយ័ត្ន និងជៀសវាងការផ្តល់សេវាកម្មជួលរឺបើកបរយានយន្តបំពាក់ឧបករណ៍ FAKE BTS (Fake Base Transceiver Station) ដែលប្រើវិធីសាស្រ្តផ្តាច់សេវាក្រុមហ៊ុនទូរស័ព្ទរួចផ្ញើសារ...
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សុភ័ណ បាន អនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានសភាពាណិជ្ជកម្ម និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 Communications Group.Inc របស់សាធារណរដ្ឋប៊ុលហ្គារី និងប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ពិភាក្សាការងារចាំបាច់មួយចំនួន នាថ្ងៃទី២២ខែតុលាឆ្នាំ២០២៥។ ក្នុងឱកាសនោះ...
បរទេស៖ នយោបាយថៃប្រឈមនឹង ការប្រែប្រួលរញ្ជួយមួយទៀត ខណៈអតីតនាយករដ្ឋមន្ត្រីថៃ គឺលោកស្រី Paetongtarn Shinawatra បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សភឿថៃ នៅព្រឹកថ្ងៃពុធ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ថា ក្នុងលិខិតសាធារណៈផ្ញើជូនសមាជិកបក្ស និងសាធារណជនទូទៅ អ្នកស្រី Paetongtarn បានពន្យល់ពីការសម្រេចចិត្តចុះចេញពីតំណែងថា “ថ្ងៃនេះ...
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តព្រៃវែង បានបំផុសគំនិតឱ្យពលរដ្ឋ ខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ ដើម្បីចូលរួមក្នុងសកម្មភាពឆ្ពោះទៅរកពិភពលោក ដែលកាន់តែបៃតង មានសុខភាពល្អ និងកាន់តែមានសុខដុមរមនា។ ក្នុងឱកាសប្រារព្ធពិធីដាំដើមឈើអបអរសាទរ «ពិធីបុណ្យរុក្ខទិវា» នៅបរិវេណទួលព័ន្ធតាឡី បឹងស្នេហ៍ ស្ថិតនៅក្នុងឃុំធាយ ស្រុកបាភ្នំ...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ គឺជាថ្ងៃទីបី នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមនៅវេលាម៉ោង៩ព្រឹក នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នៅថ្ងៃនេះផងដែរ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតលើខ្លឹមសារឯកសារសំខាន់ៗមួយចំនួន ដែលជាធាតុចូលក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរឃុំ ភូមិ នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួន ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតី ហ៊ុន...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃ២២ តុលានេះ បានដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញហើយ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងណាឌី សាធារណរដ្ឋហ្វ៊ីជី។ ក្នុងឱកាសអញ្ជើញធ្វើមាតុនិវត្តន៍ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានពាំនាំនូវវឌ្ឍនភាព និងលទ្ធផលចម្បងៗនៃកិច្ចប្រជុំ ជូនដល់ថ្នាក់ដឹកនាំសុខាភិបាល និងដល់បណ្តាសារពត៌មាន ដែលក្នុងនោះ រួមមាន...